Check out the new design

قرآن کریم کے معانی کا ترجمہ - خمیر ترجمہ - مرکز رواد الترجمہ * - ترجمے کی لسٹ


معانی کا ترجمہ سورت: بقرہ   آیت:
إِنَّ فِي خَلۡقِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَٱخۡتِلَٰفِ ٱلَّيۡلِ وَٱلنَّهَارِ وَٱلۡفُلۡكِ ٱلَّتِي تَجۡرِي فِي ٱلۡبَحۡرِ بِمَا يَنفَعُ ٱلنَّاسَ وَمَآ أَنزَلَ ٱللَّهُ مِنَ ٱلسَّمَآءِ مِن مَّآءٖ فَأَحۡيَا بِهِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَا وَبَثَّ فِيهَا مِن كُلِّ دَآبَّةٖ وَتَصۡرِيفِ ٱلرِّيَٰحِ وَٱلسَّحَابِ ٱلۡمُسَخَّرِ بَيۡنَ ٱلسَّمَآءِ وَٱلۡأَرۡضِ لَأٓيَٰتٖ لِّقَوۡمٖ يَعۡقِلُونَ
ពិតប្រាកដណាស់ នៅក្នុងការបង្កើតមេឃជាច្រើនជាន់និងផែនដី ការផ្លាស់ប្តូរវេនគ្នារវាងពេលយប់និងពេលថ្ងៃ សំពៅដែលធ្វើដំណើរនៅលើផ្ទៃសមុទ្រដែលផ្តល់ជាប្រយោជន៍ដល់មនុស្សលោក ទឹកភ្លៀងដែលអល់ឡោះបានបញ្ចុះពីលើមេឃដែលតាមរយៈទឹកភ្លៀងនេះ ទ្រង់ធ្វើឲ្យដីរស់ឡើងវិញ(មានជីជាតិ)បន្ទាប់ពីវាបានស្លាប់(គ្មានជីជាតិ) ហើយទ្រង់បានពង្រាយសត្វគ្រប់ប្រភេទនៅលើផែនដី ការផ្លាស់ប្តូរ(ទិស)ខ្យល់ ហើយនិងដុំពពកដែលរសាត់អណ្តែតនៅរវាងមេឃនិងផែនដី ទាំងនោះគឺជាភស្តុតាងយ៉ាងច្បាស់លាស់សម្រាប់ក្រុមដែលចេះគិតពិចារណា។
عربی تفاسیر:
وَمِنَ ٱلنَّاسِ مَن يَتَّخِذُ مِن دُونِ ٱللَّهِ أَندَادٗا يُحِبُّونَهُمۡ كَحُبِّ ٱللَّهِۖ وَٱلَّذِينَ ءَامَنُوٓاْ أَشَدُّ حُبّٗا لِّلَّهِۗ وَلَوۡ يَرَى ٱلَّذِينَ ظَلَمُوٓاْ إِذۡ يَرَوۡنَ ٱلۡعَذَابَ أَنَّ ٱلۡقُوَّةَ لِلَّهِ جَمِيعٗا وَأَنَّ ٱللَّهَ شَدِيدُ ٱلۡعَذَابِ
ហើយក្នុងចំណោមមនុស្សលោក គឺមានអ្នកដែលយកអ្វីផ្សេងពីអល់ឡោះធ្វើជាព្រះជាម្ចាស់ ដោយពួកគេស្រឡាញ់ពួកវាប្រៀបដូចជាស្រឡាញ់អល់ឡោះដែរ។ ចំណែកឯបណ្តាអ្នកមានជំនឿវិញ ពួកគេស្រឡាញ់អល់ឡោះខ្លាំងបំផុត(លើសអ្វីៗទាំងអស់)។ ហើយប្រសិនបើពួកបំពានបានដឹង(ពីស្ថានភាពរបស់ពួកគេ) ខណៈដែលពួកគេបានឃើញទណ្ឌកម្ម(ផ្ទាល់នឹងភ្នែកនៅថ្ងៃបរលោក)នោះ (ពួកគេនឹងដឹងថា) ភាពខ្លាំងក្លាទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុត។
عربی تفاسیر:
