Check out the new design

పవిత్ర ఖురాన్ యొక్క భావార్థాల అనువాదం - పవిత్ర ఖురాన్ యొక్క వివరణ యొక్క సారాంశం యొక్క ఖైమర్ అనువాదం * - అనువాదాల విషయసూచిక


భావార్ధాల అనువాదం సూరహ్: అ-నజ్మ్   వచనం:

អាន់ណាច់ម៍

ఈ సూరహ్ (అధ్యాయం) యొక్క ప్రయోజనాలు:
إثبات صدق الوحي وأنه من عند الله.
ទទួលស្គាល់ពីភាពពិតនៃវ៉ាហ៊ី និងបញ្ជាក់ថា វាពិតជាមកពីអល់ឡោះជាម្ចាស់។

وَٱلنَّجۡمِ إِذَا هَوَىٰ
អល់ឡោះជាម្ចាស់ទ្រង់បានស្បថនឹងផ្កាយនៅពេលដែលវាធ្លាក់ចុះ។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
مَا ضَلَّ صَاحِبُكُمۡ وَمَا غَوَىٰ
ព្យាការីមូហាំម៉ាត់ដែលជាអ្នកនាំសាររបស់អល់ឡោះនោះ មិនបានងាកចេញពីមាគ៌ានៃការចង្អុលបង្ហាញឡើយ ហើយគេក៏មិនមែនជាអ្នកដែលភ័ន្តច្រឡំនោះដែរ។ ក៏ប៉ុន្តែ គេជាមនុស្សវាងវៃណាស់។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
وَمَا يَنطِقُ عَنِ ٱلۡهَوَىٰٓ
ហើយគេក៏មិននិយាយចំពោះគម្ពីរគួរអាននេះទៅតាមទំនើងចិត្តរបស់គេនោះដែរ។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
إِنۡ هُوَ إِلَّا وَحۡيٞ يُوحَىٰ
គម្ពីរគួរអាននេះគ្មានអ្វីក្រៅពីវ៉ាហ៊ី(សារ)ដែលអល់ឡោះជាម្ចាស់ទ្រង់បានវ៉ាហ៊ីទៅកាន់គេតាមរយៈម៉ាឡាអ៊ីកាត់ជីព្រីលនោះឡើយ។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
عَلَّمَهُۥ شَدِيدُ ٱلۡقُوَىٰ
ឡាអ៊ីកាត់ដែលមានកម្លាំងខ្លាំងក្លាបានបង្រៀនដល់គេ(ព្យាការីមូហាំម៉ាត់) នោះគឺម៉ាឡាអ៊ីកាត់ជីព្រីល។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
ذُو مِرَّةٖ فَٱسۡتَوَىٰ
ហើយម៉ាឡាអ៊ីកាត់ជីព្រីលនោះ មានរូបរាងស្រស់ស្អាត ហើយគេបានបង្ហាញរូបរាងពិតដែលអល់ឡោះបានបង្កើតគេនោះ ឲ្យព្យាការីមូហាំម៉ាត់បានឃើញ។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
وَهُوَ بِٱلۡأُفُقِ ٱلۡأَعۡلَىٰ
ដោយជីព្រីលស្ថិតនៅឯជើងមេឃដ៏ខ្ពស់បំផុត។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
ثُمَّ دَنَا فَتَدَلَّىٰ
បន្ទាប់មក ជីព្រីលក៏បានខិតទៅជិតព្យាការី និងកាន់តែខិតជិតទៅៗ។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
فَكَانَ قَابَ قَوۡسَيۡنِ أَوۡ أَدۡنَىٰ
នៅពេលនោះ គម្លាតរវាងម៉ាឡាអ៊ីកាត់ជីព្រីលនិងព្យាការីមូហាំម៉ាត់នោះ មានប្រវែង(ស្មើនឹង)ចម្ងាយរវាងចុងទាំងពីរនៃធ្នូ ឬក៏ជិតជាងនេះទៅទៀត។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
فَأَوۡحَىٰٓ إِلَىٰ عَبۡدِهِۦ مَآ أَوۡحَىٰ
ហើយជីព្រីលក៏បានផ្តល់វ៉ាហ៊ីទៅកាន់ខ្ញុំបម្រើរបស់អល់ឡោះ គឺព្យាការីមូហាំម៉ាត់ នូវអ្វីដែលទ្រង់បានផ្តល់វ៉ាហ៊ី។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
مَا كَذَبَ ٱلۡفُؤَادُ مَا رَأَىٰٓ
ដួងចិត្តរបស់ព្យាការីមូហាំម៉ាត់នោះ មិនបានភូតកុហកចំពោះអ្វីដែលភ្នែករបស់គាត់បានឃើញនោះទេ។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
أَفَتُمَٰرُونَهُۥ عَلَىٰ مَا يَرَىٰ
