《古兰经》译解 - 古兰经简要注释高棉语翻译 * - 译解目录


含义的翻译 段: (2) 章: 尼萨仪
وَءَاتُواْ ٱلۡيَتَٰمَىٰٓ أَمۡوَٰلَهُمۡۖ وَلَا تَتَبَدَّلُواْ ٱلۡخَبِيثَ بِٱلطَّيِّبِۖ وَلَا تَأۡكُلُوٓاْ أَمۡوَٰلَهُمۡ إِلَىٰٓ أَمۡوَٰلِكُمۡۚ إِنَّهُۥ كَانَ حُوبٗا كَبِيرٗا
ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលទទួលពាក្យបណ្តាំ)ប្រគល់ជូនក្មេងកំព្រា(គឺសំដៅលើក្មេងកំព្រាដែលឪពុករបស់ពួកគេបានស្លាប់ ហើយពួកគេមិនទាន់ពេញវ័យ)នូវទ្រព្យសម្បត្តិរបស់ពួកគេឲ្យបានគ្រប់ចំនួនទាំងអស់ បើកាលណាពួកគេគ្រប់អាយុ ហើយដឹងក្តីអាចវែកញែកល្អអាក្រក់បានហើយនោះ។ ហើយចូរពួកអ្នកកុំប្តូររបស់ដែលគេហាមឃាត់ជាមួយនឹងរបស់ដែលគេអនុញ្ញាត ដោយពួកអ្នកយកទ្រព្យសម្បត្តិល្អៗនិងមានតម្លៃរបស់ក្មេងកំព្រា ហើយជំនួសមកវិញដោយទ្រព្យសម្បត្តិរបស់ពួកអ្នកដែលអន់និងគ្មានតម្លៃនោះឲ្យសោះ។ ហើយចូរពួកអ្នកកុំយកទ្រព្យសម្បត្តិរបស់ក្មេងកំព្រាមកដាក់លាយឡំបញ្ចូលគ្នាជាមួយនឹងទ្រព្យសម្បត្តិរបស់ពួកអ្នក។ ពិតប្រាកដណាស់ ការធ្វើដូច្នោះ គឺជាបាបកម្មដ៏ធំធេងបំផុតចំពោះអល់ឡោះជាម្ចាស់។
阿拉伯语经注:
这业中每段经文的优越:
• الأصل الذي يرجع إليه البشر واحد، فالواجب عليهم أن يتقوا ربهم الذي خلقهم، وأن يرحم بعضهم بعضًا.
• ធាតុដើមនៃមនុស្សទាំងអស់ គឺកើតចេញពីមនុស្សតែម្នាក់គត់។ ដូច្នេះ កាតព្វកិច្ចលើពួកគេត្រូវគោរពកោតខ្លាចទៅចំពោះម្ចាស់របស់ពួកគេដែលបានបង្កើតពួកគេ ហើយពួកគេត្រូវមានការអាណិតស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។

• أوصى الله تعالى بالإحسان إلى الضعفة من النساء واليتامى، بأن تكون المعاملة معهم بين العدل والفضل.
• អល់ឡោះបានផ្តាំផ្ញើឲ្យធ្វើល្អចំពោះអ្នកដែលទន់ខ្សោយដូចជាស្ត្រី និងក្មេងកំព្រា ដោយត្រូវទំនាក់ទំនងជាមួយពួកគេប្រកបយុត្តិធម៌ និងគុណធម៌។

• جواز تعدد الزوجات إلى أربع نساء، بشرط العدل بينهن، والقدرة على القيام بما يجب لهن.
• អនុញ្ញាតឲ្យបុរសយកប្រពន្ធចំនួនបួននាក់ ដោយត្រូវភ្ជាប់ជាមួយនឹងលក្ខខណ្ឌ គឺត្រូវមានភាពយុត្តិធម៌រវាងពួកនាង និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញនូវកាតព្វកិច្ចទាំងឡាយដែលបុរសជាស្វាមីត្រូវផ្តល់ជូនពួកនាង។

• مشروعية الحَجْر على السفيه الذي لا يحسن التصرف، لمصلحته، وحفظًا للمال الذي تقوم به مصالح الدنيا من الضياع.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យថែរក្សាទុកដាក់ទ្រព្យសម្បត្តិរបស់អ្នកដែលមិនទាន់ចេះចាត់ចែងទ្រព្យសម្បត្តិដើម្បីការពារផលប្រយោជន៍របស់ពួកគេ និងដើម្បីជាការការពារទ្រព្យសម្បត្តិរបស់ពួកគេពីការបាត់បង់ ព្រោះវាជាទ្រព្យដែលគេត្រូវការដើម្បីបំពេញនូវផលប្រយោជន៍លោកិយ។

 
含义的翻译 段: (2) 章: 尼萨仪
章节目录 页码
 
《古兰经》译解 - 古兰经简要注释高棉语翻译 - 译解目录

古兰经简要注释高棉语翻译,古兰经研究注释中心发行

关闭