《古兰经》译解 - 古兰经简要注释高棉语翻译 * - 译解目录


含义的翻译 段: (101) 章: 尼萨仪
وَإِذَا ضَرَبۡتُمۡ فِي ٱلۡأَرۡضِ فَلَيۡسَ عَلَيۡكُمۡ جُنَاحٌ أَن تَقۡصُرُواْ مِنَ ٱلصَّلَوٰةِ إِنۡ خِفۡتُمۡ أَن يَفۡتِنَكُمُ ٱلَّذِينَ كَفَرُوٓاْۚ إِنَّ ٱلۡكَٰفِرِينَ كَانُواْ لَكُمۡ عَدُوّٗا مُّبِينٗا
ហើយនៅពេលដែលពួកអ្នក(បណ្តាអ្នកមានជំនឿ)ធ្វើដំណើរនៅលើផែនដីនេះ គឺគ្មានទោសពៃរ៍អ្វីចំពោះពួកអ្នកឡើយក្នុងការបង្រួមសឡាតដែលមានបួនរ៉ក្អាត់ ដោយបង្រួមពីចំនួនបួនរ៉ក្អាត់ឱ្យមកនៅត្រឹមតែពីររ៉ក្អាត់នោះ ប្រសិនបើពួកអ្នកខ្លាចពួកដែលប្រឆាំងវាយប្រហារមកលើពួកអ្នក (ហើយពួកអ្នកក៏អាចបង្រួមសឡាតនៅពេលមានសុវត្ថិភាពផងដែរ ដូចដែលមានបញ្ជាក់នៅក្នុងស៊ុណ្ណះ) ។ ពិតប្រាកដណាស់ ភាពជាសត្រូវរបស់ពួកប្រឆាំងចំពោះពួកអ្នកគឺជាភាពជាសត្រូវយ៉ាងច្បាស់លាស់។
阿拉伯语经注:
这业中每段经文的优越:
• فضل الجهاد في سبيل الله وعظم أجر المجاهدين، وأن الله وعدهم منازل عالية في الجنة لا يبلغها غيرهم.
• ឧត្តមភាពនៃការតស៊ូ(ធ្វើសង្រ្គាម)ក្នុងមាគ៌ាអល់ឡោះ និងផលបុណ្យដ៏ធំធេងរបស់បណ្ដាអ្នកដែលចូលរួមធ្វើសង្រ្គាម។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានសន្យានឹងពួកគេថា ទ្រង់នឹងផ្ដល់លំនៅដ្ឋានដែលមានឋានៈខ្ពស់បំផុតនៅក្នុងឋានសួគ៌ ដែលគ្មាននរណាម្នាក់ក្រៅពីពួកគេអាចទទួលបានវាឡើយ។

• أصحاب الأعذار يسقط عنهم فرض الجهاد مع ما لهم من أجر إن حسنت نيتهم.
• ក្រុមដែលមានឧបសគ្គ(អ្នកជំងឺ និងជនពិការ ) កាតព្វកិច្ចធ្វើសង្គ្រាមគឺត្រូវបានលើកលែងចំពោះពួកគេ ហើយពួកគេនឹងទទួលបានផលបុណ្យ ប្រសិនបើការនៀត(គោលបំណង)របស់ពួកគេល្អ។

• فضل الهجرة إلى بلاد الإسلام، ووجوبها على القادر إن كان يخشى على دينه في بلده.
• ឧត្តមភាពនៃការភៀសខ្លួនទៅកាន់ប្រទេសឥស្លាម ហើយវាជាកាតព្វកិច្ចចំពោះអ្នកដែលមានលទ្ធភាព ប្រសិនបើគេមានការភ័យខ្លាចមានការប៉ះពាល់លើសាសនារបស់គេនៅក្នុងប្រទេសរបស់គេ។

• مشروعية قصر الصلاة في حال السفر.
• ការដាក់បញ្ញត្តិច្បាប់ឲ្យបង្រួមសឡាតនៅក្នុងពេលធ្វើដំណើរ។

 
含义的翻译 段: (101) 章: 尼萨仪
章节目录 页码
 
《古兰经》译解 - 古兰经简要注释高棉语翻译 - 译解目录

古兰经简要注释高棉语翻译,古兰经研究注释中心发行

关闭