តើពួកអ្នក(ឱពួកមុស្ហរីគីន)កំពុងតែប្រកែកជាមួយគាត់(ព្យាការីមូហាំម៉ាត់)ចំពោះអ្វីដែលអល់ឡោះបានឲ្យគាត់មើលឃើញនៅយប់អ៊ិសរ៉កឬ?
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
وَلَقَدۡ رَءَاهُ نَزۡلَةً أُخۡرَىٰ
ហើយពិតប្រាកដណាស់ ព្យាការីមូហាំម៉ាត់បានឃើញម៉ាឡាអ៊ីកាត់ជីព្រីលក្នុងរូបភាពដើមរបស់គេម្តងទៀតនៅយប់អ៊ិសរ៉ក។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
عِندَ سِدۡرَةِ ٱلۡمُنتَهَىٰ
នៅឯ “ស៊ិទរ៉តុលមុនតាហា” ដែលវា គឺជាដើមឈើដ៏ធំអស្ចារ្យដែលស្ថិតនៅលើមេឃជាន់ទីប្រាំពីរ។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
عِندَهَا جَنَّةُ ٱلۡمَأۡوَىٰٓ
នៅកន្លែងដើមឈើនេះ គឺមានឋានសួគ៌ម៉ាក់វ៉ា។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
إِذۡ يَغۡشَى ٱلسِّدۡرَةَ مَا يَغۡشَىٰ
នៅពេលដែលកិច្ចការរបស់អល់ឡោះដ៏អស្ចារ្យគ្របដណ្តប់ទៅលើស៊ិទរ៉តុលមុនតាហានោះ គ្មានអ្នកណាម្នាក់អាចដឹងពីធាតុពិតរបស់វានោះឡើយ ក្រៅពីអល់ឡោះ។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
مَا زَاغَ ٱلۡبَصَرُ وَمَا طَغَىٰ
កែវភ្នែករបស់ព្យាការីមូហាំម៉ាត់មិនបានងាករេឆ្វេងស្តាំឡើយ ហើយក៏មិនសម្លឹងទៅហួសពីអ្វីដែលគេកំណត់ឲ្យ(មើលទៅកាន់)នោះដែរ។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
لَقَدۡ رَأَىٰ مِنۡ ءَايَٰتِ رَبِّهِ ٱلۡكُبۡرَىٰٓ
ពិតប្រាកដណាស់ ព្យាការីមូហាំម៉ាត់គាត់បានឃើញនៅក្នុងយប់ដែលគេនាំគាត់ឡើងទៅលើមេឃនោះ(យប់អ៊ីស្រក) នូវបណ្តាសញ្ញាភស្តុតាងដ៏ធំធេងនៃម្ចាស់របស់គាត់ដែលជាភស្តុតាងបង្ហាញទៅលើសមត្ថភាពរបស់ទ្រង់ ដោយគាត់បានឃើញឋានសួគ៌ ឋាននរក និងបានឃើញអ្វីផ្សេងជាច្រើនទៀត។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
أَفَرَءَيۡتُمُ ٱللَّٰتَ وَٱلۡعُزَّىٰ
តើពួកអ្នក(ឱពួកមុស្ហរីគីន)យល់យ៉ាងណាចំពោះរូបបដិមាទាំងនេះដែលពួកអ្នកកំពុងតែគោរពសក្ការៈចំពោះវាផ្សេងពីអល់ឡោះ គឺរូបបដិមាឈ្មោះ អាល់ឡាត និងរូបបដិមាឈ្មោះ អ៊ុហ្សា នោះ?
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
وَمَنَوٰةَ ٱلثَّالِثَةَ ٱلۡأُخۡرَىٰٓ
ហើយនិងរូបបដិមាទីបីទៀត គឺរូបបដិមាឈ្មោះ ម៉ាណាត ដែលជារូបបដិមារបស់ពួកអ្នក។ ចូរពួកអ្នកប្រាប់ខ្ញុំមក តើរូបបដិមាទាំងនោះអាចផ្តល់ផលប្រយោជន៍ដល់ពួកអ្នក ឬអាចផ្តល់គ្រោះថ្នាក់ណាមួយដល់ពួកអ្នកដែរឬទេ?
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
أَلَكُمُ ٱلذَّكَرُ وَلَهُ ٱلۡأُنثَىٰ
ពួកអ្នក(ឱពួកមុស្ហរីគីន)មានកូនប្រុសដែលពួកអ្នកស្រឡាញ់ពេញចិត្តនឹងវា(ពួកអ្នកចង់បាន) ហើយសម្រាប់អល់ឡោះជាម្ចាស់ដ៏មហាស្អាតស្អំនោះ មានបុត្រីដែលពួកអ្នកស្អប់ខ្ពើម(មិនចង់បាន)ឬ?
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
تِلۡكَ إِذٗا قِسۡمَةٞ ضِيزَىٰٓ
ការបែងចែកដែលពួកអ្នកបែងចែកវាតាមទំនើងចិត្តរបស់ខ្លួនបែបនេះ វាគឺជាការបែងចែកដ៏អយុត្តិធម៌បំផុត។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
