Check out the new design

Salin ng mga Kahulugan ng Marangal na Qur'an - Salin sa Wikang Khmer - Kapisanan ng Pag-unlad ng Muslim * - Indise ng mga Salin

XML CSV Excel API
Please review the Terms and Policies

Salin ng mga Kahulugan Surah: Yūsuf   Ayah:
قَالَ يَٰبُنَيَّ لَا تَقۡصُصۡ رُءۡيَاكَ عَلَىٰٓ إِخۡوَتِكَ فَيَكِيدُواْ لَكَ كَيۡدًاۖ إِنَّ ٱلشَّيۡطَٰنَ لِلۡإِنسَٰنِ عَدُوّٞ مُّبِينٞ
គាត់(ឪពុកយូសុហ្វ)បានពោលថាៈ ឱកូនសម្លាញ់របស់ខ្ញុំ. ចូរ កុំនិទានរឿងសុបិនរបស់ឯងឱ្យបងប្អូនឯងស្ដាប់ឱ្យសោះ ជាហេតុនាំ ឱ្យពួកគេរៀបចំគ្រប់ឧបាយកលដើម្បីបោកប្រាស់ឯង។ ពិតប្រាកដ ណាស់ ស្ហៃតនគឺជាសត្រូវនឹងមនុស្សលោកយ៉ាងច្បាស់លាស់។
Ang mga Tafsir na Arabe:
وَكَذَٰلِكَ يَجۡتَبِيكَ رَبُّكَ وَيُعَلِّمُكَ مِن تَأۡوِيلِ ٱلۡأَحَادِيثِ وَيُتِمُّ نِعۡمَتَهُۥ عَلَيۡكَ وَعَلَىٰٓ ءَالِ يَعۡقُوبَ كَمَآ أَتَمَّهَا عَلَىٰٓ أَبَوَيۡكَ مِن قَبۡلُ إِبۡرَٰهِيمَ وَإِسۡحَٰقَۚ إِنَّ رَبَّكَ عَلِيمٌ حَكِيمٞ
ដូចេ្នះហើយម្ចាស់របស់ឯងនឹងជ្រើសរើសឯង និងបង្រៀនឯង ឱ្យចេះកាត់សុបិន ហើយទ្រង់នឹងបំពេញនៀកម៉ាត់របស់ទ្រង់ឱ្យឯង និងពូជពង្សរបស់យ៉ាក់កូបក៏ដូចជាទ្រង់បានបំពេញវាឱ្យជីតាទាំងពីរ នាក់របស់ឯង អ៊ីព្រហ៊ីម និងអ៊ីសហាកពីមុនមកដែរ។ ពិតប្រាកដ ណាស់ ម្ចាស់របស់ឯងមហាដឹង មហាគតិបណ្ឌិត។
Ang mga Tafsir na Arabe:
۞ لَّقَدۡ كَانَ فِي يُوسُفَ وَإِخۡوَتِهِۦٓ ءَايَٰتٞ لِّلسَّآئِلِينَ
ជាការពិតណាស់ នៅក្នុងរឿងរបស់យូសុហ្វនិងបងប្អូនរបស់ គាត់ គឺជាភស្ដុតាងៗសម្រាប់ពួកដែលសួរ ។
Ang mga Tafsir na Arabe:
إِذۡ قَالُواْ لَيُوسُفُ وَأَخُوهُ أَحَبُّ إِلَىٰٓ أَبِينَا مِنَّا وَنَحۡنُ عُصۡبَةٌ إِنَّ أَبَانَا لَفِي ضَلَٰلٖ مُّبِينٍ
នៅពេលដែលពួកគេ(កូនៗ)បាននិយាយថាៈ ពិតប្រាកដ ណាស់ យូសុហ្វនិងប្អូនប្រុសរបស់គេ(ពុនយ៉ាមីន)ជាទីស្រឡាញ់ របស់ឪពុកយើងជាងពួកយើង ទោះបីពួកយើងជាក្រុមដែលខ្លាំង ក្លាក៏ដោយ។ ពិតប្រាកដណាស់ ឪពុករបស់ពួកយើងជាអ្នកដែល ស្ថិតក្នុងភាពលំអៀងយ៉ាងច្បាស់លាស់។
Ang mga Tafsir na Arabe:
ٱقۡتُلُواْ يُوسُفَ أَوِ ٱطۡرَحُوهُ أَرۡضٗا يَخۡلُ لَكُمۡ وَجۡهُ أَبِيكُمۡ وَتَكُونُواْ مِنۢ بَعۡدِهِۦ قَوۡمٗا صَٰلِحِينَ
