《古兰经》译解 - 古兰经简要注释高棉语翻译 * - 译解目录


含义的翻译 段: (4) 章: 拉尔德
وَفِي ٱلۡأَرۡضِ قِطَعٞ مُّتَجَٰوِرَٰتٞ وَجَنَّٰتٞ مِّنۡ أَعۡنَٰبٖ وَزَرۡعٞ وَنَخِيلٞ صِنۡوَانٞ وَغَيۡرُ صِنۡوَانٖ يُسۡقَىٰ بِمَآءٖ وَٰحِدٖ وَنُفَضِّلُ بَعۡضَهَا عَلَىٰ بَعۡضٖ فِي ٱلۡأُكُلِۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَعۡقِلُونَ
ហើយនៅលើផែនដី គឺមានតំបន់ជាច្រើនដែលនៅជាប់ៗគ្នា។ នៅក្នុងវា មានចម្ការទំពាំងបាយជូរយ៉ាងច្រើន ហើយនៅក្នុងវាផងដែរ គឺមានដំណាំ និងដើមល្មើដែលមានខ្នែង និងដើមល្មើដែលគ្មានខ្នែង ដែលគេស្រោចស្រពចម្ការ និងដំណាំទាំងនោះដោយទឹកតែមួយ។ ហើយយើងបានផ្តល់គុណភាពឲ្យវាខុសគ្នាពីមួយទៅមួយចំពោះរសជាតិរបស់វា(មានខ្លះឆ្ងាញ់ជាងខ្លះទៀត) ហើយនិងអត្ថប្រយោជន៍ផ្សេៗទៀតរបស់វា បើទោះបីជាពួកវានៅជិតគ្នា និងត្រូវបានស្រោចស្រពដោយទឹកតែមួយក៏ដោយ។ ពិតប្រាកដណាស់ អ្វីដែលបានលើកឡើងទាំងនេះ គឺជាភស្តុតាង និងជាអំណះអំណាងសម្រាប់ក្រុមដែលចេះគិតពិចារណា ដោយសារតែពួកគេ គឺជាអ្នកដែលយករឿងទាំងនោះធ្វើជាមេរៀន។
阿拉伯语经注:
这业中每段经文的优越:
• إثبات قدرة الله سبحانه وتعالى والتعجب من خلقه للسماوات على غير أعمدة تحملها، وهذا مع عظيم خلقتها واتساعها.
• ទទួលស្គាល់ពីសមត្ថភាពរបស់អល់ឡោះ និងភាពអស្ចារ្យនៃការបង្កើតមេឃជាច្រើនជាន់របស់ទ្រង់ដោយគ្មានសសរសម្រាប់ទ្រ ខណៈដែលវាមានភាពធំធេង និងធំល្វឹងល្វើយ។

• إثبات قدرة الله وكمال ربوبيته ببرهان الخلق، إذ ينبت النبات الضخم، ويخرجه من البذرة الصغيرة، ثم يسقيه من ماء واحد، ومع هذا تختلف أحجام وألوان ثمراته وطعمها.
• ទទួលស្គាល់ពីសមត្ថភាពរបស់អល់ឡោះ និងភាពពេញលក្ខណៈនៃភាពជាព្រះជាម្ចាស់នៃការបង្កើតតាមរយៈភស្តុតាងនៃការបង្កើត ខណៈដែលរុក្ខជាតិដ៏ធំមួយបានដុះឡើង ដោយវាកើតចេញពីគ្រាប់ពូជដ៏តូចមួយគ្រាន់។ ក្រោយមក គេស្រោចស្រពទៅលើវាដោយទឹកតែមួយ តែក្នុងពេលជាមួយគ្នានេះ វាមានរូបរាង និងពណ៌នៃផ្លែរបស់វា ព្រមទាំងរសជាតិរបស់វាខុសៗគ្នា។

• أن إخراج الله تعالى للأشجار الضخمة من البذور الصغيرة، بعد أن كانت معدومة، فيه رد على المشركين في إنكارهم للبعث؛ فإن إعادة جمع أجزاء الرفات المتفرقة والمتحللة في الأرض، وبعثها من جديد، بعد أن كانت موجودة، هو بمنزلة أسهل من إخراج المعدوم من البذرة.
• ជាការពិតណាស់ ការដែលអល់ឡោះជាម្ចាស់ទ្រង់អាចបញ្ចេញដើមឈើដ៏ធំមួយដើមចេញពីគ្រាប់ធញ្ញជាតិដ៏តូចគ្រាប់មួយក្រោយពីវាពុំមានសោះ(ពីមុនមក)នោះ គឺជាការឆ្លើយតបទៅកាន់ពួកមុស្ហរីគីនចំពោះការបដិសេធរបស់ពួកគេចំពោះការពង្រស់ឲ្យរស់ឡើងវិញ។ ជាការពិតណាស់ ការត្រឡប់នូវផ្នែកផ្សេងៗដែលរសាត់បែកខ្ញែក និងរលាយទៅក្នុងដី និងពង្រស់វាឲ្យរស់សារជាថ្មីក្រោយពីវាធ្លាប់មានរួចមកហើយនោះ គឺមានភាពងាយស្រួលជាងការបញ្ចេញរបស់ដែលគ្មានពីមុនមកសោះពីគ្រាប់ធញ្ញជាតិទៅទៀត។

 
含义的翻译 段: (4) 章: 拉尔德
章节目录 页码
 
《古兰经》译解 - 古兰经简要注释高棉语翻译 - 译解目录

古兰经简要注释高棉语翻译,古兰经研究注释中心发行

关闭