Check out the new design

Salin ng mga Kahulugan ng Marangal na Qur'an - Salin sa Wikang Khmer ng Al-Mukhtasar fī Tafsīr Al-Qur’an Al-Karīm * - Indise ng mga Salin


Salin ng mga Kahulugan Ayah: (4) Surah: At-Tawbah
إِلَّا ٱلَّذِينَ عَٰهَدتُّم مِّنَ ٱلۡمُشۡرِكِينَ ثُمَّ لَمۡ يَنقُصُوكُمۡ شَيۡـٔٗا وَلَمۡ يُظَٰهِرُواْ عَلَيۡكُمۡ أَحَدٗا فَأَتِمُّوٓاْ إِلَيۡهِمۡ عَهۡدَهُمۡ إِلَىٰ مُدَّتِهِمۡۚ إِنَّ ٱللَّهَ يُحِبُّ ٱلۡمُتَّقِينَ
លើកលែងតែពួកមូស្ហរីគីនទាំងឡាយណាដែលពួកអ្នកបានចុះកិច្ចព្រមព្រៀងជាមួយពួកគេ ហើយពួកគេអនុវត្តតាមកិច្ចព្រមព្រៀងនោះ និងមិនក្បត់ពួកអ្នកនូវប្រការណាមួយ ហើយពួកគេមិនគាំទ្រអ្នកណាម្នាក់(ដើម្បី)ប្រឆាំងនឹងពួកអ្នកប៉ុណ្ណោះ គឺពួកគេត្រូវបានគេលើកលែងនូវច្បាប់ដូចខាងលើនេះ។ ដូច្នេះ ចូរពួកអ្នកបំពេញតាមកិច្ចសន្យានោះជាមួយពួកគេរហូតដល់ពេលកំណត់របស់វា។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បណ្តាអ្នកដែលគោរពកោតខ្លាចដែលអនុវត្តតាមបទបញ្ជាទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយដែលក្នុងនោះ ក៏មានការក្បត់ផងដែរ។
Ang mga Tafsir na Arabe:
Ilan sa mga Pakinabang ng mga Ayah sa Pahinang Ito:
• في الآيات دليل واضح على حرص الإسلام على تسوية العلاقات الخارجية مع الأعداء على أساس من السّلم والأمن والتّفاهم.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះ គឺជាភស្តុតាងយ៉ាងច្បាស់ដែលបញ្ជាក់ទៅលើការយកចិត្តទុកដាក់របស់សាសនាឥស្លាមចំពោះសមភាព ឬភាពស្មើភាពគ្នានៃទំនាក់ទំនងខាងក្រៅ ឬទំនាក់ទំនងការបរទេសជាមួយនឹងសត្រូវ ដោយឈរលើមូលដ្ឋានសន្តិភាព សុវត្ថិភាព និងការយោគយល់គ្នា។

• الإسلام يُقَدِّر العهود، ويوجب الوفاء بها، ويجعل حفظها نابعًا من الإيمان، وملازمًا لتقوى الله تعالى.
• សាសនាឥស្លាមបានកំណត់នូវកិច្ចព្រមព្រៀង ហើយបានដាក់កាតព្វកិច្ចឲ្យគោរពតាមកិច្ចព្រមព្រៀងដែលបានចុះនោះ និងបានចាត់ទុកការរក្សា(អនុវត្តតាម)កិច្ចព្រមព្រៀងនោះ គឺកើតចេញពីការមានជំនឿ និងជាការប្រកាន់ខ្ជាប់នឹងការកោតខ្លាចំពោះអល់ឡោះ។

• أَنَّ إقامة الصّلاة وإيتاء الزّكاة دليل على الإسلام، وأنهما يعصمان الدّم والمال، ويوجبان لمن يؤدّيهما حقوق المسلمين من حفظ دمه وماله إلا بحق الإسلام؛ كارتكاب ما يوجب القتل من قتل النفس البريئة، وزنى الزّاني المُحْصَن، والرّدّة إلى الكفر بعد الإيمان.
• ពិតប្រាកដណាស់ ការប្រតិបត្តិសឡាត និងការបរិច្ចាគហ្សាកាត់ គឺជាភស្តុតាងដែលបញ្ជាក់ពីភាពជាឥស្លាមរបស់បុគ្គលម្នាក់ ហើយវាទាំងពីរអាចការពារអាយុជីវិតនិងទ្រព្យសម្បត្តិ។ ដូច្នេះ សម្រាប់អ្នកដែលបានបំពេញកាតព្វកិច្ចទាំងពីរនេះ(សឡាតនិងហ្សាកាត់) គឺគេមិនអាចបំពានលើទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ជននោះបាននោះទេ លើកលែងតែគេបានប្រព្រឹត្តនូវអំពើណាមួយក្នុងចំណោមអំពើទាំងបីខាងក្រោមគឺៈ ជីវិតសងដោយជីវិត(សម្លាប់គេដោយចេតនា គឺត្រូវសម្លាប់វិញ) អ្នកដែលរៀបការហើយតែបែរជាទៅប្រព្រឹត្តហ្ស៊ីណា និងអ្នកដែលវិលទៅរកភាពគ្មានជំនឿវិញក្រោយពីគេមានជំនឿរួច។

• مشروعيّة الأمان؛ أي: جواز تأمين الحربي إذا طلبه من المسلمين؛ ليسمع ما يدلّ على صحّة الإسلام، وفي هذا سماحة وتكريم في معاملة الكفار، ودليل على إيثار السِّلم.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យផ្តល់សុវត្ថិភាព ពោលគឺអនុញ្ញាតឲ្យផ្តល់សុវត្ថិភាពដល់គូសត្រូវ ប្រសិនបើគេស្នើសុំពីអ្នកឥស្លាម ដើម្បីឲ្យគេបានស្តាប់នូវអ្វីដែលបញ្ជាក់ពីភាពត្រឹមត្រូវនៃសាសនាឥស្លាម។ ក្នុងនោះដែរ បង្ហាញពីការអធ្យាស្រ័យ និងការយោគយល់នៅក្នុងការទំនាក់ទំនងជាមួយពួកគ្មានជំនឿ និងជាភស្តុតាងបង្ហាញពីការឲ្យតម្លៃសន្តិភាព។

 
Salin ng mga Kahulugan Ayah: (4) Surah: At-Tawbah
Indise ng mga Surah Numero ng Pahina
 
Salin ng mga Kahulugan ng Marangal na Qur'an - Salin sa Wikang Khmer ng Al-Mukhtasar fī Tafsīr Al-Qur’an Al-Karīm - Indise ng mga Salin

Inilabas ng Markaz Tafsīr Lid-Dirāsāt Al-Qur’ānīyah (Sentro ng Tafsīr Para sa mga Pag-aaral Pang-Qur’an).

Isara