Check out the new design

แปล​ความหมาย​อัลกุรอาน​ - คำแปลภาษาเขมร - โดยศูนย์การแปลรุว๊าด * - สารบัญ​คำแปล


แปลความหมาย​ สูเราะฮ์: An-Nisā’   อายะฮ์:
وَإِنِ ٱمۡرَأَةٌ خَافَتۡ مِنۢ بَعۡلِهَا نُشُوزًا أَوۡ إِعۡرَاضٗا فَلَا جُنَاحَ عَلَيۡهِمَآ أَن يُصۡلِحَا بَيۡنَهُمَا صُلۡحٗاۚ وَٱلصُّلۡحُ خَيۡرٞۗ وَأُحۡضِرَتِ ٱلۡأَنفُسُ ٱلشُّحَّۚ وَإِن تُحۡسِنُواْ وَتَتَّقُواْ فَإِنَّ ٱللَّهَ كَانَ بِمَا تَعۡمَلُونَ خَبِيرٗا
ហើយប្រសិនបើស្ត្រី(ជាភរិយា)មានការបារម្ភខ្លាច(កើតមាន)នូវការស្អប់ខ្ពើម ឬការមិនពេញចិត្តចំពោះនាងពីសំណាក់ស្វាមីរបស់នាងនោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេទាំងពីរក្នុងការផ្សះផ្សា ហើយការផ្សះផ្សានោះ វាល្អប្រសើរសម្រាប់គេទាំងពីរ(ជាងការលែងលះ)។ ជាការពិតណាស់ ចិត្តរបស់មនុស្សតែងតែមានភាពកំណាញ់ តែប្រសិនបើពួកអ្នកធ្វើល្អ និងកោតខ្លាចអល់ឡោះនោះ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
ตัฟสีรต่างๆ​ ภาษาอาหรับ:
وَلَن تَسۡتَطِيعُوٓاْ أَن تَعۡدِلُواْ بَيۡنَ ٱلنِّسَآءِ وَلَوۡ حَرَصۡتُمۡۖ فَلَا تَمِيلُواْ كُلَّ ٱلۡمَيۡلِ فَتَذَرُوهَا كَٱلۡمُعَلَّقَةِۚ وَإِن تُصۡلِحُواْ وَتَتَّقُواْ فَإِنَّ ٱللَّهَ كَانَ غَفُورٗا رَّحِيمٗا
ហើយពួកអ្នក(ឱស្វាមីទាំងឡាយ)មិនអាចផ្ដល់ភាពយុត្តិធម៌រវាងបណ្ដាភរិយាទាំងឡាយនោះឡើយ បើទោះបីជាពួកអ្នកព្យាយាមយ៉ាងណាក៏ដោយ។ តែពួកអ្នកកុំលម្អៀងម្ខាងៗ(ស្រលាញ់ភរិយាណាម្នាក់)ហួសហេតុពេក ដោយពួកអ្នកទុកពួកនាងដូចវត្ថុដែលគេព្យួរចោល។ ហើយប្រសិនបើពួកអ្នកផ្សះផ្សាគ្នា និងកោតខ្លាចអល់ឡោះនោះ ពិតប្រាកណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។
ตัฟสีรต่างๆ​ ภาษาอาหรับ:
وَإِن يَتَفَرَّقَا يُغۡنِ ٱللَّهُ كُلّٗا مِّن سَعَتِهِۦۚ وَكَانَ ٱللَّهُ وَٰسِعًا حَكِيمٗا
តែប្រសិនបើគេទាំងពីរបែកបាក់គ្នា(លែងលះ)នោះ អល់ឡោះជាម្ចាស់នឹងផ្តល់ឱ្យម្នាក់ៗក្នុងចំណោមគេទាំងពីរមានភាពគ្រប់គ្រាន់ដោយការប្រោសប្រទានរបស់ទ្រង់។ ហើយអល់ឡោះជាម្ចាស់មហាវិសេសវិសាល មហាគតិបណ្ឌិតបំផុត។
ตัฟสีรต่างๆ​ ภาษาอาหรับ:
وَلِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۗ وَلَقَدۡ وَصَّيۡنَا ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ مِن قَبۡلِكُمۡ وَإِيَّاكُمۡ أَنِ ٱتَّقُواْ ٱللَّهَۚ وَإِن تَكۡفُرُواْ فَإِنَّ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۚ وَكَانَ ٱللَّهُ غَنِيًّا حَمِيدٗا
ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយពិតប្រាកដណាស់ យើងបានដាក់បទបញ្ជាចំពោះពួកដែលគេផ្តល់គម្ពីរឲ្យមុនពួកអ្នក និងចំពោះពួកអ្នកឲ្យកោតខ្លាចអល់ឡោះ។ តែប្រសិនបើពួកអ្នកប្រឆាំងវិញនោះ ជាការពិតណាស់ អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយទ្រង់មហាមានលើសលប់ ជាអ្នកដែលត្រូវគេកោតសរសើរបំផុត។
ตัฟสีรต่างๆ​ ภาษาอาหรับ:
وَلِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۚ وَكَفَىٰ بِٱللَّهِ وَكِيلًا
ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកដែលត្រូវគេផ្ដល់ទំនុកចិត្ត។
ตัฟสีรต่างๆ​ ภาษาอาหรับ:
إِن يَشَأۡ يُذۡهِبۡكُمۡ أَيُّهَا ٱلنَّاسُ وَيَأۡتِ بِـَٔاخَرِينَۚ وَكَانَ ٱللَّهُ عَلَىٰ ذَٰلِكَ قَدِيرٗا
ប្រសិនបើទ្រង់មានចេតនានោះ ទ្រង់នឹងបំផ្លាញពួកអ្នកជាមិនខាន ឱមនុស្សលោកទាំងឡាយ ហើយទ្រង់នឹងបង្កើតក្រុមផ្សេងទៀត(មកជំនួសវិញ)។ ហើយអល់ឡោះទ្រង់មានអានុភាពបំផុតលើរឿងនោះ។
ตัฟสีรต่างๆ​ ภาษาอาหรับ:
مَّن كَانَ يُرِيدُ ثَوَابَ ٱلدُّنۡيَا فَعِندَ ٱللَّهِ ثَوَابُ ٱلدُّنۡيَا وَٱلۡأٓخِرَةِۚ وَكَانَ ٱللَّهُ سَمِيعَۢا بَصِيرٗا
ជនណាដែលចង់បានតែផលបុណ្យក្នុងលោកិយនោះ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានផលបុណ្យទាំងក្នុងលោកិយ និងបរលោក។ ហើយអល់ឡោះមហាឮ មហាឃើញបំផុត។
ตัฟสีรต่างๆ​ ภาษาอาหรับ:
 
แปลความหมาย​ สูเราะฮ์: An-Nisā’
สารบัญสูเราะฮ์ หมายเลข​หน้า​
 
แปล​ความหมาย​อัลกุรอาน​ - คำแปลภาษาเขมร - โดยศูนย์การแปลรุว๊าด - สารบัญ​คำแปล

แปลโดยทีมงานศูนย์แปลรุว๊าด ร่วมกับสมาคมการเผยแพร่ศาสนาอิสลามที่รอบวะฮ์ และสมาคมบริการเนื้อหาอิสลามด้วยภาษาต่าง ๆ

ปิด