إِذۡ تَبَرَّأَ ٱلَّذِينَ ٱتُّبِعُواْ مِنَ ٱلَّذِينَ ٱتَّبَعُواْ وَرَأَوُاْ ٱلۡعَذَابَ وَتَقَطَّعَتۡ بِهِمُ ٱلۡأَسۡبَابُ
(នោះគឺ)នៅពេលដែលពួក(មេដឹកនាំ)ដែលត្រូវបានគេដើរតាម គឺពួកគេបានយករួចខ្លួនពីពួក(ទន់ខ្សោយ)ដែលបានដើរតាម(ពួកគេ) ខណៈដែលពួកគេបានឃើញទណ្ឌកម្ម(ផ្ទាល់នឹងភ្នែក)។ ហើយរាល់បុព្វហេតុទាំងឡាយត្រូវបានកាត់ផ្តាច់ពីពួកគេ។
عربی تفاسیر:
وَقَالَ ٱلَّذِينَ ٱتَّبَعُواْ لَوۡ أَنَّ لَنَا كَرَّةٗ فَنَتَبَرَّأَ مِنۡهُمۡ كَمَا تَبَرَّءُواْ مِنَّاۗ كَذَٰلِكَ يُرِيهِمُ ٱللَّهُ أَعۡمَٰلَهُمۡ حَسَرَٰتٍ عَلَيۡهِمۡۖ وَمَا هُم بِخَٰرِجِينَ مِنَ ٱلنَّارِ
ហើយពួក(ទន់ខ្សោយ)ដែលដើរតាម(មេដឹកនាំទាំងនោះ)បាននិយាយថា៖ ប្រសិនបើពួកយើងមានឱកាសត្រលប់ទៅកាន់លោកិយវិញ ពួកយើងប្រាកដជានឹងយករួចខ្លួនពីពួកគេ(មេដឹកនាំ) ដូចដែលពួកគេបានយករួចខ្លួនពីពួកយើង(នៅពេលនេះ)ដែរមិនខាន។ ដូច្នោះដែរ ទ្រង់បង្ហាញឱ្យពួកគេឃើញនូវទង្វើរបស់ពួកគេដើម្បីឱ្យពួកគេមានវិប្បដិសារី ហើយពួកគេមិនអាចចេញពីឋាននរកបានជាដាច់ខាត។
عربی تفاسیر:
يَٰٓأَيُّهَا ٱلنَّاسُ كُلُواْ مِمَّا فِي ٱلۡأَرۡضِ حَلَٰلٗا طَيِّبٗا وَلَا تَتَّبِعُواْ خُطُوَٰتِ ٱلشَّيۡطَٰنِۚ إِنَّهُۥ لَكُمۡ عَدُوّٞ مُّبِينٌ
ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកបរិភោគអំពីអ្វីដែលហាឡាល់(ត្រូវបានអនុញ្ញាត) និងល្អៗដែលមាននៅលើផែនដី ហើយចូរពួកអ្នកកុំដើរតាមមាគ៌ាទាំងឡាយរបស់ស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ វាគឺជាសត្រូវយ៉ាងច្បាស់លាស់ចំពោះពួកអ្នក។
عربی تفاسیر:
إِنَّمَا يَأۡمُرُكُم بِٱلسُّوٓءِ وَٱلۡفَحۡشَآءِ وَأَن تَقُولُواْ عَلَى ٱللَّهِ مَا لَا تَعۡلَمُونَ
តាមពិតវា(ស្ហៃតន)ប្រើពួកអ្នកឱ្យប្រព្រឹត្តិអំពើអាក្រក់ និងបាបកម្ម និងឲ្យពួកអ្នកនិយាយបំផ្លើសទៅលើអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹង។
عربی تفاسیر:
 
معانی کا ترجمہ سورت: بقرہ
سورتوں کی لسٹ صفحہ نمبر
 
قرآن کریم کے معانی کا ترجمہ - خمیر ترجمہ - مرکز رواد الترجمہ - ترجمے کی لسٹ

مرکز رواد الترجمہ گروپ نے جمعیۃ الدعوۃ‘ ربوہ اور جمعیۃ خدمۃ المحتوى الاسلامی باللغات کے تعاون سے ترجمہ کیا۔

بند کریں