Salin ng mga Kahulugan ng Marangal na Qur'an - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Indise ng mga Salin


Salin ng mga Kahulugan Ayah: (89) Surah: An-Nahl
وَيَوۡمَ نَبۡعَثُ فِي كُلِّ أُمَّةٖ شَهِيدًا عَلَيۡهِم مِّنۡ أَنفُسِهِمۡۖ وَجِئۡنَا بِكَ شَهِيدًا عَلَىٰ هَٰٓؤُلَآءِۚ وَنَزَّلۡنَا عَلَيۡكَ ٱلۡكِتَٰبَ تِبۡيَٰنٗا لِّكُلِّ شَيۡءٖ وَهُدٗى وَرَحۡمَةٗ وَبُشۡرَىٰ لِلۡمُسۡلِمِينَ
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នៅថ្ងៃដែលយើងនឹងតែងតាំងពីគ្រប់ប្រជាជាតិនីមួយៗនូវអ្នកនាំសារម្នាក់ដើម្បីធ្វើជាសាក្សីទៅលើពួកគេនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនៃការមានជំនឿ ឬគ្មានជំនឿ។ អ្នកនាំសារម្នាក់នោះ គឺមកពីពូជសាសន៍របស់ពួកគេផ្ទាល់ និងនិយាយាភាសារបស់ពួកគេ។ ហើយយើងក៏នឹងនាំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មកធ្វើជាសាក្សីទៅលើប្រជាជាតិទាំងអស់នោះផងដែរ។ ហើយយើងបានបញ្ចុះគម្ពីរគួរអានទៅកាន់អ្នកដើម្បីបញ្ជាក់រាល់អ្វីដែលត្រូវការការបញ្ជាក់ ដូចជាប្រការដែលគេអនុញ្ញាត ប្រការដែលគេហាមឃាត់ ផលបុណ្យ និងបាបកម្ម និងប្រការផ្សេងៗទៀត។ ហើយយើងបានបញ្ចុះវា(គម្ពីរគួរអាន)ជាការចង្អុលបង្ហាញដល់មនុស្សលោកទៅកាន់ការពិត និងជាក្តីមេត្តាករុណាដល់អ្នកដែលមានជំនឿចំពោះវា ហើយអនុវត្តតាមនូវអ្វីដែលមាននៅក្នុងវា ហើយក៏ជាការផ្តល់ដំណឹងរីករាយចំពោះបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនូវការសើយសុខជានិរន្តន៍ដែលពួកគេកំពុងតែរង់ចាំផងដែរ។
Ang mga Tafsir na Arabe:
Ilan sa mga Pakinabang ng mga Ayah sa Pahinang Ito:
• للكفار الذين يصدون عن سبيل الله عذاب مضاعف بسبب إفسادهم في الدنيا بالكفر والمعصية.
• សម្រាប់ពួកប្រឆាំងដែលរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះនោះ គឺនឹងទទួលនូវទណ្ឌកម្មទ្វេដងដោយសារតែការបង្កវិនាសកម្មរបស់ពួកគេដល់អ្នកដទៃនៅក្នុងលោកិយនេះតាមរយៈការប្រឆាំង និងការប្រព្រឹត្តល្មើស។

• لا تخلو الأرض من أهل الصلاح والعلم، وهم أئمة الهدى خلفاء الأنبياء، والعلماء حفظة شرائع الأنبياء.
• ភពផែនដីនេះ នៅតែមានមនុស្សល្អនិងអ្នកដែលមានចំណេះដឹងជានិច្ច ហើយពួកគេ គឺជាមេដឹកនាំនៃការចង្អុលបង្ហាញដែលជាខលីហ្វះ(អ្នកស្នង)របស់បណ្តាព្យាការីទាំងឡាយ។ ហើយអ្នកមានចំណេះដឹងទាំងឡាយ គឺជាអ្នកថែរក្សាក្បួនច្បាប់របស់បណ្តាព្យាការី។

• حدّدت هذه الآيات دعائم المجتمع المسلم في الحياة الخاصة والعامة للفرد والجماعة والدولة.
• នៅក្នុងវាក្យខណ្ឌនេះបានកំណត់ពីការយកចិត្តចំពោះសង្គមមូស្លីមនៅក្នុងជីវិតរស់ដោយឡែក និងជារួម សម្រាប់បុគ្គលម្នាក់ៗ សង្គម និងប្រទេសជាតិទាំងមូល។

• النهي عن الرشوة وأخذ الأموال على نقض العهد.
• ហាមឃាត់ពីការស៊ីសំណូក និងការយកទ្រព្យសម្បត្តិលើការរំលាយកិច្ចសន្យា។

 
Salin ng mga Kahulugan Ayah: (89) Surah: An-Nahl
Indise ng mga Surah Numero ng Pahina
 
Salin ng mga Kahulugan ng Marangal na Qur'an - الترجمة الخميرية للمختصر في تفسير القرآن الكريم - Indise ng mga Salin

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Isara