Check out the new design

పవిత్ర ఖురాన్ యొక్క భావార్థాల అనువాదం - పవిత్ర ఖుర్ఆన్ యొక్క వివరణ యొక్క సారాంశం యొక్క ఖైమర్ అనువాదం * - అనువాదాల విషయసూచిక


భావార్ధాల అనువాదం వచనం: (52) సూరహ్: అష్-షురా
وَكَذَٰلِكَ أَوۡحَيۡنَآ إِلَيۡكَ رُوحٗا مِّنۡ أَمۡرِنَاۚ مَا كُنتَ تَدۡرِي مَا ٱلۡكِتَٰبُ وَلَا ٱلۡإِيمَٰنُ وَلَٰكِن جَعَلۡنَٰهُ نُورٗا نَّهۡدِي بِهِۦ مَن نَّشَآءُ مِنۡ عِبَادِنَاۚ وَإِنَّكَ لَتَهۡدِيٓ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ
ហើយដូចដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់បណ្តាព្យាការីជំនាន់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែរ យើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកនូវគម្ពីរគួរអានដែលមកអំពីយើងផ្ទាល់ ដែលពីមុននេះ អ្នកមិនបានដឹងទេថា អ្វីទៅជាគម្ពីរទាំងឡាយដែលបានបញ្ចុះពីលើមេឃទៅកាន់បណ្តាអ្នកនាំសារទាំងឡាយនោះ ហើយអ្នកក៏មិនដែលដឹងដែរថា តើអ្វីទៅជាជំនឿនោះ។ ប៉ុន្តែយើងបានបញ្ចុះគម្ពីរគួរអាននេះជាពន្លឺបំភ្លឺដែលយើងចង្អុលបង្ហាញតាមរយៈវាចំពោះជនណាដែលយើងមានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់យើង។ ហើយប្រាកដណាស់ អ្នកពិតជាអ្នកដែលចង្អុលបង្ហាញមនុស្សលោកទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ នោះគឺសាសនាឥស្លាម។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
ఈ పేజీలోని వచనాల ద్వారా లభించే ప్రయోజనాలు:
• سمي الوحي روحًا لأهمية الوحي في هداية الناس، فهو بمنزلة الروح للجسد.
• គេឲ្យឈ្មោះវ៉ាហ៊ីថា “រ៉ូហ” (វិញ្ញាណ) ដោយសារតែវ៉ាហ៊ីមានសារៈសំខាន់ក្នុងការចង្អុលបង្ហាញមនុស្សលោក ប្រៀបបាននឹងវិញ្ញាណដែលនៅក្នុងខ្លួនប្រាណ។

• الهداية المسندة إلى الرسول صلى الله عليه وسلم هي هداية الإرشاد لا هداية التوفيق.
• ការចង្អុលបង្ហាញរបស់អ្នកនាំសារ គឺការចង្អុលបង្ហាញជាលក្ខណៈណែនាំប៉ុណ្ណោះ។

• ما عند المشركين من توحيد الربوبية لا ينفعهم يوم القيامة.
• ការដែលពួកមុស្ហរីគីនទទួលស្គាល់ពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះក្នុងការបង្កើតនោះ គឺពុំបានផ្តល់ផលប្រយោជន៍អ្វីសម្រាប់ពួកគេឡើយនៅថ្ងៃបរលោក។

 
భావార్ధాల అనువాదం వచనం: (52) సూరహ్: అష్-షురా
సూరాల విషయసూచిక పేజీ నెంబరు
 
పవిత్ర ఖురాన్ యొక్క భావార్థాల అనువాదం - పవిత్ర ఖుర్ఆన్ యొక్క వివరణ యొక్క సారాంశం యొక్క ఖైమర్ అనువాదం - అనువాదాల విషయసూచిక

మర్కజ్ తఫ్సీర్ లిల్ దిరాసాత్ అల్ ఖురానియ్యహ్ ప్రచురణ.

మూసివేయటం