Check out the new design

Bản dịch ý nghĩa nội dung Qur'an - Dịch thuật tiếng Khmer - Trung tâm Dịch thuật Rowad * - Mục lục các bản dịch

XML CSV Excel API
Please review the Terms and Policies

Ý nghĩa nội dung Chương: Al-Kahf   Câu:
إِنَّا مَكَّنَّا لَهُۥ فِي ٱلۡأَرۡضِ وَءَاتَيۡنَٰهُ مِن كُلِّ شَيۡءٖ سَبَبٗا
ពិតប្រាកដណាស់ យើង(អល់ឡោះ)បានប្រទានដល់គេនូវអំណាចគ្រប់គ្រងនៅលើផែនដី ហើយយើងបានផ្ដល់ដល់គេនូវមាគ៌ាមួយចំពោះអ្វីៗគ្រប់យ៉ាង(ដើម្បីសម្រេចគោលដៅ)។
Các Tafsir tiếng Ả-rập:
فَأَتۡبَعَ سَبَبًا
ហើយគេក៏បានដើរតាមមាគ៌ា(ដែលយើងបានផ្តល់ឲ្យនោះ)។
Các Tafsir tiếng Ả-rập:
حَتَّىٰٓ إِذَا بَلَغَ مَغۡرِبَ ٱلشَّمۡسِ وَجَدَهَا تَغۡرُبُ فِي عَيۡنٍ حَمِئَةٖ وَوَجَدَ عِندَهَا قَوۡمٗاۖ قُلۡنَا يَٰذَا ٱلۡقَرۡنَيۡنِ إِمَّآ أَن تُعَذِّبَ وَإِمَّآ أَن تَتَّخِذَ فِيهِمۡ حُسۡنٗا
លុះនៅពេលដែលគេបានទៅដល់កន្លែងព្រះអាទិត្យលិច គេក៏បានឃើញវាលិចទៅក្នុងប្រភពទឹកក្តៅដែលមានភក់ខ្មៅ ហើយគេបានឃើញមនុស្ស(គ្មានជំនឿ)មួយក្រុមនៅទីនោះ។ យើងបានមានបន្ទូលថា៖ ឱហ្ស៊ុលករណែន! អ្នកអាចដាក់ទណ្ឌកម្មពួកគេ ឬក៏អ្នកអាចធ្វើល្អចំពោះពួកគេ។
Các Tafsir tiếng Ả-rập:
قَالَ أَمَّا مَن ظَلَمَ فَسَوۡفَ نُعَذِّبُهُۥ ثُمَّ يُرَدُّ إِلَىٰ رَبِّهِۦ فَيُعَذِّبُهُۥ عَذَابٗا نُّكۡرٗا
គាត់បានតបថា៖ ចំពោះជនណាដែលបំពាន ខ្ញុំនឹងដាក់ទណ្ឌកម្មចំពោះរូបគេ។ ក្រោយមក រូបគេនឹងត្រូវគេនាំត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់គេវិញ។ ពេលនោះ ទ្រង់នឹងដាក់ទណ្ឌកម្មចំពោះរូបគេនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។
Các Tafsir tiếng Ả-rập:
وَأَمَّا مَنۡ ءَامَنَ وَعَمِلَ صَٰلِحٗا فَلَهُۥ جَزَآءً ٱلۡحُسۡنَىٰۖ وَسَنَقُولُ لَهُۥ مِنۡ أَمۡرِنَا يُسۡرٗا
រីឯជនណាដែលមានជំនឿ និងបានសាងទង្វើកុសលនោះ សម្រាប់គេនឹងទទួលបាននូវការតបស្នងដ៏ប្រសើរ(ឋានសួគ៌) ហើយខ្ញុំនឹងនិយាយទៅកាន់គេនូវពាក្យសម្ដីដែលទន់ភ្លន់។
Các Tafsir tiếng Ả-rập:
ثُمَّ أَتۡبَعَ سَبَبًا
បន្ទាប់មក គេក៏បានដើរតាមមាគ៌ាមួយផ្សេងទៀត។
Các Tafsir tiếng Ả-rập:
حَتَّىٰٓ إِذَا بَلَغَ مَطۡلِعَ ٱلشَّمۡسِ وَجَدَهَا تَطۡلُعُ عَلَىٰ قَوۡمٖ لَّمۡ نَجۡعَل لَّهُم مِّن دُونِهَا سِتۡرٗا
លុះដល់ពេលដែលគេបានទៅដល់កន្លែងដែលថ្ងៃរះ គេក៏បានឃើញវារះទៅលើក្រុមមួយដែលយើង(អល់ឡោះ)មិនបានផ្ដល់អ្វីដល់ពួកគេដែលអាចបិទបាំងពីកម្ដៅថ្ងៃឡើយ។
Các Tafsir tiếng Ả-rập:
كَذَٰلِكَۖ وَقَدۡ أَحَطۡنَا بِمَا لَدَيۡهِ خُبۡرٗا
