Check out the new design

《古兰经》译解 - 高棉语翻译 - 伊斯兰教社会发展协会 * - 译解目录

XML CSV Excel API
Please review the Terms and Policies

含义的翻译 章: 盖萨斯   段:
وَنُمَكِّنَ لَهُمۡ فِي ٱلۡأَرۡضِ وَنُرِيَ فِرۡعَوۡنَ وَهَٰمَٰنَ وَجُنُودَهُمَا مِنۡهُم مَّا كَانُواْ يَحۡذَرُونَ
ហើយយើងនឹងផ្ដល់អំណាចឱ្យពួកគេគ្រប់គ្រងនៅលើទឹកដី (អេហ្ស៊ីប និងស្ហាម)ហើយយើងនឹងធ្វើឱ្យហ្វៀរអោន និងហ៊ើម៉ាន ព្រមទាំងពលទាហានរបស់គេទាំងពីរឃើញនូវអ្វី(គ្រោះថ្នាក់)ដែល ពួកគេតែងតែប្រុងប្រយ័ត្នពីអំបូរអ៊ីស្រាអែល។
阿拉伯语经注:
وَأَوۡحَيۡنَآ إِلَىٰٓ أُمِّ مُوسَىٰٓ أَنۡ أَرۡضِعِيهِۖ فَإِذَا خِفۡتِ عَلَيۡهِ فَأَلۡقِيهِ فِي ٱلۡيَمِّ وَلَا تَخَافِي وَلَا تَحۡزَنِيٓۖ إِنَّا رَآدُّوهُ إِلَيۡكِ وَجَاعِلُوهُ مِنَ ٱلۡمُرۡسَلِينَ
ហើយយើងបានផ្ដល់ប្រផ្នូលទៅកាន់ម្ដាយមូសាថាៈ ចូរអ្នក បំបៅគេចុះ។ តែប្រសិនបើអ្នកព្រួយបារម្ភចំពោះគេ(មូសា) ចូរអ្នក ដាក់បណ្ដែតគេតាមទនេ្ល(នីល)ចុះ ហើយចូរអ្នកកុំភ័យខ្លាច និងកុំ ព្រួយបារម្ភឱ្យសោះ។ ពិតប្រាកដណាស់ យើងនឹងត្រឡប់គេឱ្យអ្នក វិញ ហើយយើងនឹងតែងតាំងគេជាអ្នកនាំសារមួយរូបក្នុងចំណោម អ្នកនាំសារទាំងឡាយរបស់យើង។
阿拉伯语经注:
فَٱلۡتَقَطَهُۥٓ ءَالُ فِرۡعَوۡنَ لِيَكُونَ لَهُمۡ عَدُوّٗا وَحَزَنًاۗ إِنَّ فِرۡعَوۡنَ وَهَٰمَٰنَ وَجُنُودَهُمَا كَانُواْ خَٰطِـِٔينَ
ពេលនោះបរិវារបស់ហ្វៀរអោនបានរើសមូសាដែលគេនឹង អាចជាសត្រូវនិងជាកង្វល់របស់ពួកគេ។ ពិតប្រាកដណាស់ ហ្វៀរអោន និងហ៊ើម៉ាន និងពលទាហានរបស់គេទាំងពីរគឺជាពួកដែល ធ្លាប់បានសាងអំពើបាប។
阿拉伯语经注:
وَقَالَتِ ٱمۡرَأَتُ فِرۡعَوۡنَ قُرَّتُ عَيۡنٖ لِّي وَلَكَۖ لَا تَقۡتُلُوهُ عَسَىٰٓ أَن يَنفَعَنَآ أَوۡ نَتَّخِذَهُۥ وَلَدٗا وَهُمۡ لَا يَشۡعُرُونَ
ហើយភរិយារបស់ហ្វៀរអោនបាននិយាយថាៈ (កេ្មងនេះ) គួរឱ្យស្រឡាញ់ណាស់សម្រាប់ខ្ញុំនិងអ្នក។ ចូរពួកអ្នកកុំសម្លាប់គេ អី្វ សង្ឃឹមថាគេអាចនឹងមានប្រយោជន៍ចំពោះពួកយើង ឬក៏យក គេធ្វើជាកូន។ ហើយពួកគេពុំបានដឹង(ពីលទ្ឋផលនេះ)ឡើយ។
