Check out the new design

Salin ng mga Kahulugan ng Marangal na Qur'an - Salin sa Wikang Khmer ng Al-Mukhtasar fī Tafsīr Al-Qur’an Al-Karīm * - Indise ng mga Salin


Salin ng mga Kahulugan Surah: Al-Qamar   Ayah:

អាល់កមើរ

Ilan sa mga Layon ng Surah:
التذكير بنعمة تيسير القرآن، وما فيه من الآيات والنذر.
លើកឡើងពីឧបការគុណនៃការធ្វើឲ្យគម្ពីរគួរអានមានភាពងាយស្រួល(ក្នុងការទន្ទេញ ការឈ្វេងយល់...) ព្រមទាំងអ្វីដែលមាននៅក្នុងគម្ពីរគួរអាននៃសញ្ញាភស្តុតាងនានា និងការដាស់តឿនព្រមាន។

ٱقۡتَرَبَتِ ٱلسَّاعَةُ وَٱنشَقَّ ٱلۡقَمَرُ
ពេលវេលានៃថ្ងៃបរលោកកាន់តែខិតជិតមកដល់ ហើយព្រះចន្ទក៏បានបែកជាពីរ(រួចហើយដែរ)នៅក្នុងសម័យកាលរបស់ព្យាការីមូហាំម៉ាត់ ហើយការបែកនៃព្រះចន្ទនេះ គឺស្ថិតក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះជាម្ចាស់ដ៏ពិតជាក់ស្តែង(ដែលគេអាចមើលឃើញបាន)។
Ang mga Tafsir na Arabe:
وَإِن يَرَوۡاْ ءَايَةٗ يُعۡرِضُواْ وَيَقُولُواْ سِحۡرٞ مُّسۡتَمِرّٞ
តែទោះបីជាពួកមុស្ហរីគីនបានឃើញភស្តុតាង និងអំណះអំណាងដែលបញ្ជាក់ទៅលើសច្ចភាពរបស់ព្យាការីមូហាំម៉ាត់ក៏ដោយ ក៏ពួកគេបដិសេធមិនទទួលយកវានោះដែរ ហើយពួកគេនិយាយថាៈ ភស្តុតាង និងអំណះអំណាងទាំងឡាយដែលពួកយើងបានឃើញនោះ គឺជាមន្តអាគមដែលមិនត្រឹមត្រូវប៉ុណ្ណោះ។
Ang mga Tafsir na Arabe:
وَكَذَّبُواْ وَٱتَّبَعُوٓاْ أَهۡوَآءَهُمۡۚ وَكُلُّ أَمۡرٖ مُّسۡتَقِرّٞ
ហើយពួកគេបដិសេធនឹងសេចក្តីពិតដែលបានមកដល់ពួកគេ និងបានដើរតាមទំនើងចិត្តរបស់ខ្លួនឯងចំពោះការបដិសេធនេះ។ ហើយរាល់កិច្ចការទាំងអស់(មិនថាល្អ ឬអាក្រក់) គឺវានឹងកើតឡើងនៅថ្ងៃបរលោកតាមហេតុផលរបស់វា។
Ang mga Tafsir na Arabe:
وَلَقَدۡ جَآءَهُم مِّنَ ٱلۡأَنۢبَآءِ مَا فِيهِ مُزۡدَجَرٌ
ហើយពិតប្រាកដណាស់ ព័ត៌មានអំពីពួកប្រជាជាតិជំនាន់មុនទាំងឡាយដែលអល់ឡោះបានបំផ្លាញ(ពួកគេ)ដោយសារតែការប្រឆាំងនិងការប្រព្រឹត្តអយុត្តិធម៌របស់ពួកគេនោះ បានមកដល់ពួកគេ(ពួកមុស្ហរីគីន)ហើយ ដែលវាគ្រប់គ្រាន់ក្នុងការហាមឃាត់ពួកគេពីការប្រឆាំង និងការបំពាន។
Ang mga Tafsir na Arabe:
حِكۡمَةُۢ بَٰلِغَةٞۖ فَمَا تُغۡنِ ٱلنُّذُرُ
ហើយគម្ពីរគួរអានដែលជាគតិបណ្ឌិតដ៏ពេញលេញបានមកដល់ពួកគេ ដើម្បីជាភស្តុតាងបញ្ជាក់ទៅលើពួកគេ។ ក៏ប៉ុន្តែ ការដាស់តឿនព្រមានទាំងនោះ មិនបានផ្តល់ផលប្រយោជន៍អ្វីចំពោះក្រុមដែលគ្មានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោកឡើយ។
Ang mga Tafsir na Arabe:
فَتَوَلَّ عَنۡهُمۡۘ يَوۡمَ يَدۡعُ ٱلدَّاعِ إِلَىٰ شَيۡءٖ نُّكُرٍ
ហើយប្រសិនបើពួកគេមិនទទួលបានការចង្អុលបង្ហាញទេនោះ ដូច្នេះចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បោះបង់ពួកគេ និងបែរចេញពីពួកគេចុះ ដោយរង់ចាំថ្ងៃដែលម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកផ្លុំត្រែនោះ ស្រែកហៅពួកគេទៅកាន់កិច្ចការដ៏រន្ធត់មួយដែលម៉ាខ្លូកទាំងអស់មិនដែលធ្លាប់បានដឹងពីមុនមកសោះ។
Ang mga Tafsir na Arabe:
Ilan sa mga Pakinabang ng mga Ayah sa Pahinang Ito:
• عدم التأثر بالقرآن نذير شؤم.
• ការមិនទទួលឥទ្ធិពលពីគម្ពីរគួរអាន គឺទទួលនូវការព្រមានដ៏អាក្រក់។

• خطر اتباع الهوى على النفس في الدنيا والآخرة.
• គ្រោះថ្នាក់នៃការធ្វើតាមទំនើងចិត្តមកចំពោះខ្លួនឯង ទាំងនៅក្នុងលោកិយ និងថ្ងៃបរលោក។

• عدم الاتعاظ بهلاك الأمم صفة من صفات الكفار.
• ការមិនយកជាមេរៀនពីការទទួលវិនាសកម្មរបស់ប្រជាជាតិជំនាន់មុន គឺជាលក្ខណៈសម្បត្តិមួយក្នុងចំណោមលក្ខណៈសម្បត្តិរបស់ពួកប្រឆាំង។

 
Salin ng mga Kahulugan Surah: Al-Qamar
Indise ng mga Surah Numero ng Pahina
 
Salin ng mga Kahulugan ng Marangal na Qur'an - Salin sa Wikang Khmer ng Al-Mukhtasar fī Tafsīr Al-Qur’an Al-Karīm - Indise ng mga Salin

Inilabas ng Markaz Tafsīr Lid-Dirāsāt Al-Qur’ānīyah (Sentro ng Tafsīr Para sa mga Pag-aaral Pang-Qur’an).

Isara