Check out the new design

Bản dịch ý nghĩa nội dung Qur'an - 高棉语翻译 - 伊斯兰社会发展协会 * - Mục lục các bản dịch

XML CSV Excel API
Please review the Terms and Policies

Ý nghĩa nội dung Chương: Hud   Câu:
يَقۡدُمُ قَوۡمَهُۥ يَوۡمَ ٱلۡقِيَٰمَةِ فَأَوۡرَدَهُمُ ٱلنَّارَۖ وَبِئۡسَ ٱلۡوِرۡدُ ٱلۡمَوۡرُودُ
គេ(ហ្វៀរអោន)នឹងនាំមុខក្រុមរបស់គេនៅថ្ងៃបរលោក រហូតដល់ពួកគេចូលភ្លើងនរក ហើយជាកន្លែងដ៏អាក្រក់បំផុត សម្រាប់អ្នកដែលនៅទីនោះ។
Các Tafsir tiếng Ả-rập:
وَأُتۡبِعُواْ فِي هَٰذِهِۦ لَعۡنَةٗ وَيَوۡمَ ٱلۡقِيَٰمَةِۚ بِئۡسَ ٱلرِّفۡدُ ٱلۡمَرۡفُودُ
ហើយបណ្ដាសានឹងត្រូវគេដាក់ទៅលើពួកគេនៅក្នុង លោកិយ និងថ្ងៃបរលោក។ (បណ្ដាសា)នេះជារង្វាន់ដ៏អាក្រក់ បំផុតសម្រាប់អ្នកដែលត្រូវទទួល។
Các Tafsir tiếng Ả-rập:
ذَٰلِكَ مِنۡ أَنۢبَآءِ ٱلۡقُرَىٰ نَقُصُّهُۥ عَلَيۡكَۖ مِنۡهَا قَآئِمٞ وَحَصِيدٞ
នោះគឺជាដំណឹងមួយចំនួនអំពីភូមិស្រុកដែលយើង និទានវាប្រាប់ដល់អ្នក(មូហាំម៉ាត់)។ ភូមិស្រុកមួយចំនួនបាន បន្សល់ទុកស្លាកស្នាម និងមួយចំនួនទៀតមិនបានបន្សល់ទុក អ្វីឡើយ(បន្ទាប់ពីការបំផ្លាញនោះ)។
Các Tafsir tiếng Ả-rập:
وَمَا ظَلَمۡنَٰهُمۡ وَلَٰكِن ظَلَمُوٓاْ أَنفُسَهُمۡۖ فَمَآ أَغۡنَتۡ عَنۡهُمۡ ءَالِهَتُهُمُ ٱلَّتِي يَدۡعُونَ مِن دُونِ ٱللَّهِ مِن شَيۡءٖ لَّمَّا جَآءَ أَمۡرُ رَبِّكَۖ وَمَا زَادُوهُمۡ غَيۡرَ تَتۡبِيبٖ
ហើយយើងមិនបានបំពានលើពួកគេទេ ប៉ុន្ដែពួកគេទេ ដែលបានបំពានលើខ្លួនឯងនោះ។ ដូចេ្នះហើយព្រះនានារបស់ពួកគេ ដែលពួកគេបានបួងសួងសុំក្រៅពីអល់ឡោះមិនអាចផ្ដល់ប្រយោជន៍ អ្វីដល់ពួកគេឡើយនៅពេលដែលបទបញ្ជា(ទារុណកម្ម)នៃម្ចាស់ របស់អ្នក(មូហាំម៉ាត់)បានមកដល់។ ហើយព្រះនានារបស់ពួកគេ មិនបានបន្ថែមអ្វីដល់ពួកគេក្រៅពីគ្រោះមហន្ដរាយឡើយ។
Các Tafsir tiếng Ả-rập:
وَكَذَٰلِكَ أَخۡذُ رَبِّكَ إِذَآ أَخَذَ ٱلۡقُرَىٰ وَهِيَ ظَٰلِمَةٌۚ إِنَّ أَخۡذَهُۥٓ أَلِيمٞ شَدِيدٌ
នោះហើយជាទារុណកម្មនៃម្ចាស់របស់អ្នក។ នៅពេល ណាដែលទ្រង់បានដាក់ទៅលើភូមិស្រុកណាមួយគឺដោយសារតែ ភូមិស្រុកនោះបានធ្វើខុស។ ពិតប្រាកដណាស់ ទារុណកម្មរបស់ ទ្រង់គឺឈឺចាប់បំផុត។
Các Tafsir tiếng Ả-rập:
إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّمَنۡ خَافَ عَذَابَ ٱلۡأٓخِرَةِۚ ذَٰلِكَ يَوۡمٞ مَّجۡمُوعٞ لَّهُ ٱلنَّاسُ وَذَٰلِكَ يَوۡمٞ مَّشۡهُودٞ
