పవిత్ర ఖురాన్ యొక్క భావార్థాల అనువాదం - الترجمة الخميرية للمختصر في تفسير القرآن الكريم * - అనువాదాల విషయసూచిక


భావార్ధాల అనువాదం వచనం: (72) సూరహ్: సూరహ్ అల్-ఇస్రా
وَمَن كَانَ فِي هَٰذِهِۦٓ أَعۡمَىٰ فَهُوَ فِي ٱلۡأٓخِرَةِ أَعۡمَىٰ وَأَضَلُّ سَبِيلٗا
ហើយជនណាដែលនៅក្នុងជីវិតលោកិយនេះ ដួងចិត្តរបស់គេងងឹតមិនព្រមទទួលយកសេចក្តីពិត និងគោរពតាមវាទេនោះ គឺអ្នកនោះកាន់តែងងឹតថែមទៀតនៅថ្ងៃបរលោក ដោយគេមិនទទួលបានការបង្ហាញផ្លូវទៅកាន់ឋានសួគ៌ឡើយ ហើយរឹតតែវង្វេងចេញពីមាគ៌ានៃការចង្អុលបង្ហាញថែមទៀត។ ហើយការតបស្នង គឺអាស្រ័យទៅតាមទង្វើដែលគេបានសាង។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
ఈ పేజీలోని వచనాల ద్వారా లభించే ప్రయోజనాలు:
• الإنسان كفور للنعم إلا من هدى الله.
• មនុស្សលោកទាំងអស់ គឺរមិលគុណចំពោះឧបការគុណរបស់អល់ឡោះ លើកលែងតែអ្នកដែលត្រូវបានអល់ឡោះចង្អុលបង្ហាញតែប៉ុណ្ណោះ។

• كل أمة تُدْعَى إلى دينها وكتابها، هل عملت به أو لا؟ والله لا يعذب أحدًا إلا بعد قيام الحجة عليه ومخالفته لها.
• រាល់ប្រជាជាតិទាំងអស់នឹងត្រូវគេហៅទៅកាន់សាសនារបស់ពួកគេ និងគម្ពីរ(សាសនា)របស់ពួកគេ ថាតើពួកគេបានអនុវត្តតាមវា(គម្ពីរសាសនា)ដែរឬទេ? ជាការពិតណាស់ អល់ឡោះមិនដាក់ទណ្ឌកម្មនរណាម្នាក់ឡើយ លើកលែងតែបន្ទាប់ពីទ្រង់បានផ្តល់នូវអំណះអំណាង និងភស្តុតាងទៅកាន់ពួកគេ ហើយពួកគេបានប្រឆាំងឬអនុវត្តផ្ទុយពីវាប៉ុណ្ណោះ។

• عداوة المجرمين والمكذبين للرسل وورثتهم ظاهرة بسبب الحق الذي يحملونه، وليس لذواتهم.
• ភាពជាសត្រូវរបស់ពួកបំពាននិងពួកដែលបដិសេធចំពោះបណ្តាអ្នកនាំសារនិងអ្នកដែលទទួលមរតករបស់ពួកគេអាចមើលឃើញយ៉ាងច្បាស់ ដោយសារតែសេចក្តីពិតដែលពួកគេប្រកាន់យក មិនមែនដោយសារតែទំនើងចិត្តរបស់ពួកគេនោះទេ។

• الله تعالى عصم النبي من أسباب الشر ومن البشر، فثبته وهداه الصراط المستقيم، ولورثته مثل ذلك على حسب اتباعهم له.
• អល់ឡោះជាម្ចាស់បានការពារព្យាការីមូហាំម៉ាត់ពីមូលហេតុនៃប្រការអាក្រក់ទាំងឡាយ និងពីមនុស្សលោក ហើយទ្រង់បានពង្រឹងជំហររបស់គាត់ និងចង្អុលបង្ហាញគាត់នូវមាគ៌ាដ៏ត្រឹមត្រូវ ហើយសម្រាប់អ្នកដែលទទួលមរតកអំពីគាត់ក៏ដូចគ្នាដែរ ពោលគឺអាស្រ័យទៅលើការដើរតាមរបស់ពួកគេចំពោះគាត់។

 
భావార్ధాల అనువాదం వచనం: (72) సూరహ్: సూరహ్ అల్-ఇస్రా
సూరాల విషయసూచిక పేజీ నెంబరు
 
పవిత్ర ఖురాన్ యొక్క భావార్థాల అనువాదం - الترجمة الخميرية للمختصر في تفسير القرآن الكريم - అనువాదాల విషయసూచిక

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

మూసివేయటం