إِنۡ هِيَ إِلَّآ أَسۡمَآءٞ سَمَّيۡتُمُوهَآ أَنتُمۡ وَءَابَآؤُكُم مَّآ أَنزَلَ ٱللَّهُ بِهَا مِن سُلۡطَٰنٍۚ إِن يَتَّبِعُونَ إِلَّا ٱلظَّنَّ وَمَا تَهۡوَى ٱلۡأَنفُسُۖ وَلَقَدۡ جَآءَهُم مِّن رَّبِّهِمُ ٱلۡهُدَىٰٓ
ពួកបដិមាទាំងនោះ គ្មានអ្វីក្រៅតែពីជាឈ្មោះដែលគ្មានអត្ថន័យប៉ុណ្ណោះ។ ដូចនេះ វាគ្មានលក្ខណៈសម្បត្តិជាព្រះដែលត្រូវគោរពសក្ការៈនោះឡើយ។ ពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះឲ្យវាដោយខ្លួនឯងប៉ុណ្ណោះ ដោយអល់ឡោះជាម្ចាស់មិនបានបញ្ចុះភស្តុតាងបញ្ជាក់អំពីវាឡើយ។ ពួកមុស្ហរីគីនមិនបានធ្វើតាមអ្វីឡើយចំពោះគោលជំនឿរបស់ពួកគេនោះ ក្រៅពីធ្វើតាមការស្មាននិងតាមទំនើងចិត្តរបស់ខ្លួនដែលស្ហៃតនបានតុបតែងលម្អនៅក្នុងចិត្តរបស់ពួកគេប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ការចង្អុលបង្ហាញពីម្ចាស់របស់ពួកគេបានមកដល់ពួកគេតាមរយៈពាក្យសម្ដីព្យាការីរបស់ទ្រង់ ក៏ប៉ុន្តែពួកគេពុំទទួលបានការចង្អុលបង្ហាញឡើយ។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
أَمۡ لِلۡإِنسَٰنِ مَا تَمَنَّىٰ
ឬក៏មនុស្សអាចទទួលបាននូវការជួយអន្តរាគមន៍ពីរូបបដិមាទាំងនោះទៅកាន់អល់ឡោះ(ឲ្យពួកគេ)ដូចដែលពួកគេប្រាថ្នាឬ?
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
فَلِلَّهِ ٱلۡأٓخِرَةُ وَٱلۡأُولَىٰ
ទេ គេមិនអាចទទួលបានតាមអ្វីដែលគេប្រាថ្នាឡើយ ត្បិតកិច្ចការនៃថ្ងៃបរលោកនិងក្នុងលោកិយ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់នឹងប្រទានឲ្យនូវអ្វីដែលទ្រង់មានចេតនា ហើយទ្រង់នឹងរារាំងនូវអ្វីដែលទ្រង់មានចេតនា។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
۞ وَكَم مِّن مَّلَكٖ فِي ٱلسَّمَٰوَٰتِ لَا تُغۡنِي شَفَٰعَتُهُمۡ شَيۡـًٔا إِلَّا مِنۢ بَعۡدِ أَن يَأۡذَنَ ٱللَّهُ لِمَن يَشَآءُ وَيَرۡضَىٰٓ
ហើយមានម៉ាឡាអ៊ីកាត់ជាច្រើនដែលនៅលើមេឃជាច្រើនជាន់ ដែលការជួយអន្តរាគមន៍របស់ពួកគេ គឺគ្មានប្រយោជន៍អ្វីបន្តិចណាឡើយប្រសិនបើពួកគេចង់ជួយអន្តរាគមន៍ដល់នរណាម្នាក់ លើកលែងតែក្រោយពីអល់ឡោះជាម្ចាស់ទ្រង់អនុញ្ញាតសម្រាប់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមពួកគេ ហើយទ្រង់យល់ព្រមឲ្យអ្នកដែលត្រូវទទួលបានការអន្តរាគមន៍នោះប៉ុណ្ណោះ។ ដូច្នេះ អល់ឡោះជាម្ចាស់ទ្រង់មិនអនុញ្ញាតឲ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ជួយអន្តរាគមន៍ឡើយ ហើយទ្រង់ក៏មិនយល់ព្រមឲ្យអ្នកដែលគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់នោះ ទទួលបាននូវការជួយអន្តរាគមន៍នោះដែរ។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
ఈ పేజీలోని వచనాల ద్వారా లభించే ప్రయోజనాలు:
• كمال أدب النبي صلى الله عليه وسلم حيث لم يَزغْ بصره وهو في السماء السابعة.
• សុជីវធម៌ដ៏ពេញលេញរបស់ព្យាការីមូហាំម៉ាត់ ដោយភ្នែករបស់គាត់មិនងាករេឆ្វេងស្តាំឡើយនៅពេលដែលគាត់ស្ថិតនៅលើមេឃជាន់ទីប្រាំពីរនោះ។

