《古兰经》译解 - 古兰经简要注释高棉语翻译 * - 译解目录


含义的翻译 段: (51) 章: 奈哈里
۞ وَقَالَ ٱللَّهُ لَا تَتَّخِذُوٓاْ إِلَٰهَيۡنِ ٱثۡنَيۡنِۖ إِنَّمَا هُوَ إِلَٰهٞ وَٰحِدٞ فَإِيَّٰيَ فَٱرۡهَبُونِ
ហើយអល់ឡោះជាម្ចាស់បានមានបន្ទូលទៅកាន់ខ្ញុំបម្រើរបស់ទ្រង់ទាំងអស់ថាៈ ចូរពួកអ្នកកុំយកព្រះពីរមកគោរពសក្ការៈឲ្យសោះ។ តាមពិត ទ្រង់(អល់ឡោះ)គឺជាព្រះជាម្ចាស់តែមួយគត់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ ដោយគ្មានអ្នកទីពីរនោះទេ ហើយទ្រង់ក៏គ្មានដៃគូនោះដែរ។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចមកចំពោះយើង(តែមួយគត់) ហើយចូរកុំកោតខ្លាចអ្នកផ្សេងក្រៅពីយើងឲ្យសោះ។
阿拉伯语经注:
这业中每段经文的优越:
• على المجرم أن يستحي من ربه أن تكون نعم الله عليه نازلة في جميع اللحظات ومعاصيه صاعدة إلى ربه في كل الأوقات.
• អ្នកដែលធ្វើទង្វើអាក្រក់ត្រូវមានការខ្មាសអៀនចំពោះម្ចាស់របស់ពួកគេដែលឧបការគុណរបស់ទ្រង់បានធ្លាក់ចុះមកកាន់ពួកគេគ្រប់ស្ថានភាពទាំងអស់ តែអំពើល្មើសរបស់ពួកគេបែរជាឡើងទៅកាន់ម្ចាស់របស់ពួកគេគ្រប់ពេលទៅវិញ។

• ينبغي لأهل الكفر والتكذيب وأنواع المعاصي الخوف من الله تعالى أن يأخذهم بالعذاب على غِرَّة وهم لا يشعرون.
• គប្បីលើពួកដែលប្រឆាំង ពួកដែលបដិសេធ និងពួកដែលប្រព្រឹត្តអំពើល្មើសគ្រប់ប្រភេទត្រូវមានការភ័យខ្លាចចំពោះអល់ឡោះជាម្ចាស់ដែលទ្រង់អាចដាក់ទណ្ឌកម្មពួកគេគ្រប់ពេលដោយពួកគេមិនដឹងខ្លួន។

• جميع النعم من الله تعالى، سواء المادية كالرّزق والسّلامة والصّحة، أو المعنوية كالأمان والجاه والمنصب ونحوها.
• គ្រប់ឧបការគុណទាំងអស់ គឺបានមកពីអល់ឡោះជាម្ចាស់ ទោះបីជារូបី ដូចជាលាភសក្ការៈ សេចក្តីសុខ សុខភាពល្អ ឬអរូបី ដូចជា សន្តិភាព និងឋានៈសក្តិខ្ពង់ខ្ពស់ និងអ្វីផ្សេងពីនេះទៀតក៏ដោយ។

• لا يجد الإنسان ملجأً لكشف الضُّرِّ عنه في وقت الشدائد إلا الله تعالى فيضجّ بالدّعاء إليه؛ لعلمه أنه لا يقدر أحد على إزالة الكرب سواه.
• មនុស្សលោកគ្មានកន្លែងជ្រកកោនណាដែលអាចការពារគេពីគ្រោះថ្នាក់នៅពេលដែលជួបទុក្ខលំបាក ក្រៅពីអល់ឡោះឡើយ។ ដូចនេះ គេមានតែអង្វករដោយការបួងសួងចំពោះទ្រង់ ដោយសារតែគេដឹងថា ពិតប្រាកដណាស់ គ្មាននរណាម្នាក់អាចដកយកទុក្ខព្រួយ និងទុក្ខលំបាកចេញពីរូបគេក្រៅពីទ្រង់នោះឡើយ។

 
含义的翻译 段: (51) 章: 奈哈里
章节目录 页码
 
《古兰经》译解 - 古兰经简要注释高棉语翻译 - 译解目录

古兰经简要注释高棉语翻译,古兰经研究注释中心发行

关闭