ពិតប្រាកដណាស់ នៅក្នុង(ការដាក់ទារុណកម្ម)នោះ គឺជាភស្ដុតាងមួយសម្រាប់អ្នកដែលបានខ្លាចទារុណកម្មនាថ្ងៃបរលោក។ នៅថ្ងៃនោះមនុស្សលោកត្រូវបានគេប្រមូលផ្ដុំសម្រាប់ ទ្រង់។ ហើយនៅថ្ងៃនោះដែរ អ្វីៗទាំងអស់គឺនឹងត្រូវមានវត្ដមាន (ដើម្បីកាត់សេចក្ដី)។
Các Tafsir tiếng Ả-rập:
وَمَا نُؤَخِّرُهُۥٓ إِلَّا لِأَجَلٖ مَّعۡدُودٖ
ហើយយើងមិនបានពន្យារពេលថ្ងៃបរលោកក្រៅពី ពេលដែលបានកំណត់នោះឡើយ។
Các Tafsir tiếng Ả-rập:
يَوۡمَ يَأۡتِ لَا تَكَلَّمُ نَفۡسٌ إِلَّا بِإِذۡنِهِۦۚ فَمِنۡهُمۡ شَقِيّٞ وَسَعِيدٞ
ថ្ងៃបរលោកមកដល់ គ្មានបុគ្គលណាម្នាក់អាចនិយាយ បានទេ លុះត្រាតែមានការអនុញ្ញាតពីទ្រង់។ ដូចេ្នះពួកគេមួយចំនួន ទទួលសំណាងអាក្រក់ និងមួយចំនួនទៀតទទួលសំណាងល្អ។
Các Tafsir tiếng Ả-rập:
فَأَمَّا ٱلَّذِينَ شَقُواْ فَفِي ٱلنَّارِ لَهُمۡ فِيهَا زَفِيرٞ وَشَهِيقٌ
ចំណែកឯពួកដែលមានសំណាងអាក្រក់ គឺស្ថិតក្នុងឋាននរកដែលសម្រាប់ពួកគេនៅក្នុងនោះ(ទទួលទារុណកម្មដ៏ឈឺចាប់) ដោយដកដង្ហើមចេញចូលស្ទើរមិនដល់គ្នា។
Các Tafsir tiếng Ả-rập:
خَٰلِدِينَ فِيهَا مَا دَامَتِ ٱلسَّمَٰوَٰتُ وَٱلۡأَرۡضُ إِلَّا مَا شَآءَ رَبُّكَۚ إِنَّ رَبَّكَ فَعَّالٞ لِّمَا يُرِيدُ
ពួកគេស្ថិតនៅក្នុងនោះជាអមតៈ ដរាបណាមេឃជា ច្រើនជាន់ និងផែនដី(ថ្ងៃបរលោក)នៅស្ថិតសេ្ថរ លើកលែងតែអ្វី ដែលម្ចាស់របស់អ្នកមានចេតនាប៉ុណ្ណោះ។ ពិតប្រាកដណាស់ ម្ចាស់ របស់អ្នកធ្វើអ្វីក៏ដោយតាមតែទ្រង់ចង់។
Các Tafsir tiếng Ả-rập:
۞ وَأَمَّا ٱلَّذِينَ سُعِدُواْ فَفِي ٱلۡجَنَّةِ خَٰلِدِينَ فِيهَا مَا دَامَتِ ٱلسَّمَٰوَٰتُ وَٱلۡأَرۡضُ إِلَّا مَا شَآءَ رَبُّكَۖ عَطَآءً غَيۡرَ مَجۡذُوذٖ
រីឯបណ្ដាអ្នកដែលមានសំណាងល្អ គឺស្ថិតក្នុងឋានសួគ៌ ដោយពួកគេស្ថិតនៅទីនោះជាអមតៈ ដរាបណាមេឃជាច្រើនជាន់ និងផែនដី(ថ្ងៃបរលោក)នៅស្ថិតសេ្ថរ លើកលែងតែអ្វីដែលម្ចាស់ របស់អ្នកមានចេតនាប៉ុណ្ណោះ។ ទ្រង់នឹងផ្ដល់ឱ្យពួកគេដោយគ្មាន ការកាត់ផ្ដាច់ឡើយ ។
Các Tafsir tiếng Ả-rập:
 
Ý nghĩa nội dung Chương: Hud
Mục lục các chương Kinh Số trang
 
Bản dịch ý nghĩa nội dung Qur'an - 高棉语翻译 - 伊斯兰社会发展协会 - Mục lục các bản dịch

柬埔寨伊斯兰社会发展协会发行

Đóng lại