அல்குர்ஆன் மொழிபெயர்ப்பு - الترجمة الخميرية للمختصر في تفسير القرآن الكريم * - மொழிபெயர்ப்பு அட்டவணை


மொழிபெயர்ப்பு வசனம்: (7) அத்தியாயம்: ஸூரா அல்மும்தஹினா
۞ عَسَى ٱللَّهُ أَن يَجۡعَلَ بَيۡنَكُمۡ وَبَيۡنَ ٱلَّذِينَ عَادَيۡتُم مِّنۡهُم مَّوَدَّةٗۚ وَٱللَّهُ قَدِيرٞۚ وَٱللَّهُ غَفُورٞ رَّحِيمٞ
សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងធ្វើពួកអ្នក(ឱអ្នកមានជំនឿ) ហើយនិងពួកសត្រូវរបស់ពួកអ្នកមានក្តីស្រលាញ់(ចំពោះគ្នាវិញ) ដោយទ្រង់ចង្អុលបង្ហាញពួកគេឱ្យចូលកាន់សាសនាឥស្លាម។ ពេលនោះ ពួកគេនឹងក្លាយជាបងប្អូនរួមសាសនាជាមួយនឹងពួកអ្នក។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពបំផុត ដោយទ្រង់អាចបង្វែរដួងចិត្តរបស់ពួកគេទៅកាន់សេចក្តីជំនឿវិញបាន។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
அரபு விரிவுரைகள்:
இப்பக்கத்தின் வசனங்களிலுள்ள பயன்கள்:
• في تصريف الله القلب من العداوة إلى المودة، ومن الكفر إلى الإيمان إشارة إلى أن قلوب العباد بين إصبعين من أصابعه سبحانه، فليطلب العبد منه الثبات على الإيمان.
• ការដែលអល់ឡោះជាម្ចាស់អាចបង្វែរដួងចិត្ត(ខ្ញុំបម្រើរបស់ទ្រង់)ពីសត្រូវទៅជាមិត្ត និងពីភាពគ្មានជំនឿ ទៅកាន់ភាពមានជំនឿវិញនោះ ជាការចង្អុលបង្ហាញឲ្យឃើញថា ជាការពិតណាស់ ដួងចិត្តខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ គឺស្ថិតនៅរវាងម្រាមពីរក្នុងចំណោមម្រាមទាំងឡាយរបស់អល់ឡោះជាម្ចាស់។ ដូច្នេះហើយចាំបាច់ត្រូវបួងសួងសុំពីទ្រង់ឲ្យថែរក្សាពួកយើង ឱ្យស្ថិតលើភាពមានជំនឿជាដរាប។

• التفريق في الحكم بين الكفار المحاربين والمسالمين.
• ភាពខុសគ្នានៃច្បាប់ឥស្លាមចំពោះពួកគ្មានជំនឿដែលជាសត្រូវបង្កសង្គ្រាម និងពួកគ្មានជំនឿដែលមិនបង្កសង្គ្រាម។

• حرمة الزواج بالكافرة غير الكتابية ابتداءً ودوامًا، وحرمة زواج المسلمة من كافر ابتداءً ودوامًا.
• ហាមឃាត់មិនឱ្យបុរសមូស្លីមរៀបការជាមួយស្ត្រីគ្មានជំនឿដែលមិនមែនជាពួកអះលីគីតាប គឺជាការហាមឃាត់ដែលមានតាំងពីដើមរៀងមក និងជាដរាប ហើយការហាមឃាត់មិនឲ្យស្ត្រីមូស្លីមរៀបការជាមួយបុរសដែលមិនមែនជាអ្នកមូស្លីម ក៏ជាការហាមឃាត់ដែលមានតាំងពីដើមរៀងមក និងជាដរាបដូចគ្នាដែរ។

 
மொழிபெயர்ப்பு வசனம்: (7) அத்தியாயம்: ஸூரா அல்மும்தஹினா
அத்தியாயங்களின் அட்டவணை பக்க எண்
 
அல்குர்ஆன் மொழிபெயர்ப்பு - الترجمة الخميرية للمختصر في تفسير القرآن الكريم - மொழிபெயர்ப்பு அட்டவணை

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

மூடுக