அல்குர்ஆன் மொழிபெயர்ப்பு - الترجمة الخميرية للمختصر في تفسير القرآن الكريم * - மொழிபெயர்ப்பு அட்டவணை


மொழிபெயர்ப்பு வசனம்: (7) அத்தியாயம்: ஸூரா அத்தஹ்ரீம்
يَٰٓأَيُّهَا ٱلَّذِينَ كَفَرُواْ لَا تَعۡتَذِرُواْ ٱلۡيَوۡمَۖ إِنَّمَا تُجۡزَوۡنَ مَا كُنتُمۡ تَعۡمَلُونَ
ហើយនៅថ្ងៃបរលោក មានគេនិយាយទៅកាន់ពួកដែលគ្មានជំនឿថាៈ ឱពួកដែលគ្មានជំនឿចំពោះអល់ឡោះ! ពួកអ្នកមិនចាំបាច់ដោះសារអ្វីនោះទេនៅថ្ងៃនេះចំពោះការប្រឆាំង និងការប្រព្រឹត្តល្មើសដែលពួកអ្នកធ្លាប់បានសាង(នៅលើលោកិយ)នោះ ពីព្រោះគេមិនទទួលយកការដោះសាររបស់ពួកអ្នកឡើយ។ តាមពិត នៅក្នុងថ្ងៃនេះ ពួកអ្នកនឹងត្រូវបានគេតបស្នងឱ្យនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដនៅក្នុងលោកិយនៃការប្រឆាំងចំពោះអល់ឡោះ និងការបដិសេធចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់។
அரபு விரிவுரைகள்:
இப்பக்கத்தின் வசனங்களிலுள்ள பயன்கள்:
• مشروعية الكَفَّارة عن اليمين.
• ការដាក់ច្បាប់បញ្ញត្តិឲ្យធ្វើការផាកពិន័យជម្រុះស្បថ។

• بيان منزلة النبي صلى الله عليه وسلم عند ربه ودفاعه عنه.
• បញ្ជាក់ពីឋានៈរបស់ព្យាការីចំពោះម្ចាស់របស់គាត់ និងការការពាររបស់ទ្រង់ចំពោះគាត់។

• من كرم المصطفى صلى الله عليه وسلم مع زوجاته أنه كان لا يستقصي في العتاب فكان يعرض عن بعض الأخطاء إبقاءً للمودة.
• ក្នុងចំណោមភាពថ្លៃថ្នូររបស់ព្យាការីទៅចំពោះភរិយាទាំងឡាយរបស់គាត់ គឺគាត់មិនលើកឡើងពីទោសកំហុសទាំងស្រុងរបស់ភរិយាគាត់នោះទេ ដោយគាត់លាក់បាំងមួយចំនួន ដើម្បីជាការរក្សានូវក្តីស្រឡាញ់ចំពោះគ្នា។

• مسؤولية المؤمن عن نفسه وعن أهله.
• ទំនួលខុសត្រូវរបស់អ្នកមានជំនឿចំពោះខ្លួនប្រាណរបស់គេ និងក្រុមគ្រួសាររបស់គេ។

 
மொழிபெயர்ப்பு வசனம்: (7) அத்தியாயம்: ஸூரா அத்தஹ்ரீம்
அத்தியாயங்களின் அட்டவணை பக்க எண்
 
அல்குர்ஆன் மொழிபெயர்ப்பு - الترجمة الخميرية للمختصر في تفسير القرآن الكريم - மொழிபெயர்ப்பு அட்டவணை

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

மூடுக