阿拉伯语经注:
وَأَصۡبَحَ فُؤَادُ أُمِّ مُوسَىٰ فَٰرِغًاۖ إِن كَادَتۡ لَتُبۡدِي بِهِۦ لَوۡلَآ أَن رَّبَطۡنَا عَلَىٰ قَلۡبِهَا لِتَكُونَ مِنَ ٱلۡمُؤۡمِنِينَ
ហើយដួងចិត្ដម្ដាយរបស់មូសាវិញក្លាយទៅជាទទេស្អាត (មិនខ្វល់អ្វីក្រៅពីមូសាឡើយ)។ ពិតប្រាកដណាស់ នាងស្ទើរតែ បង្ហាញប្រាប់(អ្នកឯទៀត) អំពីរឿងមូសា(ថាជាកូនរបស់នាង) ទៅហើយ ប្រសិនបើយើង(អល់ឡោះ)មិនបានទប់អារម្មណ៍របស់ នាង ដើម្បីឱ្យនាងស្ថិតនៅក្នុងចំណោមអ្នកដែលមានជំនឿទេនោះ។
阿拉伯语经注:
وَقَالَتۡ لِأُخۡتِهِۦ قُصِّيهِۖ فَبَصُرَتۡ بِهِۦ عَن جُنُبٖ وَهُمۡ لَا يَشۡعُرُونَ
ហើយនាង(ម្ដាយរបស់មូសា)បាននិយាយប្រាប់បងស្រី របស់គេថាៈ ឯងត្រូវតាមឃ្លាំមើលគេផង។ ហើយនាងបានឃើញគេ ពីចម្ងាយ ខណៈដែលពួកគេមិនដឹង(ថានាងជាបងស្រីរបស់មូសា)។
阿拉伯语经注:
۞ وَحَرَّمۡنَا عَلَيۡهِ ٱلۡمَرَاضِعَ مِن قَبۡلُ فَقَالَتۡ هَلۡ أَدُلُّكُمۡ عَلَىٰٓ أَهۡلِ بَيۡتٖ يَكۡفُلُونَهُۥ لَكُمۡ وَهُمۡ لَهُۥ نَٰصِحُونَ
ហើយយើងបានធ្វើឱ្យមូសាបដិសេធរាល់ម៉ែដោះតាំងពីមុនមក។ ដូចេ្នះនាង(បងរបស់មូសា)បាននិយាយថាៈ តើចង់ឱ្យខ្ញុំចង្អុល ប្រាប់ពួកអ្នកអំពីគ្រួសារមួយដែលអាចមើលថែបំបៅគេសម្រាប់ពួក អ្នក ដោយពួកគេចេះថ្នាក់ថ្នមគេបានល្អដែរឬទេ?
阿拉伯语经注:
فَرَدَدۡنَٰهُ إِلَىٰٓ أُمِّهِۦ كَيۡ تَقَرَّ عَيۡنُهَا وَلَا تَحۡزَنَ وَلِتَعۡلَمَ أَنَّ وَعۡدَ ٱللَّهِ حَقّٞ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ
ពេលនោះយើង(អល់ឡោះ)បានប្រគល់គេឱ្យទៅម្ដាយ របស់គេវិញ ដើម្បីឱ្យនាងរំភើបរីករាយ និងឈប់ព្រួយបារម្ភ ហើយ និងដើម្បីឱ្យនាងដឹងថា ពិតប្រាកដណាស់ ការសន្យារបស់អល់់ឡោះ គឺជាការពិត ប៉ុន្ដែពួកគេភាគច្រើនមិនដឹងឡើយ។
阿拉伯语经注:
 
含义的翻译 章: 盖萨斯
章节目录 页码
 
《古兰经》译解 - 高棉语翻译 - 伊斯兰教社会发展协会 - 译解目录

来自柬埔寨伊斯兰社会发展协会。

关闭