Check out the new design

Salin ng mga Kahulugan ng Marangal na Qur'an - Salin sa Wikang Khmer ng Sentro ng Rowad sa Pagsasalin * - Indise ng mga Salin


Salin ng mga Kahulugan Surah: An-Nisā’   Ayah:
وَٱللَّهُ يُرِيدُ أَن يَتُوبَ عَلَيۡكُمۡ وَيُرِيدُ ٱلَّذِينَ يَتَّبِعُونَ ٱلشَّهَوَٰتِ أَن تَمِيلُواْ مَيۡلًا عَظِيمٗا
ហើយអល់ឡោះទ្រង់មានបំណងទទួលយកការសារភាពកំហុសរបស់ពួកអ្នក តែពួកដែលដើរតាមទំនើងចិត្តរបស់ខ្លួនវិញ ពួកគេចង់ឱ្យពួកអ្នក(អ្នកមានជំនឿ)ងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវយ៉ាងឆ្ងាយបំផុត។
Ang mga Tafsir na Arabe:
يُرِيدُ ٱللَّهُ أَن يُخَفِّفَ عَنكُمۡۚ وَخُلِقَ ٱلۡإِنسَٰنُ ضَعِيفٗا
អល់ឡោះទ្រង់មានបំណងបន្ធូរបន្ថយដល់ពួកអ្នក។ ហើយមនុស្សលោកត្រូវបានគេបង្កើតមកដោយមានភាពទន់ខ្សោយ។
Ang mga Tafsir na Arabe:
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَأۡكُلُوٓاْ أَمۡوَٰلَكُم بَيۡنَكُم بِٱلۡبَٰطِلِ إِلَّآ أَن تَكُونَ تِجَٰرَةً عَن تَرَاضٖ مِّنكُمۡۚ وَلَا تَقۡتُلُوٓاْ أَنفُسَكُمۡۚ إِنَّ ٱللَّهَ كَانَ بِكُمۡ رَحِيمٗا
ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំយកទ្រព្យសម្បត្តិគ្នាទៅវិញទៅមកដោយខុសច្បាប់ឱ្យសោះ លើកលែងតែតាមរយៈការធ្វើជំនួញដែលមានការឯកភាពគ្នារវាងពួកអ្នកប៉ុណ្ណោះ។ ហើយចូរពួកអ្នកកុំសម្លាប់ខ្លួនឯង។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាអាណិតស្រលាញ់បំផុតចំពោះពួកអ្នក។
Ang mga Tafsir na Arabe:
وَمَن يَفۡعَلۡ ذَٰلِكَ عُدۡوَٰنٗا وَظُلۡمٗا فَسَوۡفَ نُصۡلِيهِ نَارٗاۚ وَكَانَ ذَٰلِكَ عَلَى ٱللَّهِ يَسِيرًا
ហើយជនណាបានធ្វើដូច្នោះដោយភាពជាសត្រូវ និងការបំពាននោះ ពិតណាស់ យើងនឹងបញ្ចូលរូបគេទៅក្នុងភ្លើងនរក ហើយរឿងនោះ គឺងាយស្រួលបំផុតចំពោះអល់ឡោះជាម្ចាស់។
Ang mga Tafsir na Arabe:
إِن تَجۡتَنِبُواْ كَبَآئِرَ مَا تُنۡهَوۡنَ عَنۡهُ نُكَفِّرۡ عَنكُمۡ سَيِّـَٔاتِكُمۡ وَنُدۡخِلۡكُم مُّدۡخَلٗا كَرِيمٗا
ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ជៀសវាងពីបាបកម្មធំៗនូវអ្វីដែលគេបានហាមឃាត់ពួកអ្នកនោះ យើងនឹងលុបលាងនូវអំពើអាក្រក់របស់ពួកអ្នក ហើយយើងនឹងបញ្ចូលពួកអ្នកទៅកាន់កន្លែងមួយដ៏ឧត្តុង្គឧត្តម(ឋានសួគ៌)។
Ang mga Tafsir na Arabe:
وَلَا تَتَمَنَّوۡاْ مَا فَضَّلَ ٱللَّهُ بِهِۦ بَعۡضَكُمۡ عَلَىٰ بَعۡضٖۚ لِّلرِّجَالِ نَصِيبٞ مِّمَّا ٱكۡتَسَبُواْۖ وَلِلنِّسَآءِ نَصِيبٞ مِّمَّا ٱكۡتَسَبۡنَۚ وَسۡـَٔلُواْ ٱللَّهَ مِن فَضۡلِهِۦٓۚ إِنَّ ٱللَّهَ كَانَ بِكُلِّ شَيۡءٍ عَلِيمٗا
ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)កុំប្រាថ្នាចង់បានដូចអ្វីដែលអល់ឡោះបានប្រទានឱ្យអ្នកខ្លះក្នុងចំណោមពួកអ្នកឲ្យសោះ។ សម្រាប់បុរស គឺទទួលបាននូវចំណែកនៃអ្វីដែលពួកគេបានប្រព្រឹត្ត ហើយសម្រាប់ស្ត្រី ក៏ទទួលបាននូវចំណែកនៃអ្វីដែលពួកនាងបានប្រព្រឹត្ត(ដូចគ្នា)។ ហើយចូរពួកអ្នកសុំពីអល់ឡោះនូវក្តីសប្បុរសរបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។
Ang mga Tafsir na Arabe:
وَلِكُلّٖ جَعَلۡنَا مَوَٰلِيَ مِمَّا تَرَكَ ٱلۡوَٰلِدَانِ وَٱلۡأَقۡرَبُونَۚ وَٱلَّذِينَ عَقَدَتۡ أَيۡمَٰنُكُمۡ فَـَٔاتُوهُمۡ نَصِيبَهُمۡۚ إِنَّ ٱللَّهَ كَانَ عَلَىٰ كُلِّ شَيۡءٖ شَهِيدًا
ហើយសម្រាប់បុគ្គលគ្រប់រូប យើងបានបង្កើតសម្រាប់គេឱ្យមាននូវអ្នកស្នងមរតកពីឪពុកម្ដាយនិងសាច់សាលោហិតដែលបានបន្សល់ទុក។ ហើយអ្នកដែលពួកអ្នកបានស្បថសច្ចាជាមួយពួកគេថានឹងជួយដល់ពួកគេនោះ ចូរផ្ដល់ឱ្យពួកគេនូវចំណែករបស់ពួកគេ(ពីមរតកនោះ)។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាសាក្សីលើអ្វីៗទាំងអស់។
Ang mga Tafsir na Arabe:
 
Salin ng mga Kahulugan Surah: An-Nisā’
Indise ng mga Surah Numero ng Pahina
 
Salin ng mga Kahulugan ng Marangal na Qur'an - Salin sa Wikang Khmer ng Sentro ng Rowad sa Pagsasalin - Indise ng mga Salin

Isinalin ito ng isang pangkat ng Sentro ng Rowad sa Pagsasalin sa pakikipagtulungan ng Samahan ng Da‘wah sa Rabwah at Samahan ng Paglilingkod sa Nilalamang Islāmiko sa mga Wika.

Isara