Check out the new design

పవిత్ర ఖురాన్ యొక్క భావార్థాల అనువాదం - పవిత్ర ఖుర్ఆన్ యొక్క వివరణ యొక్క సారాంశం యొక్క ఖైమర్ అనువాదం * - అనువాదాల విషయసూచిక


భావార్ధాల అనువాదం వచనం: (3) సూరహ్: అల్-అన్ఫాల్
ٱلَّذِينَ يُقِيمُونَ ٱلصَّلَوٰةَ وَمِمَّا رَزَقۡنَٰهُمۡ يُنفِقُونَ
ពួកគេ)គឺបណ្តាអ្នកដែលតែងតែប្រតិបត្តិសឡាតទៅតាមរបៀបរបបរបស់វាយ៉ាងពេញលេញនៅក្នុងពេលវេលារបស់វា ហើយចំពោះអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេនោះ គឺពួកគេបរិច្ចាគវា ទាំងការបរិច្ចាគដែលជាកាតព្វកិច្ច(ហ្សាកាត់) និងការបរិច្ចាគទានដែលជាការស្ម័គ្រចិត្ត។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
ఈ పేజీలోని వచనాల ద్వారా లభించే ప్రయోజనాలు:
• ينبغي للعبد أن يتعاهد إيمانه ويُنمِّيه؛ لأن الإيمان يزيد وينقص، فيزيد بفعل الطاعة وينقص بضدها.
• ចាំបាច់លើខ្ញុំបម្រើរបស់អល់ឡោះត្រូវពង្រឹងសេចក្តីជំនឿរបស់ពួកគេ ពីព្រោះជំនឿមានការកើនឡើង និងមានការថយចុះ។ ពិតប្រាកដណាស់ វាកើនឡើងដោយការគោរពប្រតិបត្តិ ហើយថយចុះដោយការប្រព្រឹត្តល្មើស។

• الجدال محله وفائدته عند اشتباه الحق والتباس الأمر، فأما إذا وضح وبان فليس إلا الانقياد والإذعان.
• ការជជែកដេញដោល កន្លែងរបស់វា និងផលប្រយោជន៍របស់វា គឺនៅពេលដែលមានភាពមិនច្បាស់លាស់ពីការពិតនិងមានការភ័ន្តច្រលំពីបទបញ្ជា។ ប៉ុន្តែ នៅពេលដែលវា(បទបញ្ជា)មានភាពច្បាស់លាស់ហើយនោះ គឺគ្មានអ្វីក្រៅពីការគោរពតាម និងទទួលយកវានោះឡើយ។

• أَمْر قسمة الغنائم متروك للرّسول صلى الله عليه وسلم، والأحكام مرجعها إلى الله تعالى ورسوله لا إلى غيرهما.
• កិច្ចការនៃការបែងចែកទ្រព្យជ័យភ័ណ្ឌ គឺត្រូវប្រគល់ឲ្យអ្នកនាំសារ ហើយច្បាប់របស់វា គឺត្រូវត្រឡប់ទៅកាន់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ មិនអាចត្រឡប់ទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់បានឡើយ។

• إرادة تحقيق النّصر الإلهي للمؤمنين؛ لإحقاق الحق وإبطال الباطل.
• គោលបំណងនៃការបញ្ជាក់ពីការជួយរបស់អល់ឡោះជាម្ចាស់ចំពោះបណ្តាអ្នកដែលមានជំនឿនោះ គឺដើម្បីពង្រឹងនូវការពិត និងធ្វើឲ្យប្រការមិនពិតបាត់បង់។

 
భావార్ధాల అనువాదం వచనం: (3) సూరహ్: అల్-అన్ఫాల్
సూరాల విషయసూచిక పేజీ నెంబరు
 
పవిత్ర ఖురాన్ యొక్క భావార్థాల అనువాదం - పవిత్ర ఖుర్ఆన్ యొక్క వివరణ యొక్క సారాంశం యొక్క ఖైమర్ అనువాదం - అనువాదాల విషయసూచిక

మర్కజ్ తఫ్సీర్ లిల్ దిరాసాత్ అల్ ఖురానియ్యహ్ ప్రచురణ.

మూసివేయటం