Check out the new design

แปล​ความหมาย​อัลกุรอาน​ - คำแปลภาษาเขมร - โดยศูนย์การแปลรุว๊าด * - สารบัญ​คำแปล

XML CSV Excel API
Please review the Terms and Policies

แปลความหมาย​ สูเราะฮ์: Luqmān   อายะฮ์:

លុកម៉ាន

الٓمٓ
អាលីហ្វ ឡាម មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។
ตัฟสีรต่างๆ​ ภาษาอาหรับ:
تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ ٱلۡحَكِيمِ
ទាំងនេះគឺជាបណ្តាវាក្យខណ្ឌនៃគម្ពីរ(គួរអាន)ដែលប្រកបដោយគតិបណ្ឌិត។
ตัฟสีรต่างๆ​ ภาษาอาหรับ:
هُدٗى وَرَحۡمَةٗ لِّلۡمُحۡسِنِينَ
ជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណាសម្រាប់អ្នកដែលសាងអំពើល្អទាំងឡាយ។
ตัฟสีรต่างๆ​ ภาษาอาหรับ:
ٱلَّذِينَ يُقِيمُونَ ٱلصَّلَوٰةَ وَيُؤۡتُونَ ٱلزَّكَوٰةَ وَهُم بِٱلۡأٓخِرَةِ هُمۡ يُوقِنُونَ
គឺបណ្តាអ្នកដែលប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយពួកគេមានជំនឿយ៉ាងមុតមំានឹងថ្ងៃបរលោក។
ตัฟสีรต่างๆ​ ภาษาอาหรับ:
أُوْلَٰٓئِكَ عَلَىٰ هُدٗى مِّن رَّبِّهِمۡۖ وَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ
អ្នកទាំងនោះហើយដែលស្ថិតនៅលើការចង្អុលបង្ហាញពីព្រះជាម្ចាស់របស់ពួកគេ ហើយអ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានជោគជ័យ។
ตัฟสีรต่างๆ​ ภาษาอาหรับ:
وَمِنَ ٱلنَّاسِ مَن يَشۡتَرِي لَهۡوَ ٱلۡحَدِيثِ لِيُضِلَّ عَن سَبِيلِ ٱللَّهِ بِغَيۡرِ عِلۡمٖ وَيَتَّخِذَهَا هُزُوًاۚ أُوْلَٰٓئِكَ لَهُمۡ عَذَابٞ مُّهِينٞ
ហើយក្នុងចំណោមមនុស្សលោក គឺមានអ្នកដែលទិញយកសម្តីលេងសើចដើម្បីធ្វើឲ្យ(មនុស្សលោក)វង្វេងចេញពីមាគ៌ារបស់អល់ឡោះដោយគ្មានចំណេះដឹង ហើយយកវាក្យខណ្ឌរបស់អល់ឡោះធ្វើជាការសើចចំអក។ ពួកទាំងនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏អាម៉ាស់បំផុត។
ตัฟสีรต่างๆ​ ภาษาอาหรับ:
وَإِذَا تُتۡلَىٰ عَلَيۡهِ ءَايَٰتُنَا وَلَّىٰ مُسۡتَكۡبِرٗا كَأَن لَّمۡ يَسۡمَعۡهَا كَأَنَّ فِيٓ أُذُنَيۡهِ وَقۡرٗاۖ فَبَشِّرۡهُ بِعَذَابٍ أَلِيمٍ
ហើយនៅពេលដែលមានគេសូត្របណ្តាវាក្យខណ្ឌទាំងឡាយរបស់យើងឱ្យគេស្តាប់ គឺគេបែរចេញពីវាដោយភាពក្រអឺតក្រទមប្រៀបដូចរូបគេមិនបានឮវាសោះ ហាក់ដូចជានៅក្នុងត្រចៀកទាំងពីររបស់គេមានឆ្នុកបិទដូច្នោះដែរ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងដល់គេពីទណ្ឌកម្មដ៏ឈឺចាប់បំផុតចុះ។
ตัฟสีรต่างๆ​ ภาษาอาหรับ:
إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُمۡ جَنَّٰتُ ٱلنَّعِيمِ
ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសល សម្រាប់ពួកគេនឹងទទួលបានឋានសួគ៌ណាអ៊ីម។
ตัฟสีรต่างๆ​ ภาษาอาหรับ:
خَٰلِدِينَ فِيهَاۖ وَعۡدَ ٱللَّهِ حَقّٗاۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ
ពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ការសន្យាររបស់អល់ឡោះ គឺជាពិត។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
ตัฟสีรต่างๆ​ ภาษาอาหรับ:
خَلَقَ ٱلسَّمَٰوَٰتِ بِغَيۡرِ عَمَدٖ تَرَوۡنَهَاۖ وَأَلۡقَىٰ فِي ٱلۡأَرۡضِ رَوَٰسِيَ أَن تَمِيدَ بِكُمۡ وَبَثَّ فِيهَا مِن كُلِّ دَآبَّةٖۚ وَأَنزَلۡنَا مِنَ ٱلسَّمَآءِ مَآءٗ فَأَنۢبَتۡنَا فِيهَا مِن كُلِّ زَوۡجٖ كَرِيمٍ
ទ្រង់បានបង្កើតមេឃជាច្រើនជាន់ដោយគ្មានសសរ(ទ្រ)ឡើយដូចដែលពួកអ្នកបានឃើញ ហើយទ្រង់បានបង្កើតភ្នំទាំងឡាយនៅលើផែនដីជាលំនឹងដើម្បីកុំឱ្យវាញ័ររញ្ជួយដល់ពួកអ្នក។ ហើយទ្រង់បានពង្រាយនៅលើផែនដីនូវសត្វពាហនៈជាច្រើនប្រភេទ។ ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃ រួចយើងបានបណ្ដុះនៅលើផែនដីនូវរុក្ខជាតិគ្រប់ប្រភេទដ៏ស្រស់បំព្រង។
ตัฟสีรต่างๆ​ ภาษาอาหรับ:
هَٰذَا خَلۡقُ ٱللَّهِ فَأَرُونِي مَاذَا خَلَقَ ٱلَّذِينَ مِن دُونِهِۦۚ بَلِ ٱلظَّٰلِمُونَ فِي ضَلَٰلٖ مُّبِينٖ
នេះគឺជាការបង្កើតរបស់អល់ឡោះ។ ដូច្នេះ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)បង្ហាញឱ្យយើងបានឃើញមក ថាតើមានអ្វីខ្លះដែលអ្នកផ្សេងក្រៅពីទ្រង់បានបង្កើតនោះ? ផ្ទុយទៅវិញ ពួកដែលបំពាន គឺស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។
ตัฟสีรต่างๆ​ ภาษาอาหรับ:
 
แปลความหมาย​ สูเราะฮ์: Luqmān
สารบัญสูเราะฮ์ หมายเลข​หน้า​
 
แปล​ความหมาย​อัลกุรอาน​ - คำแปลภาษาเขมร - โดยศูนย์การแปลรุว๊าด - สารบัญ​คำแปล

แปลโดยทีมงานศูนย์แปลรุว๊าด ร่วมกับสมาคมการเผยแพร่ศาสนาอิสลามที่รอบวะฮ์ และสมาคมบริการเนื้อหาอิสลามด้วยภาษาต่าง ๆ

ปิด