Check out the new design

แปล​ความหมาย​อัลกุรอาน​ - คำแปลภาษาเขมร - มูลนิธิพัฒนาสังคมอิสลาม * - สารบัญ​คำแปล

XML CSV Excel API
Please review the Terms and Policies

แปลความหมาย​ สูเราะฮ์: Al-Baqarah   อายะฮ์:
وَإِذَا قِيلَ لَهُمُ ٱتَّبِعُواْ مَآ أَنزَلَ ٱللَّهُ قَالُواْ بَلۡ نَتَّبِعُ مَآ أَلۡفَيۡنَا عَلَيۡهِ ءَابَآءَنَآۚ أَوَلَوۡ كَانَ ءَابَآؤُهُمۡ لَا يَعۡقِلُونَ شَيۡـٔٗا وَلَا يَهۡتَدُونَ
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកអ្នក ទាំងនោះថាៈ ចូរពួកអ្នកប្រតិបត្ដិតាមអ្វីដែលអល់ឡោះបានបញ្ចុះមក(គម្ពីរគួរអាន)។ ពួកគេបានតបវិញថាៈ ទេ. ពួកយើងតាមតែ អ្វីដែលមានពីជីដូនជីតារបស់ពួកយើងប៉ុណ្ណោះ។ តើពួកគេតាមដែរ ឬ ប្រសិនបើជីដូនជីតារបស់ពួកគេឥតយល់ដឹងនិងគ្មានការចង្អុល បង្ហាញអ្វីសោះនោះ?
ตัฟสีรต่างๆ​ ภาษาอาหรับ:
وَمَثَلُ ٱلَّذِينَ كَفَرُواْ كَمَثَلِ ٱلَّذِي يَنۡعِقُ بِمَا لَا يَسۡمَعُ إِلَّا دُعَآءٗ وَنِدَآءٗۚ صُمُّۢ بُكۡمٌ عُمۡيٞ فَهُمۡ لَا يَعۡقِلُونَ
ហើយការប្រៀបធៀបពួកដែលប្រឆាំង គឺដូចជាអ្នក គង្វាលដែលស្រែកហៅ(សត្វពាហនៈ) ដោយវាមិនយល់អ្វីក្រៅពី ឮសំឡេងអំពាវនាវនិងស្រែកហៅប៉ុណ្ណោះ។ (ពួកនេះ)ថ្លង់ គ និង ខ្វាក់ ដូចេ្នះពួកគេមិនយល់ដឹងអ្វីឡើយ។
ตัฟสีรต่างๆ​ ภาษาอาหรับ:
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ كُلُواْ مِن طَيِّبَٰتِ مَا رَزَقۡنَٰكُمۡ وَٱشۡكُرُواْ لِلَّهِ إِن كُنتُمۡ إِيَّاهُ تَعۡبُدُونَ
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកបរិភោគចំណី អាហារស្អាតស្អំ(ហាឡាល់) ដែលយើងបានប្រទានដល់ពួកអ្នក ហើយចូរពួកអ្នកដឹងគុណចំពោះអល់ឡោះប្រសិនបើពួកអ្នកជាអ្នក ដែលគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់នោះ។
ตัฟสีรต่างๆ​ ภาษาอาหรับ:
إِنَّمَا حَرَّمَ عَلَيۡكُمُ ٱلۡمَيۡتَةَ وَٱلدَّمَ وَلَحۡمَ ٱلۡخِنزِيرِ وَمَآ أُهِلَّ بِهِۦ لِغَيۡرِ ٱللَّهِۖ فَمَنِ ٱضۡطُرَّ غَيۡرَ بَاغٖ وَلَا عَادٖ فَلَآ إِثۡمَ عَلَيۡهِۚ إِنَّ ٱللَّهَ غَفُورٞ رَّحِيمٌ
