Check out the new design

పవిత్ర ఖురాన్ యొక్క భావార్థాల అనువాదం - పవిత్ర ఖురాన్ యొక్క వివరణ యొక్క సారాంశం యొక్క ఖైమర్ అనువాదం * - అనువాదాల విషయసూచిక


భావార్ధాల అనువాదం వచనం: (65) సూరహ్: అల్-అంబియా
ثُمَّ نُكِسُواْ عَلَىٰ رُءُوسِهِمۡ لَقَدۡ عَلِمۡتَ مَا هَٰٓؤُلَآءِ يَنطِقُونَ
ក្រោយមក ពួកគេក៏បានត្រឡប់មកវិញដោយសារតែភាពចចេសរឹងរូសនិងប្រឆាំងរបស់ពួកគេ ហើយពួកគេបាននិយាយថាៈ ជាការពិតណាស់ អ្នក(ឱអ៊ីព្រហ៊ីម)ដឹងច្បាស់ហើយថា ជាការពិតណាស់ រូបបដិមាទាំងនោះមិនអាចនិយាយអ្វីបាននោះទេ។ ដូច្នេះ តើអ្នកប្រើឲ្យពួកយើងសួរទៅកាន់ពួកវាយ៉ាងដូចម្តេចទៅ? ពួកគេនិយាយដូច្នោះដើម្បីជាលេសសម្រាប់ពួកគេប៉ុណ្ណោះ ប៉ុន្តែ(តាមពិត) វាគឺជាភស្តុតាងប្រឆាំងនឹងពួកគេទៅវិញទេ។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
ఈ పేజీలోని వచనాల ద్వారా లభించే ప్రయోజనాలు:
• جواز استخدام الحيلة لإظهار الحق وإبطال الباطل.
• អនុញ្ញាតឲ្យប្រើឧបាយកលដើម្បីបង្ហាញពីការពិត និងបំផ្លាញប្រការដែលមិនពិត។

• تعلّق أهل الباطل بحجج يحسبونها لهم، وهي عليهم.
• ពួកដែលមិនស្ថិតលើការពិត គឺភ្ជាប់ភស្តុតាងទាំងឡាយដែលពួកគេគិតថា វាគឺជាភស្តុតាងគាំទ្រពួកគេ ប៉ុន្តែតាមពិត វាគឺជាភស្តុតាងដែលប្រឆាំងនឹងពួកគេទៅវិញទេ។

• التعنيف في القول وسيلة من وسائل التغيير للمنكر إن لم يترتّب عليه ضرر أكبر.
• ការប្រើសម្តីធ្ងន់ៗ គឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយនៃការកែប្រែអំពើអាក្រក់ ប្រសិនបើការធ្វើដូច្នោះ មិនបង្កនូវគ្រោះថ្នាក់ដែលធំធេងជាង។

• اللجوء لاستخدام القوة برهان على العجز عن المواجهة بالحجة.
• ការប្រើប្រាស់កម្លាំងបាយ គឺជាភស្តុតាងបង្ហាញពីភាពទន់ខ្សោយ ឬអសមត្ថភាពក្នុងការប្រឈមមុខនឹងអំណះអំណាង។

• نَصْر الله لعباده المؤمنين، وإنقاذه لهم من المحن من حيث لا يحتسبون.
• អល់ឡោះជាម្ចាស់ទ្រង់ជួយដល់ខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ និងសង្គ្រោះពួកគេពីគ្រោះថ្នាក់ដោយនឹកស្មានមិនដល់។

 
భావార్ధాల అనువాదం వచనం: (65) సూరహ్: అల్-అంబియా
సూరాల విషయసూచిక పేజీ నెంబరు
 
పవిత్ర ఖురాన్ యొక్క భావార్థాల అనువాదం - పవిత్ర ఖురాన్ యొక్క వివరణ యొక్క సారాంశం యొక్క ఖైమర్ అనువాదం - అనువాదాల విషయసూచిక

మర్కజ్ తఫ్సీర్ లిల్ దిరాసాత్ అల్ ఖురానియ్యహ్ ప్రచురణ.

మూసివేయటం