ចូរពួកអ្នកសម្លាប់យូសុហ្វ ឬយកគេទៅបោះចោលនៅតំបន់ ដែលឆ្ងាយ ពេលនោះឪពុករបស់ពួកអ្នកនឹងបែរមករកពួកអ្នកវិញ ហើយពួកអ្នកនឹងក្លាយជាក្រុមដែលល្អត្រឹមត្រូវបន្ទាប់ពីនោះ។
Ang mga Tafsir na Arabe:
قَالَ قَآئِلٞ مِّنۡهُمۡ لَا تَقۡتُلُواْ يُوسُفَ وَأَلۡقُوهُ فِي غَيَٰبَتِ ٱلۡجُبِّ يَلۡتَقِطۡهُ بَعۡضُ ٱلسَّيَّارَةِ إِن كُنتُمۡ فَٰعِلِينَ
ម្នាក់ក្នុងចំណោមពួកគេបាននិយាយថាៈ ចូរពួកអ្នកកុំ សម្លាប់យូសុហ្វអី្វ តែពួកអ្នកត្រូវបោះគេចូលទៅក្នុងបាតអណ្ដូង វិញ ពេលនោះក្បួនអ្នកដំណើរមួយចំនួននឹងរើសគេជាមិនខាន ប្រសិនបើពួកអ្នកចង់ធ្វើ។
Ang mga Tafsir na Arabe:
قَالُواْ يَٰٓأَبَانَا مَا لَكَ لَا تَأۡمَ۬نَّا عَلَىٰ يُوسُفَ وَإِنَّا لَهُۥ لَنَٰصِحُونَ
ពួកគេបាននិយាយថាៈ ឱឪពុករបស់ពួកយើង. ហេតុអ្វី បានជាអ្នកមិនទុកចិត្ដពួកយើងចំពោះយូសុហ្វ? ពិតប្រាកដណាស់ ពួកយើងសុទ្ធតែជាអ្នកស្មោះត្រង់ចំពោះគេ។
Ang mga Tafsir na Arabe:
أَرۡسِلۡهُ مَعَنَا غَدٗا يَرۡتَعۡ وَيَلۡعَبۡ وَإِنَّا لَهُۥ لَحَٰفِظُونَ
សូមឪពុកឱ្យគេទៅជាមួយពួកខ្ញុំនៅថ្ងៃស្អែកនេះ ដើម្បី ឱ្យគេបានរីករាយ និងបានលេងសប្បាយ។ ហើយពិតប្រាកដណាស់ ពួកខ្ញុំគឺជាអ្នកដែលមើលថែរក្សាគេ ។
Ang mga Tafsir na Arabe:
قَالَ إِنِّي لَيَحۡزُنُنِيٓ أَن تَذۡهَبُواْ بِهِۦ وَأَخَافُ أَن يَأۡكُلَهُ ٱلذِّئۡبُ وَأَنتُمۡ عَنۡهُ غَٰفِلُونَ
គាត់(ឪពុក)បានពោលថាៈ តាមពិតវាធ្វើឱ្យយើងព្រួយ បារម្ភពេលដែលពួកឯងនាំគេទៅ ហើយយើងខ្លាចតែឆ្កែចចកស៊ីគេ នៅពេលដែលពួកឯងព្រងើយកន្ដើយនឹងគេ។
Ang mga Tafsir na Arabe:
قَالُواْ لَئِنۡ أَكَلَهُ ٱلذِّئۡبُ وَنَحۡنُ عُصۡبَةٌ إِنَّآ إِذٗا لَّخَٰسِرُونَ
ពួកគេ(កូនៗ)បាននិយាយថាៈ ប្រសិនបើចចកស៊ីគេ ដោយ ពួកយើងជាក្រុមដែលខ្លាំងក្លានោះ ពួកយើងពិតជាអ្នកខាតបង់ជា មិនខានបើដូច្នោះមែន។
Ang mga Tafsir na Arabe:
 
Salin ng mga Kahulugan Surah: Yūsuf
Indise ng mga Surah Numero ng Pahina
 
Salin ng mga Kahulugan ng Marangal na Qur'an - Salin sa Wikang Khmer - Kapisanan ng Pag-unlad ng Muslim - Indise ng mga Salin

Mula sa Kapisanan ng Pag-unlad ng Muslim ng Cambodia.

Isara