ការពិតទ្រង់បានហាមឃាត់ចំពោះពួកអ្នកនូវសត្វស្លាប់ (ដែលឥតបានសំឡេះតាមច្បាប់អ៊ីស្លាម) និងឈាម និងសាច់ជ្រូក និងអ្វីដែលគេសំឡេះដើម្បីបូជាម្ចាស់ផេ្សងពីអល់ឡោះ។ ហេតុនេះ អ្នកណាដែលត្រូវបានគេបង្ខំ(ឱ្យទទួលទានអ្វីៗទាំងនេះ) ដោយពុំ មានចេតនា និងមិនលើសពីតំរូវការចាំបាច់នោះ គឺគ្មានទោសពៃរ៍ អ្វីទៅលើគេឡើយ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យ ទោស មហាអាណិតស្រឡាញ់។
ตัฟสีรต่างๆ​ ภาษาอาหรับ:
إِنَّ ٱلَّذِينَ يَكۡتُمُونَ مَآ أَنزَلَ ٱللَّهُ مِنَ ٱلۡكِتَٰبِ وَيَشۡتَرُونَ بِهِۦ ثَمَنٗا قَلِيلًا أُوْلَٰٓئِكَ مَا يَأۡكُلُونَ فِي بُطُونِهِمۡ إِلَّا ٱلنَّارَ وَلَا يُكَلِّمُهُمُ ٱللَّهُ يَوۡمَ ٱلۡقِيَٰمَةِ وَلَا يُزَكِّيهِمۡ وَلَهُمۡ عَذَابٌ أَلِيمٌ
ពិតប្រាដកណាស់ ពួកដែលលាក់បាំងនូវអ្វីដែលអល់ឡោះបានបញ្ចុះនៅក្នុងគម្ពីរ(តាវរ៉ត)ដោយប្ដូរយកកម្រៃបន្ដិច បន្ដួចនឹងវា ពួកទាំងនោះមិនស៊ីអ្វីបញ្ចូល ទៅក្នុងពោះរបស់ពួកគេ ក្រៅពីភ្លើងនរកនោះឡើយ។ ហើយអល់ឡោះមិននិយាយរកពួក គេឡើយនៅថ្ងៃបរលោក ហើយក៏មិនសំអាត(បាបកម្ម)ពួកគេ ដែរ។ ហើយពួកគេនឹងទទួលទារុណកម្មយ៉ាងឈឺចាប់បំផុត។
ตัฟสีรต่างๆ​ ภาษาอาหรับ:
أُوْلَٰٓئِكَ ٱلَّذِينَ ٱشۡتَرَوُاْ ٱلضَّلَٰلَةَ بِٱلۡهُدَىٰ وَٱلۡعَذَابَ بِٱلۡمَغۡفِرَةِۚ فَمَآ أَصۡبَرَهُمۡ عَلَى ٱلنَّارِ
ពួកទាំងនោះហើយដែលបានយកការចង្អុលបង្ហាញប្ដូរ យកភាពវងេ្វង ហើយយកការអភ័យទោសប្ដូរយកទារុណកម្ម។ ដូចេ្នះ ពួកគេអាចទ្រាំនឹងភ្លើងនរកបាន.
ตัฟสีรต่างๆ​ ภาษาอาหรับ:
ذَٰلِكَ بِأَنَّ ٱللَّهَ نَزَّلَ ٱلۡكِتَٰبَ بِٱلۡحَقِّۗ وَإِنَّ ٱلَّذِينَ ٱخۡتَلَفُواْ فِي ٱلۡكِتَٰبِ لَفِي شِقَاقِۭ بَعِيدٖ
នោះគឺដោយសារតែអល់ឡោះបានបញ្ចុះគម្ពីរ(គួរអាន) យ៉ាងពិតប្រាកដ(តែពួកគេមិនគោរពតាម)។ ហើយពួកដែលខ្វែង គំនិតគ្នានៅក្នុងគម្ពីរ(តាវរ៉តនិងអ៊ិញជីល) ពួកគេពិតជាស្ថិតក្នុង ការបែកបាក់គ្នា ឃ្លាតឆ្ងាយពីការពិត។
ตัฟสีรต่างๆ​ ภาษาอาหรับ:
 
แปลความหมาย​ สูเราะฮ์: Al-Baqarah
สารบัญสูเราะฮ์ หมายเลข​หน้า​
 
แปล​ความหมาย​อัลกุรอาน​ - คำแปลภาษาเขมร - มูลนิธิพัฒนาสังคมอิสลาม - สารบัญ​คำแปล

โดยสมาคมพัฒนาชุมชนอิสลาม กัมพูชา

ปิด