Check out the new design

《古兰经》译解 - 古兰经简要注释高棉语翻译 * - 译解目录


含义的翻译 段: (20) 章: 赛智德
وَأَمَّا ٱلَّذِينَ فَسَقُواْ فَمَأۡوَىٰهُمُ ٱلنَّارُۖ كُلَّمَآ أَرَادُوٓاْ أَن يَخۡرُجُواْ مِنۡهَآ أُعِيدُواْ فِيهَا وَقِيلَ لَهُمۡ ذُوقُواْ عَذَابَ ٱلنَّارِ ٱلَّذِي كُنتُم بِهِۦ تُكَذِّبُونَ
ចំណែកឯពួកដែលបានចាកចេញពីការគោរពប្រតិបត្តិអល់ឡោះដោយការប្រឆាំង និងការប្រព្រឹត្តល្មើសនោះ កន្លែងស្នាក់នៅរបស់ពួកគេដែលគេបានរៀបចំសម្រាប់ពួកគេនៅថ្ងៃបរលោកនោះ គឺឋាននរក ដោយពួកគេនឹងស្ថិតនៅក្នុងនោះជាអមតៈ។ រាល់ពេលដែលពួកគេចង់ចេញអំពីឋាននរកនោះ ពួកគេត្រូវបានគេបញ្ជូនឲ្យត្រឡប់ទៅកាន់ឋាននរកវិញ ហើយមានគេពោលទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោសថាៈ ចូរពួកអ្នកភ្លក្សចុះនូវទណ្ឌកម្មភ្លើងនរកដែលពួកអ្នកធ្លាប់បានបដិសេធ(មិនជឿ)ចំពោះវាកាលនៅក្នុងលោកិយ នៅពេលដែលបណ្តាអ្នកនាំសាររបស់ពួកអ្នកបានដាស់តឿនបន្លាចពួកអ្នកអំពីវានោះ។
阿拉伯语经注:
这业中每段经文的优越:
• إيمان الكفار يوم القيامة لا ينفعهم؛ لأنها دار جزاء لا دار عمل.
• ការមានជំនឿរបស់ពួកដែលប្រឆាំងនៅថ្ងៃបរលោកនោះ មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេឡើយ ពីព្រោះវាជាឋានតបស្នង ពុំមែនជាឋានត្រូវសាងទង្វើកុសលនោះទេ។

• خطر الغفلة عن لقاء الله يوم القيامة.
• គ្រោះថ្នាក់នៃការភ្លេចពីការជួបនឹងអល់ឡោះជាម្ចាស់នៅថ្ងៃបរលោក។

• مِن هدي المؤمنين قيام الليل.
ងចំណោមការចង្អុលបង្ហាញរបស់បណ្តាអ្នកមានជំនឿនោះ គឺការក្រោកសឡាតនៅពេលយប់។

 
含义的翻译 段: (20) 章: 赛智德
章节目录 页码
 
《古兰经》译解 - 古兰经简要注释高棉语翻译 - 译解目录

古兰经注释研究中心发行。

关闭