《古兰经》译解 - 古兰经简要注释高棉语翻译 * - 译解目录


含义的翻译 段: (119) 章: 玛仪戴
قَالَ ٱللَّهُ هَٰذَا يَوۡمُ يَنفَعُ ٱلصَّٰدِقِينَ صِدۡقُهُمۡۚ لَهُمۡ جَنَّٰتٞ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدٗاۖ رَّضِيَ ٱللَّهُ عَنۡهُمۡ وَرَضُواْ عَنۡهُۚ ذَٰلِكَ ٱلۡفَوۡزُ ٱلۡعَظِيمُ
អល់ឡោះបានមានបន្ទូលទៅកាន់ព្យាការីអ៊ីសាថាៈ ថ្ងៃនេះ គឺជាថ្ងៃដែលបណ្តាអ្នកមានជំនឿទទួលផលពីការនៀត(ប៉ងប្រាថ្នា) ទង្វើ និងការនិយាយពិតរបស់ពួកគេ។ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវិមាននិងដើមឈើរបស់វា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ពួកគេនឹងមិនស្លាប់ជាដាច់ខាត។ អល់ឡោះបានពេញចិត្តចំពោះពួកគេ ដោយទ្រង់មិនខឹងសម្បារពួកគេជារៀងរហូត ហើយពួកគេក៏បានពេញចិត្តចំពោះទ្រង់វិញដែរ ដោយសារតែអ្វីដែលពួកគេបានទទួលនៃការសើយសុខដែលមិនចេះរីងស្ងួត។ ការតបស្នង និងការពេញចិត្តរបស់អល់ឡោះចំពោះពួកគេនោះហើយ គឺជាជោគជ័យដ៏ធំធេងបំផុតដែលគ្មានភាពជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។
阿拉伯语经注:
这业中每段经文的优越:
• توعد الله تعالى كل من أصرَّ على كفره وعناده بعد قيام الحجة الواضحة عليه.
• អល់ឡោះបានព្រមានដាក់ទោសចំពោះរាល់បុគ្គលដែលនៅតែបន្តចចេសរឹងរួសស្ថិតនៅលើភាពគ្មានជំនឿ បន្ទាប់ពីគេបានឃើញភស្តុតាងយ៉ាងច្បាស់ក្រឡែតហើយនោះ។

• تَبْرئة المسيح عليه السلام من ادعاء النصارى بأنه أبلغهم أنه الله أو أنه ابن الله أو أنه ادعى الربوبية أو الألوهية.
• ព្យាការីអ៊ីសាបានចាកផុតពីការចោទប្រកាន់ពីសំណាក់ពួកណាសរ៉នីដែលថា គាត់បានប្រាប់ពួកគេថា គាត់គឺជាព្រះជាម្ចាស់ ឬថាគាត់ជាបុត្រារបស់ព្រះជាម្ចាស់ ឬថាគាត់បានអះអាងថា គាត់គឺជាព្រះជាម្ចាស់ដែលបង្កើតអ្វីៗទាំងអស់ និងជាព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈ។

• أن الله تعالى يسأل يوم القيامة عظماء الناس وأشرافهم من الرسل، فكيف بمن دونهم درجة؟!
• ពិតប្រាកដណាស់ នៅថ្ងៃបរលោក អល់ឡោះជាម្ចាស់នឹងសួរអ្នកដែលមានឋានៈ និងកិត្តិយសខ្ពង់ខ្ពស់ក្នុងចំណោមបណ្តាអ្នកនាំសារ។ ចុះយ៉ាងណាទៅវិញ ចំពោះអ្នកដែលមានឋានៈធម្មតាៗនោះ?

• علو منزلة الصدق، وثناء الله تعالى على أهله، وبيان نفع الصدق لأهله يوم القيامة.
• ឋានៈដ៏ខ្ពង់ខ្ពស់នៃភាពសច្ចៈ និងការកោតសរសើររបស់អល់ឡោះទៅលើក្រុមដែលប្រកាន់នូវសច្ចៈភាព និងបញ្ជាក់អំពីការទទួលផលប្រយោជន៍ពីសច្ចភាពរបស់ពួកគេនៅថ្ងៃបរលោក។

 
含义的翻译 段: (119) 章: 玛仪戴
章节目录 页码
 
《古兰经》译解 - 古兰经简要注释高棉语翻译 - 译解目录

古兰经简要注释高棉语翻译,古兰经研究注释中心发行

关闭