• سفاهة عقل المشركين حيث عبدوا شيئًا لا يضر ولا ينفع، ونسبوا لله ما يكرهون واصطفوا لهم ما يحبون.
• ភាពល្ងីល្ងើនៃប្រាជ្ញារបស់ពួកមុស្ហរីគីន ដោយពួកគេគោរពសក្ការៈទៅកាន់អ្វីមួយដែលមិនអាចផ្តល់គ្រោះថ្នាក់ ឬក៏ផ្តល់ផលប្រយោជន៍ ហើយពួកគេភ្ជាប់ទៅកាន់អល់ឡោះនូវអ្វីដែលពួកគេមិនពេញចិត្ត ហើយជ្រើសរើសសម្រាប់ខ្លួនពួកគេនូវអ្វីដែលពួកគេស្រឡាញ់ចូលចិត្ត។

• الشفاعة لا تقع إلا بشرطين: الإذن للشافع، والرضا عن المشفوع له.
• ការជួយអន្តរាគមន៍មិនអាចកើតឡើងនោះឡើយ លុះត្រាតែមានលក្ខខណ្ឌពីរគឺ ៖ អល់ឡោះអនុញ្ញាតឲ្យអ្នកដែលចង់ជួយអន្តរាគមន៍ និងអ្នកដែលត្រូវទទួលបានការអន្តរាគមន៍នោះ ត្រូវតែជាអ្នកដែលអល់ឡោះពេញចិត្តដែរ។

 
భావార్ధాల అనువాదం సూరహ్: అ-నజ్మ్
సూరాల విషయసూచిక పేజీ నెంబరు
 
పవిత్ర ఖురాన్ యొక్క భావార్థాల అనువాదం - పవిత్ర ఖురాన్ యొక్క వివరణ యొక్క సారాంశం యొక్క ఖైమర్ అనువాదం - అనువాదాల విషయసూచిక

మర్కజ్ తఫ్సీర్ లిల్ దిరాసాత్ అల్ ఖురానియ్యహ్ ప్రచురణ.

మూసివేయటం