《古兰经》译解 - 古兰经简要注释高棉语翻译 * - 译解目录


含义的翻译 段: (20) 章: 优素福
وَشَرَوۡهُ بِثَمَنِۭ بَخۡسٖ دَرَٰهِمَ مَعۡدُودَةٖ وَكَانُواْ فِيهِ مِنَ ٱلزَّٰهِدِينَ
ហើយអ្នកដែលដងទឹកនោះ និងមិត្តភក្តិរបស់គេបានលក់យូសុះនៅឯទឹកដីអេហ្ស៊ីបក្នុងតម្លៃមួយដ៏ថោកបំផុត គឺតែប៉ុន្មានទៀរហាំ(លុយអារ៉ាប់ជំនាន់ដើម)ប៉ុណ្ណោះ។ ហើយពួកគេ គឺជាពួកដែលមិនឲ្យតម្លៃចំពោះព្យាការីយូសុះឡើយ ដោយពួកគេព្យាយាមធ្វើឲ្យយ៉ាងណាលក់យូសុះឲ្យបានឆាប់ ពីព្រោះពួកគេដឹងច្បាស់ថា គេ(ព្យាការីយូសុះ)មិនមែនជាកម្មសិទ្ធិរបស់ពួកគេនោះទេ ហើយពួកគេខ្លាចក្រុមគ្រួសាររបស់ព្យាការីយូសុះរកឃើញ។ នេះគឺស្ថិតក្នុងចំណោមក្តីមេត្តាករុណាដ៏ពេញលេញរបស់អល់ឡោះជាម្ចាស់ចំពោះព្យាការីយូសុះ ដើម្បីកុំឲ្យព្យាការីយូសុះនៅជាមួយពួកគេរយៈពេលយូរ។
阿拉伯语经注:
这业中每段经文的优越:
• بيان خطورة الحسد الذي جرّ إخوة يوسف إلى الكيد به والمؤامرة على قتله.
• បញ្ជាក់អំពីគ្រោះថ្នាក់នៃការច្រណែនឈ្នានីសដែលធ្វើឲ្យបងប្អូនរបស់ព្យាការីយូសុះរៀបចំល្បិចកល និងគម្រោងការសម្លាប់ព្យាការីយូសុះ។

• مشروعية العمل بالقرينة في الأحكام.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យពិនិត្យមើលភស្តុតាងក្នុងការកាត់ក្តី។

• من تدبير الله ليوسف عليه السلام ولطفه به أن قذف في قلب عزيز مصر معاني الأبوة بعد أن حجب الشيطان عن إخوته معاني الأخوة.
• ក្នុងចំណោមការរៀបចំរបស់អល់ឡោះចំពោះព្យាការីយូសុះ និងភាពទន់ភ្លន់របស់ទ្រង់ចំពោះគាត់នោះ គឺទ្រង់បានធ្វើឲ្យបណ្តុះនៅក្នុងដួងចិត្តរបស់អាហ្ស៊ីសនូវអត្ថន័យនៃភាពឪពុក បន្ទាប់ពីស្ហៃតនបានធ្វើឲ្យដួងចិត្តបងប្អូនរបស់ព្យាការីយូសុះបាត់បង់នូវអត្ថន័យនៃភាពជាបងប្អូន។

 
含义的翻译 段: (20) 章: 优素福
章节目录 页码
 
《古兰经》译解 - 古兰经简要注释高棉语翻译 - 译解目录

古兰经简要注释高棉语翻译,古兰经研究注释中心发行

关闭