Check out the new design

แปล​ความหมาย​อัลกุรอาน​ - คำแปลภาษาเขมร - มูลนิธิพัฒนาสังคมอิสลาม * - สารบัญ​คำแปล

XML CSV Excel API
Please review the Terms and Policies

แปลความหมาย​ สูเราะฮ์: Āl-‘Imrān   อายะฮ์:
لَّقَدۡ سَمِعَ ٱللَّهُ قَوۡلَ ٱلَّذِينَ قَالُوٓاْ إِنَّ ٱللَّهَ فَقِيرٞ وَنَحۡنُ أَغۡنِيَآءُۘ سَنَكۡتُبُ مَا قَالُواْ وَقَتۡلَهُمُ ٱلۡأَنۢبِيَآءَ بِغَيۡرِ حَقّٖ وَنَقُولُ ذُوقُواْ عَذَابَ ٱلۡحَرِيقِ
ជាការពិតណាស់ អល់ឡោះបានឮនូវពាក្យសំដីពួក (យ៉ាហ៊ូទី)ដែលបាននិយាយថាៈ ពិតប្រាកដណាស់ អល់ឡោះជា អ្នកក្រីក្រ ហើយពួកយើងគឺជាអ្នកមាន។ យើង(អល់ឡោះ)នឹង កត់ត្រានូវពាក្យសំដីរបស់ពួកគេ និងការសម្លាប់របស់ពួកគេចំពោះ បណ្ដាណាពីដោយអយុត្ដិធម៌ ហើយយើងនឹងបញ្ជា ថាៈ ចូរពួកអ្នក ភ្លក្សរសជាតិទារុណកម្ម(ភ្លើងនរក)ដែលឆាបឆេះចុះ។
ตัฟสีรต่างๆ​ ภาษาอาหรับ:
ذَٰلِكَ بِمَا قَدَّمَتۡ أَيۡدِيكُمۡ وَأَنَّ ٱللَّهَ لَيۡسَ بِظَلَّامٖ لِّلۡعَبِيدِ
នោះគឺដោយសារតែអ្វីដែលពួកអ្នកបានប្រព្រឹត្ដកន្លង មក។ ហើយពិតប្រាកដណាស់ អល់ឡោះមិនមែនជាអ្នកបំពាន លើខ្ញុំរបស់ទ្រង់ឡើយ។
ตัฟสีรต่างๆ​ ภาษาอาหรับ:
ٱلَّذِينَ قَالُوٓاْ إِنَّ ٱللَّهَ عَهِدَ إِلَيۡنَآ أَلَّا نُؤۡمِنَ لِرَسُولٍ حَتَّىٰ يَأۡتِيَنَا بِقُرۡبَانٖ تَأۡكُلُهُ ٱلنَّارُۗ قُلۡ قَدۡ جَآءَكُمۡ رُسُلٞ مِّن قَبۡلِي بِٱلۡبَيِّنَٰتِ وَبِٱلَّذِي قُلۡتُمۡ فَلِمَ قَتَلۡتُمُوهُمۡ إِن كُنتُمۡ صَٰدِقِينَ
ពួក(យ៉ាហ៊ូទី)ដែលបាននិយាយថាៈ ពិតប្រាកដណាស់ អល់ឡោះបានបញ្ជា មកចំពោះពួកយើង(ក្នុងគមី្ពរតាវរ៉ត)មិនឱ្យ ពួកយើងជឿលើអ្នកនាំសារណាម្នាក់ឡើយ លុះត្រាតែគេបាននាំមក ឱ្យពួកយើងនូវគួរហ្ពានដែលមានភ្លើង(មកពីលើមេឃ)ឆេះវា។ ចូរ អ្នក(មូហាំម៉ាត់)ឆ្លើយថាៈ ពិតប្រាកដណាស់ មានអ្នកនាំសារ ជាច្រើនបានមកដល់ពួកអ្នកមុនខ្ញុំ ដោយនាំមកជាមួយនូវភស្ដុតាង ជាច្រើន និងអ្វីដែលពួកអ្នកបានទាមទារនេះចុះ ហេតុអ្វីបានជាពួក អ្នកសម្លាប់ពួកគេ(អ្នកនាំសារ) ប្រសិនបើពួកអ្នកជាអ្នកត្រឹមត្រូវ មែននោះ ?
