Check out the new design

《古兰经》译解 - 高棉语翻译 - 伊斯兰教社会发展协会 * - 译解目录

XML CSV Excel API
Please review the Terms and Policies

含义的翻译 章: 奈姆里   段:
مَن جَآءَ بِٱلۡحَسَنَةِ فَلَهُۥ خَيۡرٞ مِّنۡهَا وَهُم مِّن فَزَعٖ يَوۡمَئِذٍ ءَامِنُونَ
អ្នកណាហើយបាននាំមកនូវអំពើល្អ(នៅថ្ងៃបរលោក) គឺ គេនឹងទទួលបានការតបស្នងល្អប្រសើរជាងអំពើនោះទៅទៀត។ ហើយពួកគេជាអ្នកដែលមានសុវត្ថិភាពបំផុតពីការភ័យរន្ធត់នៅថ្ងៃ នោះ។
阿拉伯语经注:
وَمَن جَآءَ بِٱلسَّيِّئَةِ فَكُبَّتۡ وُجُوهُهُمۡ فِي ٱلنَّارِ هَلۡ تُجۡزَوۡنَ إِلَّا مَا كُنتُمۡ تَعۡمَلُونَ
តែអ្នកណាហើយដែលបាននាំមកនូវអំពើអាក្រក់វិញនោះ ពួកគេត្រូវបានគេគ្រវែងចូលទៅក្នុងនរកដោយផ្កាប់មុខ។ ពួកអ្នក មិនត្រូវគេតបស្នងក្រៅពីអ្វីដែលពួកអ្នកបានប្រព្រឹត្ដ(នៅក្នុង លោកិយ)នោះឡើយ។
阿拉伯语经注:
إِنَّمَآ أُمِرۡتُ أَنۡ أَعۡبُدَ رَبَّ هَٰذِهِ ٱلۡبَلۡدَةِ ٱلَّذِي حَرَّمَهَا وَلَهُۥ كُلُّ شَيۡءٖۖ وَأُمِرۡتُ أَنۡ أَكُونَ مِنَ ٱلۡمُسۡلِمِينَ
(ឱមូហាំម៉ាត់ ចូរអ្នកពោលទៅកាន់មនុស្សលោកថា) តាម ពិតខ្ញុំត្រូវបានគេបង្គាប់ឱ្យគោរពសក្ការៈចំពោះម្ចាស់របស់ទឹកដី (ម៉ាក្កះ)នេះ ដែលទ្រង់បានហាមឃាត់ នៅក្នុងនោះ។ ហើយអ្វីៗ ទាំងអស់ជាកម្មសិទ្ធិរបស់ទ្រង់។ ហើយខ្ញុំត្រូវបានគេបង្គាប់ឱ្យស្ថិត នៅក្នុងចំណោមអ្នកមូស្លីម។
阿拉伯语经注:
وَأَنۡ أَتۡلُوَاْ ٱلۡقُرۡءَانَۖ فَمَنِ ٱهۡتَدَىٰ فَإِنَّمَا يَهۡتَدِي لِنَفۡسِهِۦۖ وَمَن ضَلَّ فَقُلۡ إِنَّمَآ أَنَا۠ مِنَ ٱلۡمُنذِرِينَ
និងឱ្យខ្ញុំសូត្រគម្ពីរគួរអាន(ឱ្យមនុស្សលោកស្ដាប់)។ ដូចេ្នះ អ្នកណាហើយដែលបានទទួលការចង្អុលបង្ហាញ គឺពិតប្រាកដណាស់ គេនឹងទទួលបានការចង្អុលបង្ហាញសម្រាប់ខ្លួនគេផ្ទាល់។ តែអ្នកណា ហើយដែលបានវងេ្វងវិញនោះ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាម ពិតខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានម្នាក់ក្នុងចំណោមអ្នកដាស់ តឿនទាំងឡាយប៉ុណ្ណោះ។
阿拉伯语经注:
وَقُلِ ٱلۡحَمۡدُ لِلَّهِ سَيُرِيكُمۡ ءَايَٰتِهِۦ فَتَعۡرِفُونَهَاۚ وَمَا رَبُّكَ بِغَٰفِلٍ عَمَّا تَعۡمَلُونَ
ហើយចូរអ្នកពោលថាៈ រាល់ការសរសើរគឺចំពោះអល់ឡោះ ដែលទ្រង់នឹងបង្ហាញភស្ដុតាងរបស់ទ្រង់ឱ្យពួកអ្នកឃើញ។ ហើយ ពួកអ្នកនឹងដឹងពីវា។ ហើយម្ចាស់របស់អ្នកមិនមែនមិនដឹងពីអ្វីដែល ពួកអ្នកប្រព្រឹត្ដនោះឡើយ។
阿拉伯语经注:
 
含义的翻译 章: 奈姆里
章节目录 页码
 
《古兰经》译解 - 高棉语翻译 - 伊斯兰教社会发展协会 - 译解目录

来自柬埔寨伊斯兰社会发展协会。

关闭