《古兰经》译解 - 古兰经简要注释高棉语翻译 * - 译解目录


含义的翻译 段: (14) 章: 法提哈
وَلِلَّهِ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ يَغۡفِرُ لِمَن يَشَآءُ وَيُعَذِّبُ مَن يَشَآءُۚ وَكَانَ ٱللَّهُ غَفُورٗا رَّحِيمٗا
ហើយការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់អភ័យទោសនូវបាបកម្មទាំងឡាយចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ដោយទ្រង់បញ្ចូលរូបគេទៅក្នុងឋានសួគ៌ដោយការប្រោសប្រទានរបស់ទ្រង់ ហើយទ្រង់នឹងដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដោយភាពយុត្តិធម៌របស់ទ្រង់។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
阿拉伯语经注:
这业中每段经文的优越:
• مكانة بيعة الرضوان عند الله عظيمة، وأهلها من خير الناس على وجه الأرض.
• ឋានៈរបស់ សច្ចាប្រណិធាន “ពៃអះ អាល់រិទវ៉ាន” ចំពោះអល់ឡោះ គឺធំធេងបំផុត ហើយអ្នកដែលបានចូលរួមក្នុងការធ្វើសច្ចាប្រណិធាននោះ ស្ថិតក្នុងចំណោមមនុស្សដែលល្អជាងគេលើផែនដី។

• سوء الظن بالله من أسباب الوقوع في المعصية وقد يوصل إلى الكفر.
• ការគិតស្មានអាក្រក់ចំពោះអល់ឡោះ ស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យធ្លាក់ខ្លួនក្នុងការប្រព្រឹត្តល្មើសចំពោះអល់ឡោះ ហើយជួនកាល អាចនាំទៅរកភាពគ្មានជំនឿ។

• ضعاف الإيمان قليلون عند الفزع، كثيرون عند الطمع.
• អ្នកដែលមានជំនឿទន់ខ្សោយ គឺមានតិចតួចនៅពេលមានគ្រាអាសន្ន តែពួកគេមានច្រើននៅពេលដែលមានលាភសក្ការៈ (ប្រការល្អផ្សេងៗ)។

 
含义的翻译 段: (14) 章: 法提哈
章节目录 页码
 
《古兰经》译解 - 古兰经简要注释高棉语翻译 - 译解目录

古兰经简要注释高棉语翻译,古兰经研究注释中心发行

关闭