ตัฟสีรต่างๆ​ ภาษาอาหรับ:
فَإِن كَذَّبُوكَ فَقَدۡ كُذِّبَ رُسُلٞ مِّن قَبۡلِكَ جَآءُو بِٱلۡبَيِّنَٰتِ وَٱلزُّبُرِ وَٱلۡكِتَٰبِ ٱلۡمُنِيرِ
តែប្រសិនបើពួកគេបដិសេធនឹងអ្នក(មូហាំម៉ាត់)ជាការ ពិតណាស់ បណ្ដាអ្នកនាំសារមុនអ្នកក៏ត្រូវបានគេបដិសេធដែរដែល ពួកគាត់បាននាំមកនូវមុជីហ្សាត់ជាច្រើន និងបណ្ដាគម្ពីរដែលបាន បញ្ចុះ ពីលើមេឃ ហើយនិងគម្ពីរដែលបានបំភ្លឺដ៏ច្បាស់លាស់។
ตัฟสีรต่างๆ​ ภาษาอาหรับ:
كُلُّ نَفۡسٖ ذَآئِقَةُ ٱلۡمَوۡتِۗ وَإِنَّمَا تُوَفَّوۡنَ أُجُورَكُمۡ يَوۡمَ ٱلۡقِيَٰمَةِۖ فَمَن زُحۡزِحَ عَنِ ٱلنَّارِ وَأُدۡخِلَ ٱلۡجَنَّةَ فَقَدۡ فَازَۗ وَمَا ٱلۡحَيَوٰةُ ٱلدُّنۡيَآ إِلَّا مَتَٰعُ ٱلۡغُرُورِ
រាល់ជីវិតទាំងអស់នឹងភ្លក្សរសជាតិនៃការស្លាប់។ ហើយពិតប្រាកដណាស់ អល់ឡោះនឹងតបស្នងនូវផលបុណ្យទាំង ឡាយរបស់ពួកអ្នកនាថ្ងៃបរលោក។ ដូចេ្នះ អ្នកណាហើយដែលត្រូវអល់ឡោះបញ្ចៀសពីភ្លើងនរក និងបានបញ្ចូលគេទៅក្នុងឋានសួគ៌នោះ គេប្រាកដជាទទួលបានជោគជ័យ។ ហើយការរស់នៅក្នុងលោកិយនេះ គ្មានអ្វីក្រៅពីការតេ្រកត្រអាលបោកបញ្ឆោត នោះឡើយ។
ตัฟสีรต่างๆ​ ภาษาอาหรับ:
۞ لَتُبۡلَوُنَّ فِيٓ أَمۡوَٰلِكُمۡ وَأَنفُسِكُمۡ وَلَتَسۡمَعُنَّ مِنَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ مِن قَبۡلِكُمۡ وَمِنَ ٱلَّذِينَ أَشۡرَكُوٓاْ أَذٗى كَثِيرٗاۚ وَإِن تَصۡبِرُواْ وَتَتَّقُواْ فَإِنَّ ذَٰلِكَ مِنۡ عَزۡمِ ٱلۡأُمُورِ
ពិតប្រាកដណាស់ ពួកអ្នកត្រូវបានគេសាកល្បងនៅក្នុង ទ្រព្យសម្បត្ដិនិងខ្លួនប្រាណរបស់ពួកអ្នក ហើយពួកអ្នកពិតជាឮនូវ ការបញ្ឈឺចិត្ដជាច្រើនពីសំណាក់ពួកដែលគេបានផ្ដល់គម្ពីរឱ្យមុនពួក អ្នកនិងពីសំណាក់ពួកដែលធ្វើស្ហ៊ិរិក។ តែប្រសិនបើពួកអ្នកអត់ធ្មត់ និងកោតខ្លាចអល់ឡោះ ពិតប្រាកដណាស់នោះគឺជាកិច្ចការមួយ ដែលសំខាន់។
ตัฟสีรต่างๆ​ ภาษาอาหรับ:
 
แปลความหมาย​ สูเราะฮ์: Āl-‘Imrān
สารบัญสูเราะฮ์ หมายเลข​หน้า​
 
แปล​ความหมาย​อัลกุรอาน​ - คำแปลภาษาเขมร - มูลนิธิพัฒนาสังคมอิสลาม - สารบัญ​คำแปล

โดยสมาคมพัฒนาชุมชนอิสลาม กัมพูชา

ปิด