Check out the new design

قرآن کریم کے معانی کا ترجمہ - خمیر ترجمہ - مرکز رواد الترجمہ * - ترجمے کی لسٹ


معانی کا ترجمہ سورت: بقرہ   آیت:
مَثَلُهُمۡ كَمَثَلِ ٱلَّذِي ٱسۡتَوۡقَدَ نَارٗا فَلَمَّآ أَضَآءَتۡ مَا حَوۡلَهُۥ ذَهَبَ ٱللَّهُ بِنُورِهِمۡ وَتَرَكَهُمۡ فِي ظُلُمَٰتٖ لَّا يُبۡصِرُونَ
ការប្រៀបធៀបសម្រាប់ពួកគេ(ពួកពុតត្បុត) គឺប្រៀបដូចអ្នកដែលបង្កាត់ភ្លើង(ដើម្បីបំភ្លឺ)។ នៅពេលដែលភ្លើងឆេះបំភ្លឺនូវអ្វីដែលនៅជុំវិញពួកគេ អល់ឡោះក៏បានឲ្យពន្លឺ(ភ្លើង)របស់ពួកគេនោះរលត់បាត់ទៅវិញ ហើយទុកឱ្យពួកគេស្ថិតក្នុងភាពងងឹតសូន្យសុងដោយពួកគេមិនអាចមើលឃើញឡើយ។
عربی تفاسیر:
صُمُّۢ بُكۡمٌ عُمۡيٞ فَهُمۡ لَا يَرۡجِعُونَ
(ពួកគេ)ថ្លង់ គរ ខ្វាក់ ហេតុដូចេ្នះ ពួកគេមិនអាចវិលត្រឡប់(ចេញពីភាពវង្វេង)បានឡើយ។
عربی تفاسیر:
أَوۡ كَصَيِّبٖ مِّنَ ٱلسَّمَآءِ فِيهِ ظُلُمَٰتٞ وَرَعۡدٞ وَبَرۡقٞ يَجۡعَلُونَ أَصَٰبِعَهُمۡ فِيٓ ءَاذَانِهِم مِّنَ ٱلصَّوَٰعِقِ حَذَرَ ٱلۡمَوۡتِۚ وَٱللَّهُ مُحِيطُۢ بِٱلۡكَٰفِرِينَ
ឬប្រៀបដូចជាភ្លៀងដែលធ្លាក់ពីលើមេឃដែលគ្របដណ្ដប់ដោយភាពងងឹត ផ្គររន្ទះ និងផេ្លកបន្ទោរ។ ពួកគេក៏យកម្រាមដៃញ៉ុកត្រចៀករបស់ពួកគេដើម្បីការពារពីសំឡេងរន្ទះដោយភ័យខ្លាចសេចក្តីស្លាប់។ ហើយអល់ឡោះដឹងជ្រួតជ្រាបបំផុតចំពោះពួកដែលប្រឆាំង។
عربی تفاسیر:
يَكَادُ ٱلۡبَرۡقُ يَخۡطَفُ أَبۡصَٰرَهُمۡۖ كُلَّمَآ أَضَآءَ لَهُم مَّشَوۡاْ فِيهِ وَإِذَآ أَظۡلَمَ عَلَيۡهِمۡ قَامُواْۚ وَلَوۡ شَآءَ ٱللَّهُ لَذَهَبَ بِسَمۡعِهِمۡ وَأَبۡصَٰرِهِمۡۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ
ផេ្លកបន្ទោរស្ទើតែនឹងឆាបឆក់ក្រសែភ្នែករបស់ពួកគេ។ រាល់ពេលដែលផេ្លកបន្ទោរបានជះពន្លឺដល់ពួកគេ ពួកគេបានបន្ដដំណើរទៅមុខ។ តែនៅពេលដែលគ្មានពន្លឺ ពួកគេនៅឈរទ្រឹង(ដោយពួកគេមិនអាចបន្តដំណើរទៅមុខបានឡើយ)។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ប្រាកដជានឹងដកយកការស្ដាប់ឮ និងការមើលឃើញរបស់ពួកគេជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពលើអ្វីៗទាំងអស់។
عربی تفاسیر:
يَٰٓأَيُّهَا ٱلنَّاسُ ٱعۡبُدُواْ رَبَّكُمُ ٱلَّذِي خَلَقَكُمۡ وَٱلَّذِينَ مِن قَبۡلِكُمۡ لَعَلَّكُمۡ تَتَّقُونَ
ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកគោរពសក្ការៈចំពោះព្រះជាម្ចាស់របស់ពួកអ្នក ជាអ្នកដែលបានបង្កើតពួកអ្នកនិងមនុស្សជំនាន់មុនពួកអ្នក។ សង្ឃឹមថា ពួកអ្នកនឹងកោតខ្លាច(ចំពោះអល់ឡោះ)។
عربی تفاسیر:
ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ فِرَٰشٗا وَٱلسَّمَآءَ بِنَآءٗ وَأَنزَلَ مِنَ ٱلسَّمَآءِ مَآءٗ فَأَخۡرَجَ بِهِۦ مِنَ ٱلثَّمَرَٰتِ رِزۡقٗا لَّكُمۡۖ فَلَا تَجۡعَلُواْ لِلَّهِ أَندَادٗا وَأَنتُمۡ تَعۡلَمُونَ
ទ្រង់ជាអ្នកដែលធ្វើឲ្យផែនដីមានសណ្ឋានលាតសន្ធឹងសម្រាប់ពួកអ្នក និងបានបង្កើតមេឃជាសំណង់មួយ(នៅពីលើផែនដី)។ ហើយទ្រង់បានបញ្ចុះពីលើមេឃនូវទឹកភ្លៀង ដោយតាមរយៈទឹកភ្លៀងនេះ ទ្រង់បានបណ្តុះនូវផលានុផលជាច្រើនជាលាភសក្ការៈសម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកុំយកអ្នកផ្សេងមកគោរពសក្ការៈរួមជាមួយនឹងអល់ឡោះឲ្យសោះ ខណៈដែលពួកអ្នកបានដឹងហើយនោះ។
عربی تفاسیر:
وَإِن كُنتُمۡ فِي رَيۡبٖ مِّمَّا نَزَّلۡنَا عَلَىٰ عَبۡدِنَا فَأۡتُواْ بِسُورَةٖ مِّن مِّثۡلِهِۦ وَٱدۡعُواْ شُهَدَآءَكُم مِّن دُونِ ٱللَّهِ إِن كُنتُمۡ صَٰدِقِينَ
ប្រសិនបើពួកអ្នក(ឱមនុស្សលោក)នៅមានមន្ទិលសង្ស័យចំពោះអ្វី(គម្ពីរគួរអាន)ដែលយើងបានបញ្ចុះមកឱ្យខ្ញុំបម្រើរបស់យើង(ព្យាការីមូហាំម៉ាត់)នោះ ចូរពួកអ្នកនាំមកនូវជំពូកមួយដែលដូចនឹងវា(គម្ពីរគួរអាន) ហើយចូរពួកអ្នកហៅសាក្សីរបស់ពួកអ្នកក្រៅពីអល់ឡោះ(ដែលមានសមត្ថភាពឲ្យមកជួយពួកអ្នកចុះ) ប្រសិនបើពួកអ្នកគឺជាអ្នកដែលត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកអះអាង)មែននោះ។
عربی تفاسیر:
فَإِن لَّمۡ تَفۡعَلُواْ وَلَن تَفۡعَلُواْ فَٱتَّقُواْ ٱلنَّارَ ٱلَّتِي وَقُودُهَا ٱلنَّاسُ وَٱلۡحِجَارَةُۖ أُعِدَّتۡ لِلۡكَٰفِرِينَ
តែប្រសិនបើពួកអ្នកមិនអាចធ្វើវាបាន(ក្នុងពេលនេះ) ហើយក៏នឹងមិនអាចធ្វើវាបាន(នៅពេលខាងមុខ)នោះ ដូចេ្នះ ចូរពួកអ្នកខ្លាចភ្លើងនរកដែលវត្ថុសម្រាប់បង្កាត់វានោះ គឺមនុស្ស និងដុំថ្មដែលគេត្រៀមទុកសម្រាប់ពួកដែលគ្មានជំនឿ។
عربی تفاسیر:
 
معانی کا ترجمہ سورت: بقرہ
سورتوں کی لسٹ صفحہ نمبر
 
قرآن کریم کے معانی کا ترجمہ - خمیر ترجمہ - مرکز رواد الترجمہ - ترجمے کی لسٹ

مرکز رواد الترجمہ گروپ نے جمعیۃ الدعوۃ‘ ربوہ اور جمعیۃ خدمۃ المحتوى الاسلامی باللغات کے تعاون سے ترجمہ کیا۔

بند کریں