Check out the new design

《古兰经》译解 - 高棉语翻译 - 伊斯兰教社会发展协会 * - 译解目录

XML CSV Excel API
Please review the Terms and Policies

含义的翻译 章: 麦尔彦   段:

ម៉ារយុាំ

كٓهيعٓصٓ
កាហ្វ ហា យ៉ា អ៊ីន សទ ។
阿拉伯语经注:
ذِكۡرُ رَحۡمَتِ رَبِّكَ عَبۡدَهُۥ زَكَرِيَّآ
នេះគឺជាការរំលឹកនៃក្ដីមេត្ដាករុម្ចាស់របស់អ្នកចំពោះខ្ញុំ របស់ទ្រង់ហ្សាការីយ៉ា។
阿拉伯语经注:
إِذۡ نَادَىٰ رَبَّهُۥ نِدَآءً خَفِيّٗا
នៅពេលដែលគេបានបួងសួងសុំទៅចំពោះម្ចាស់របស់គេនូវ ការបួងសួងមួយយ៉ាងស្ងៀមស្ងាត់ ។
阿拉伯语经注:
قَالَ رَبِّ إِنِّي وَهَنَ ٱلۡعَظۡمُ مِنِّي وَٱشۡتَعَلَ ٱلرَّأۡسُ شَيۡبٗا وَلَمۡ أَكُنۢ بِدُعَآئِكَ رَبِّ شَقِيّٗا
គេបានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ ឆ្អឹងឆ្អែងរបស់ខ្ញុំបានទ្រុឌទ្រោមទៅហើយ ហើយសក់ក្បាលក៏ស្កូវ ព្រោងព្រាតទៀត ហើយខ្ញុំក៏មិនធ្លាប់ត្រូវបានគេបដិសេធនឹងការ បួងសួងសុំចំពោះទ្រង់ដែរ ឱម្ចាស់របស់ខ្ញុំ.
阿拉伯语经注:
وَإِنِّي خِفۡتُ ٱلۡمَوَٰلِيَ مِن وَرَآءِي وَكَانَتِ ٱمۡرَأَتِي عَاقِرٗا فَهَبۡ لِي مِن لَّدُنكَ وَلِيّٗا
ហើយពិតប្រាកដណាស់់ ខ្ញុំបារម្ភខ្លាចញាតិសន្ដានរបស់ខ្ញុំបន្ទាប់ ពីខ្ញុំ(មិនអាចពង្រឹងសាសនារបស់ទ្រង់បាន) ហើយភរិយារបស់ខ្ញុំ ជាស្ដ្រីដែលមិនអាចមានកូន។ ដូចេ្នះហើយសូមទ្រង់មេត្ដាប្រទាន អ្នកស្នងត្រកូលម្នាក់ពីទ្រង់ដល់ខ្ញុំផង។
阿拉伯语经注:
يَرِثُنِي وَيَرِثُ مِنۡ ءَالِ يَعۡقُوبَۖ وَٱجۡعَلۡهُ رَبِّ رَضِيّٗا
គេនឹងទទួលមរតករបស់ខ្ញុំ និងមរតកពីសាច់សាលោហិត របស់យ៉ាក់កូប ហើយសូមទ្រង់មេត្ដាធ្វើឱ្យគេក្លាយជាអ្នកដែលទ្រង់ គាប់ចិត្ដផង ឱម្ចាស់របស់ខ្ញុំ.។
阿拉伯语经注:
يَٰزَكَرِيَّآ إِنَّا نُبَشِّرُكَ بِغُلَٰمٍ ٱسۡمُهُۥ يَحۡيَىٰ لَمۡ نَجۡعَل لَّهُۥ مِن قَبۡلُ سَمِيّٗا
(អល់ឡោះមានបន្ទូលថា) ឱហ្សាការីយ៉ា. ពិតប្រាកដ ណាស់ យើងនឹងផ្ដល់ដំណឹងរីករាយដល់អ្នក(ដោយប្រទាន)នូវ កេ្មងប្រុសម្នាក់ឈ្មោះរបស់គេគឺយ៉ះយ៉ា ដែលយើងមិនធ្លាប់ដាក់ ឈ្មោះនេះឱ្យអ្នកណាម្នាក់ទេពីមុនមក។
阿拉伯语经注:
قَالَ رَبِّ أَنَّىٰ يَكُونُ لِي غُلَٰمٞ وَكَانَتِ ٱمۡرَأَتِي عَاقِرٗا وَقَدۡ بَلَغۡتُ مِنَ ٱلۡكِبَرِ عِتِيّٗا
គេ(ហ្សាការីយ៉ា)បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. តើខ្ញុំអាច មានកូនយ៉ាងដូចមេ្ដចទៅ បើភរិយារបស់ខ្ញុំជាស្ដ្រីអាម្នាក់ ហើយខ្ញុំ ក៏ចាស់ជរាណាស់ទៅហើយនោះ?
阿拉伯语经注:
قَالَ كَذَٰلِكَ قَالَ رَبُّكَ هُوَ عَلَيَّ هَيِّنٞ وَقَدۡ خَلَقۡتُكَ مِن قَبۡلُ وَلَمۡ تَكُ شَيۡـٔٗا
គេ(ជីព្រីល)បានពោលថាៈ ដូច្នោះហើយបានជាម្ចាស់របស់ អ្នកបានមានបន្ទូលថាៈ វាជាការងាយស្រួលបំផុតសម្រាប់យើង។ ហើយជាការពិតណាស់ យើងបានបង្កើតអ្នកពីមុនមកដោយអ្នក ពុំទាន់មានសោះ។
阿拉伯语经注:
قَالَ رَبِّ ٱجۡعَل لِّيٓ ءَايَةٗۖ قَالَ ءَايَتُكَ أَلَّا تُكَلِّمَ ٱلنَّاسَ ثَلَٰثَ لَيَالٖ سَوِيّٗا
គេ(ហ្សាការីយ៉ា)បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់ មេត្ដាផ្ដល់ជាសញ្ញាណាមួយ(ពីការមានគភ៌)ដល់ខ្ញុំផង។ ទ្រង់មាន បន្ទូលថាៈ សញ្ញារបស់អ្នកគឺអ្នកមិនអាចនិយាយទៅកាន់មនុស្ស លោកបានទេក្នុងរយៈពេលបីយប់ដោយមានសុខភាពធម្មតា។
阿拉伯语经注:
فَخَرَجَ عَلَىٰ قَوۡمِهِۦ مِنَ ٱلۡمِحۡرَابِ فَأَوۡحَىٰٓ إِلَيۡهِمۡ أَن سَبِّحُواْ بُكۡرَةٗ وَعَشِيّٗا
ពេលនោះហ្សាការីយ៉ាបានចេញពីមាសរ៉ប(កន្លែងថ្វាយបង្គំ)ទៅជួបនឹងក្រុមរបស់គាត់ ហើយគាត់បានធ្វើសញ្ញាឱ្យពួកគេ លើកតម្កើងសរសើរទ្រង់ទាំងព្រឹកទាំងល្ងាច។
阿拉伯语经注:
 
含义的翻译 章: 麦尔彦
章节目录 页码
 
《古兰经》译解 - 高棉语翻译 - 伊斯兰教社会发展协会 - 译解目录

来自柬埔寨伊斯兰社会发展协会。

关闭