Check out the new design

《古兰经》译解 - 古兰经简要注释高棉语翻译 * - 译解目录


含义的翻译 段: (41) 章: 拉尔德
أَوَلَمۡ يَرَوۡاْ أَنَّا نَأۡتِي ٱلۡأَرۡضَ نَنقُصُهَا مِنۡ أَطۡرَافِهَاۚ وَٱللَّهُ يَحۡكُمُ لَا مُعَقِّبَ لِحُكۡمِهِۦۚ وَهُوَ سَرِيعُ ٱلۡحِسَابِ
តើពួកប្រឆាំងទាំងនោះមិនឃើញទេឬថា យើងបានរំដោះយកទឹកដីបស់ពួកប្រឆាំងដោយយើងបានកាត់បន្ថយវាបន្តិចម្តងៗនៅគ្រប់ទិសទីដោយការរីកសុសសាយនៃសាសនាឥស្លាម និងដោយការរំដោះរបស់អ្នកមូស្លីមចំពោះទឹកដីទាំងនោះ។ ហើយអល់ឡោះទ្រង់ជាអ្នកកាត់សេចក្តីនូវអ្វីដែលទ្រង់មានចេតនារវាងខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដោយគ្មាននរណាម្នាក់អាចបដិសេធនូវការសម្រេចរបស់ទ្រង់ដោយការកែប្រែឬផ្លាស់ប្តូរនោះឡើយ។ ហើយទ្រង់ជាអ្នកដែលជំនុំជម្រះយ៉ាងលឿនបំផុត ដោយទ្រង់ជំនុំជម្រះទាំងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ។
阿拉伯语经注:
这业中每段经文的优越:
• الترغيب في الجنة ببيان صفتها، من جريان الأنهار وديمومة الرزق والظل.
• ការជម្រុញឲ្យធ្វើអំពើល្អដើម្បីបានចូលឋានសួគ៌ និងរៀបរាប់ពីលក្ខណៈរបស់ឋានសួគ៌ ដូចជា នៅក្នុងឋានសួគ៌នោះមានប្រភពទឹកជាច្រើន ទទួលបានលាភសក្ការៈដោយគ្មានផុតរលត់ និងមានម្លប់ជ្រក។

• خطورة اتباع الهوى بعد ورود العلم وأنه من أسباب عذاب الله.
• គ្រោះថ្នាក់នៃការដើរតាមចំណង់តណ្ហា និងទំនើងចិត្តក្រោយពីចំណេះដឹងបានមកដល់ ហើយពិតប្រាកដណាស់ វាស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យទទួលនូវទណ្ឌកម្មរបស់អល់ឡោះ។

• بيان أن الرسل بشر، لهم أزواج وذريات، وأن نبينا صلى الله عليه وسلم ليس بدعًا بينهم، فقد كان مماثلًا لهم في ذلك.
• បញ្ជាក់ថា ជាការពិតណាស់ បណ្តាអ្នកនាំសារទាំងអស់ គឺជាមនុស្សលោក។ ពួកគេមានប្រពន្ធ និងមានកូនចៅ ហើយពិតណាស់ ព្យាការីយើងមូហាំម៉ាត់ មិនមែនជាព្យាការីដំបូងគេបង្អស់ក្នុងចំណោមពួកគេនោះទេ។ ដូចនេះ គាត់ក៏មានលក្ខណៈស្រដៀងនឹងពួកគេដែរចំពោះបញ្ហានេះ។

 
含义的翻译 段: (41) 章: 拉尔德
章节目录 页码
 
《古兰经》译解 - 古兰经简要注释高棉语翻译 - 译解目录

古兰经注释研究中心发行。

关闭