அல்குர்ஆன் மொழிபெயர்ப்பு - الترجمة الخميرية للمختصر في تفسير القرآن الكريم * - மொழிபெயர்ப்பு அட்டவணை


மொழிபெயர்ப்பு வசனம்: (98) அத்தியாயம்: ஸூரா அத்தவ்பா
وَمِنَ ٱلۡأَعۡرَابِ مَن يَتَّخِذُ مَا يُنفِقُ مَغۡرَمٗا وَيَتَرَبَّصُ بِكُمُ ٱلدَّوَآئِرَۚ عَلَيۡهِمۡ دَآئِرَةُ ٱلسَّوۡءِۗ وَٱللَّهُ سَمِيعٌ عَلِيمٞ
ហើយក្នុងចំណោមពួកអារ៉ាប់ជនបទដែលជាពួកពុតត្បុត មានអ្នកខ្លះចាត់ទុកអ្វីដែលគេបរិច្ចាគអំពីទ្រព្យម្បត្តិក្នុងមាគ៌ារបស់អល់ឡោះនោះ គឺជាការខាតបង់ និងជាការផាកពិន័យ(ចំពោះពួកគេ)ប៉ុណ្ណោះ ដោយរូបគេគិតថា វា(ការបរិច្ចាគ)នឹងមិនត្រូវបានគេ(អល់ឡោះ)ផ្ដល់ផលបុណ្យឲ្យនោះទេប្រសិនបើគេបានបរិច្ចាគនោះ ហើយអល់ឡោះក៏មិនដាក់ទណ្ឌកម្មដល់គេនោះដែរ ប្រសិនបើគេមិនបរិច្ចាគ។ ក៏ប៉ុន្តែ ជាមួយគ្នានេះ ជួនកាលគេបរិច្ចាគដើម្បីគ្រាន់តែចង់ឲ្យមនុស្សឃើញ និងដើម្បីការពារខ្លួនគេ ហើយរូបគេរង់ចាំមើលប្រការអាក្រក់កើតមានលើពួកអ្នក(បណ្ដាអ្នកមានជំនឿ) ពេលនោះរូបគេនឹងគេចខ្លួនអំពីពួកអ្នក។ ផ្ទុយទៅវិញ អល់ឡោះបានធ្វើឲ្យអ្វីដែលពួកគេប្រាថ្នាចង់ឲ្យវាកើតឡើងទៅលើអ្នកមានជំនឿអំពីប្រការអាក្រក់នោះ កើតមានចំពោះពួកគេទៅវិញទេ មិនមែនកើតឡើងចំពោះបណ្តាអ្នកមានជំនឿនោះឡើយ។ ហើយអល់ឡោះមហាឮបំផុតនូវអ្វីដែលពួកគេបាននិយាយ និងមហាដឹងបំផុតនូវអ្វីដែលពួកគេលាក់បាំង។
அரபு விரிவுரைகள்:
இப்பக்கத்தின் வசனங்களிலுள்ள பயன்கள்:
• ميدان العمل والتكاليف خير شاهد على إظهار كذب المنافقين من صدقهم.
• កន្លែងសាងកុសល និងការអនុវត្តកាតព្វកិច្ចនានា គឺជាសាក្សីដ៏ប្រសើរបំផុតក្នុងការបង្ហាញពីការភូតកុហករបស់ពួកពុតត្បុតជាងភាពសច្ចៈរបស់ពួកគេ។

• أهل البادية إن كفروا فهم أشد كفرًا ونفاقًا من أهل الحضر؛ لتأثير البيئة.
• ពួកអារ៉ាប់ជនបទ ប្រសិនបើពួកគេប្រឆាំងនោះ ការប្រឆាំងរបស់ពួកគេនិងភាពពុតត្បុតរបស់ពួកគេ គឺខ្លាំងជាងអ្នកទីក្រុងទៅទៀត ដោយសារតែឥទ្ធិពលនៃបរិស្ថានជុំវិញរបស់ពួកគេ។

• الحض على النفقة في سبيل الله مع إخلاص النية، وعظم أجر من فعل ذلك.
• ជម្រុញលើការបរិច្ចាគទ្រព្យសម្បត្តិក្នុងមាគ៌ារបស់អល់ឡោះជាមួយនឹងការនៀត(តាំងចិត្ត)ដោយចិត្តស្មោះស(ចំពោះទ្រង់) ហើយនិងផលបុណ្យដ៏ធំធេងចំពោះអ្នកដែលបានធ្វើដូច្នោះ។

• فضيلة العلم، وأن فاقده أقرب إلى الخطأ.
• ឧត្តមភាពនៃចំណេះដឹង ហើយការបាត់បង់ចំណេះដឹង(ភាពអវិជ្ជា) គឺជិតបំផុតទៅនឹងប្រការខុសឆ្គង។

 
மொழிபெயர்ப்பு வசனம்: (98) அத்தியாயம்: ஸூரா அத்தவ்பா
அத்தியாயங்களின் அட்டவணை பக்க எண்
 
அல்குர்ஆன் மொழிபெயர்ப்பு - الترجمة الخميرية للمختصر في تفسير القرآن الكريم - மொழிபெயர்ப்பு அட்டவணை

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

மூடுக