Қуръони Карим маъноларининг таржимаси - Қуръон Карим мухтасар тафсирининг кхмерча таржимаси * - Таржималар мундарижаси


Маънолар таржимаси Оят: (116) Сура: Аъроф сураси
قَالَ أَلۡقُواْۖ فَلَمَّآ أَلۡقَوۡاْ سَحَرُوٓاْ أَعۡيُنَ ٱلنَّاسِ وَٱسۡتَرۡهَبُوهُمۡ وَجَآءُو بِسِحۡرٍ عَظِيمٖ
ព្យាការីមូសាបានឆ្លើយតបទៅកាន់ពួកគេវិញប្រកបដោយភាពជឿជាក់ចំពោះការជួយពីម្ចាស់របស់គាត់ចំពោះគាត់ ដោយមិនខ្វាយខ្វល់អ្វីចំពោះពួកគេសោះថាៈ ចូរពួកអ្នកបោះខ្សែ និងដំបងរបស់ពួកអ្នកមុនចុះ។ នៅពេលដែលពួកគេ(គ្រូមន្តអាគម)បោះវាហើយនោះ ពួកគេក៏បានប្រើមន្តអាគមបំភាន់ភ្នែកមនុស្ស ដោយធ្វើឲ្យពួកគេមើលមិនឃើញការពិត និងបានធ្វើឲ្យពួកគេ(អ្នកទស្ស នា)ភ័យខ្លាច ហើយពួកគេ(គ្រូមន្តអាគមទាំងនោះ)បាននាំមកនូវមន្តអាគមដ៏ខ្លាំងពូកែក្នុងក្រសែរភ្នែករបស់អ្នកទស្សនាទាំងឡាយ។
Арабча тафсирлар:
Ушбу саҳифадаги оят фойдаларидан:
• من حكمة الله ورحمته أن جعل آية كل نبي مما يدركه قومه، وقد تكون من جنس ما برعوا فيه.
• ក្នុងចំណោមគតិបណ្ឌិត និងក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ គឺទ្រង់បានផ្តល់នូវសញ្ញាភស្តុតាងមួយសម្រាប់រាល់ៗព្យាការីទាំងអស់អំពីអ្វីដែលក្រុមរបស់គាត់បានស្គាល់វា ហើយវា(សញ្ញាភស្តុតាងនោះ) អាចជាប្រភេទអ្វីដែលពួកគេពេញនិយមចំពោះវា។

• أنّ فرعون كان عبدًا ذليلًا مهينًا عاجزًا، وإلا لما احتاج إلى الاستعانة بالسحرة في دفع موسى عليه السلام.
• ពិតណាស់ ហ្វៀរអោនគឺជាខ្ញុំបម្រើម្នាក់របស់អល់ឡោះដែលមានភាពទន់ខ្សោយ អន់ និងអសមត្ថភាព ព្រោះថាបើមិនដូច្នោះទេ មិនមែនរូបគេត្រូវការជំនួយពីគ្រូមន្តអាគមដើម្បីទប់ស្កាត់ព្យាការីមូសានោះទេ។

• يدل على ضعف السحرة - مع اتصالهم بالشياطين التي تلبي مطالبهم - طلبهم الأجر والجاه عند فرعون.
• បង្ហាញពីភាពទន់ខ្សោយរបស់អ្នកចេះមន្តអាគម(ទោះបីពួកគេមានទំនាក់ទំនងជាមួយនឹងពពួកស្ហៃតនដែលជាអ្នកផ្តល់ជំនួយតាមការស្នើសុំរបស់ពួកគេក៏ដោយ) ក៏ពួកគេនៅតែទាមទារ ឬស្នើសុំរង្វាន់ និងឋានៈសក្តិពីហ្វៀរអោនដែរ។

 
Маънолар таржимаси Оят: (116) Сура: Аъроф сураси
Суралар мундарижаси Бет рақами
 
Қуръони Карим маъноларининг таржимаси - Қуръон Карим мухтасар тафсирининг кхмерча таржимаси - Таржималар мундарижаси

Қуръон Карим мухтасар тафсирининг кхмерча таржимаси, Қуръон тадқиқотлари тафсир маркази томонидан нашр қилинган

Ёпиш