పవిత్ర ఖురాన్ యొక్క భావార్థాల అనువాదం - الترجمة الخميرية للمختصر في تفسير القرآن الكريم * - అనువాదాల విషయసూచిక


భావార్ధాల అనువాదం వచనం: (270) సూరహ్: సూరహ్ అల్-బఖరహ్
وَمَآ أَنفَقۡتُم مِّن نَّفَقَةٍ أَوۡ نَذَرۡتُم مِّن نَّذۡرٖ فَإِنَّ ٱللَّهَ يَعۡلَمُهُۥۗ وَمَا لِلظَّٰلِمِينَ مِنۡ أَنصَارٍ
ហើយអី្វក៏ដោយដែលពួកអ្នកបានបរិច្ចាគ តិចក្តី ច្រើនក្តី ដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ ឬអ្វីដែលពួកអ្នកបានសច្ចាថាគោរពប្រតិបត្តិចំពោះអល់ឡោះដោយខ្លួនពួកអ្នកផ្ទាល់ ដែលវាមិនមែនជាកាតព្វកិច្ចដែលគេដាក់លើពួកអ្នកនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតអំពីរឿងទាំងនោះ។ ហើយជាការពិតណាស់ អល់ឡោះ មិនធ្វើឲ្យបាត់បង់អ្វីមួយពីពួកគេឡើយ ហើយទ្រង់ក៏មិនធ្វើឲ្យអ្វីមួយដែលពួកគេបានសាងបាត់បង់នោះដែរ។ ហើយចំពោះពួកបំពាន ដែលមិនអនុវត្តនូវអ្វីដែលគេដាក់កាតព្វកិច្ចទៅលើពួកគេ និងបំពានព្រំដែនរបស់អល់ឡោះនោះ គឺពុំមានអ្នកជួយការពារពួកគេពីទណ្ឌកម្មនាថ្ងៃបរលោកឡើយ។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
ఈ పేజీలోని వచనాల ద్వారా లభించే ప్రయోజనాలు:
• إذا أخلص المؤمن في نفقاته وصدقاته فلا حرج عليه في إظهارها وإخفائها بحسب المصلحة، وإن كان الإخفاء أعظم أجرًا وثوابًا لأنها أقرب للإخلاص.
• ប្រសិនបើអ្នកមានជំនឿមានចិត្តស្មោះសក្នុងការបរិច្ចាគ និងការផ្តល់អំណោយផ្សេងៗ គឺគ្មានបញ្ហាអ្វីឡើយក្នុងការបង្ហាញឲ្យអ្នកដទៃបានឃើញ ឬក៏លាក់បាំងការបរិច្ចាគនោះ អាស្រ័យទៅតាមស្ថានភាពជាក់ស្តែង ថាតើមួយណាដែលល្អជាង។ ក៏ប៉ុន្តែ ការលាក់បាំងចំពោះបរិច្ចាគ(បរិច្ចាគដោយស្ងាត់ៗ មិនចង់ឲ្យគេដឹង)នោះ ផលបុណ្យរបស់វាគឺធំធេងបំផុត ពីព្រោះវាជិតបំផុតទៅរកភាពស្មោះស។

• دعوة المؤمنين إلى الالتفات والعناية بالمحتاجين الذين تمنعهم العفة من إظهار حالهم وسؤال الناس.
• ការអំពាវនាវបណ្ដាអ្នកដែលមានជំនឿទៅកាន់ការយកចិត្តទុកដាក់និងទំនុកបម្រុងចំពោះអ្នកដែលក្រីក្រ ដែលពួកគេខ្មាសអៀនក្នុងការបង្ហាញពីស្ថានភាពរបស់ពួកគេ(ឲ្យអ្នកដទៃបានដឹង) និងមិនសុំទានពីអ្នកដទៃ។

• مشروعية الإنفاق في سبيل الله تعالى في كل وقت وحين، وعظم ثوابها، حيث وعد تعالى عليها بعظيم الأجر في الدنيا والآخرة.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យធ្វើការបរិច្ចាគក្នុងមាគ៌ារបស់អល់ឡោះ គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ហើយផលបុណ្យរបស់វាគឺធំធេងបំផុត ដោយអល់ឡោះបានសន្យាចំពោះអ្នកដែលបរិច្ចាគទានទាំងឡាយនូវផលបុណ្យដ៏ធំធេង ទាំងក្នុងលោកិយនិងថ្ងៃបរលោកខាងមុខ។

 
భావార్ధాల అనువాదం వచనం: (270) సూరహ్: సూరహ్ అల్-బఖరహ్
సూరాల విషయసూచిక పేజీ నెంబరు
 
పవిత్ర ఖురాన్ యొక్క భావార్థాల అనువాదం - الترجمة الخميرية للمختصر في تفسير القرآن الكريم - అనువాదాల విషయసూచిక

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

మూసివేయటం