គឺដូច្នោះឯង។ ជាការពិតណាស់ ចំណេះដឹងរបស់យើង(អល់ឡោះ) ពិតជាបានដឹងជ្រួតជ្រាបចំពោះអ្វីដែលគេ(ហ្ស៊ុលករណែន)មាន។
Các Tafsir tiếng Ả-rập:
ثُمَّ أَتۡبَعَ سَبَبًا
បន្ទាប់មកទៀត គេក៏បានដើរតាមមាគ៌ាមួយផ្សេងទៀត។
Các Tafsir tiếng Ả-rập:
حَتَّىٰٓ إِذَا بَلَغَ بَيۡنَ ٱلسَّدَّيۡنِ وَجَدَ مِن دُونِهِمَا قَوۡمٗا لَّا يَكَادُونَ يَفۡقَهُونَ قَوۡلٗا
លុះនៅពេលដែលគេបានទៅដល់ចន្លោះភ្នំទាំងពីរ គេក៏បានប្រទះឃើញមនុស្សមួយក្រុមនៅចន្លោះភ្នំទាំងពីរនោះដែលពួកគេស្ទើរតែមិនយល់នូវពាក្យសម្ដី(របស់អ្នកដទៃ)ឡើយ។
Các Tafsir tiếng Ả-rập:
قَالُواْ يَٰذَا ٱلۡقَرۡنَيۡنِ إِنَّ يَأۡجُوجَ وَمَأۡجُوجَ مُفۡسِدُونَ فِي ٱلۡأَرۡضِ فَهَلۡ نَجۡعَلُ لَكَ خَرۡجًا عَلَىٰٓ أَن تَجۡعَلَ بَيۡنَنَا وَبَيۡنَهُمۡ سَدّٗا
ពួកគេបាននិយាយថា៖ ឱហ្ស៊ុលករណែន! ពិតប្រាកដណាស់ យ៉ាក់ជូចនិងម៉ាក់ជូច គឺជាពួកដែលបង្កវិនាសកម្មនៅលើផែនដី។ ហេតុនេះ តើពួកយើងអាចផ្ដល់ថ្លៃឈ្នួលដល់អ្នកដើម្បីឱ្យអ្នកសាងសង់របាំងការពាររវាងពួកយើងនិងពួកវាបានដែរឬទេ?
Các Tafsir tiếng Ả-rập:
قَالَ مَا مَكَّنِّي فِيهِ رَبِّي خَيۡرٞ فَأَعِينُونِي بِقُوَّةٍ أَجۡعَلۡ بَيۡنَكُمۡ وَبَيۡنَهُمۡ رَدۡمًا
គាត់ក៏បានតបថា៖ អ្វីដែលព្រះជាម្ចាស់របស់ខ្ញុំបានប្រទានឱ្យខ្ញុំ គឺប្រសើរជាងនោះទៅទៀត។ ដូច្នេះ សូមពួកអ្នកជួយខ្ញុំដោយកម្លាំងដើម្បីខ្ញុំនឹងសាងសង់របាំងការពាររវាងពួកអ្នក និងពួកវា។
Các Tafsir tiếng Ả-rập:
ءَاتُونِي زُبَرَ ٱلۡحَدِيدِۖ حَتَّىٰٓ إِذَا سَاوَىٰ بَيۡنَ ٱلصَّدَفَيۡنِ قَالَ ٱنفُخُواْۖ حَتَّىٰٓ إِذَا جَعَلَهُۥ نَارٗا قَالَ ءَاتُونِيٓ أُفۡرِغۡ عَلَيۡهِ قِطۡرٗا
ចូរពួកអ្នកយកដែកមួយបន្ទះៗមកឱ្យខ្ញុំ។ លុះដល់ពេលដែលវាពេញនៅចន្លោះភ្នំទាំងពីរហើយ គាត់ក៏និយាយថា៖ ចូរពួកអ្នកដុតភ្លើង(ទៅលើបន្ទះដែកទាំងនោះ)ចុះ។ លុះដល់ពេលដែលបន្ទះដែកទាំងនោះឡើង(ក្រហម)ដូចភ្លើង គាត់ក៏បាននិយាយថា៖ ចូរពួកអ្នកយកទង់ដែងរលាយមកឱ្យខ្ញុំ។ ខ្ញុំនឹងចាក់ពីលើវា។
Các Tafsir tiếng Ả-rập:
فَمَا ٱسۡطَٰعُوٓاْ أَن يَظۡهَرُوهُ وَمَا ٱسۡتَطَٰعُواْ لَهُۥ نَقۡبٗا
ធ្វើដូច្នោះ ពួកវានឹងមិនអាចឡើងឆ្លងកាត់ជញ្ជាំងបានទេ ហើយពួកវាក៏មិនអាចទម្លុះវា(ពីខាងក្រោម)បាននោះដែរ។
Các Tafsir tiếng Ả-rập:
 
Ý nghĩa nội dung Chương: Al-Kahf
Mục lục các chương Kinh Số trang
 
Bản dịch ý nghĩa nội dung Qur'an - Dịch thuật tiếng Khmer - Trung tâm Dịch thuật Rowad - Mục lục các bản dịch

Người dịch: Nhóm thuộc Trung tâm Dịch thuật Rowad hợp tác với Hiệp hội Tuyên truyền Ar-Rabwah và Hiệp hội Dịch vụ Nội dung về Islam bằng đa ngôn ngữ.

Đóng lại