《古兰经》译解 - 古兰经简要注释高棉语翻译 * - 译解目录


含义的翻译 段: (41) 章: 安法里
۞ وَٱعۡلَمُوٓاْ أَنَّمَا غَنِمۡتُم مِّن شَيۡءٖ فَأَنَّ لِلَّهِ خُمُسَهُۥ وَلِلرَّسُولِ وَلِذِي ٱلۡقُرۡبَىٰ وَٱلۡيَتَٰمَىٰ وَٱلۡمَسَٰكِينِ وَٱبۡنِ ٱلسَّبِيلِ إِن كُنتُمۡ ءَامَنتُم بِٱللَّهِ وَمَآ أَنزَلۡنَا عَلَىٰ عَبۡدِنَا يَوۡمَ ٱلۡفُرۡقَانِ يَوۡمَ ٱلۡتَقَى ٱلۡجَمۡعَانِۗ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ
ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ជ្រាបចុះថាៈ ជាការពិតណាស់ ទ្រព្យជ័យភណ្ឌដែលពួកអ្នករឹបអូសបានពីពួកប្រឆាំងក្នុងពេលធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះនោះ គឺត្រូវបែងចែកទៅជាប្រាំភាគប្រាំ(៥/៥) ដោយក្នុងនោះ បួនភាគប្រាំ(៤/៥) គឺត្រូវបែងចែកទៅឲ្យអ្នកដែលចូលរួមតស៊ូប្រយុទ្ធ និងមួយភាគប្រាំ(១/៥)ដែលនៅសល់ គឺត្រូវបែងចែកទៅជាប្រាំចំណែកទៀតគឺ៖ មួយចំណែកសម្រាប់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់សម្រាប់ចំណាយលើកិច្ចការទូទៅរបស់អ្នកឥស្លាម មួយចំណែកទៀតសម្រាប់សាច់ញាតិរបស់ព្យាការីមូហាំម៉ាត់នៃអម្បូរហាសឹមនិងអម្បូរអាល់មុតឡឹប មួយចំណែកទៀតសម្រាប់កូនកំព្រា(កំព្រាឪពុក) មួយចំណែកទៀតសម្រាប់អ្នកក្រីក្រនិងទុគ៌តជន និងមួយចំណែកទៀតសម្រាប់អ្នកដំណើរដែលដាច់ស្បៀង ប្រសិនបើពួកអ្នកមានជំនឿចំពោះអល់ឡោះនិងមានជំនឿចំពោះអ្វីដែលយើងបានបញ្ចុះទៅកាន់ខ្ញុំបម្រើរបស់យើង គឺព្យាការីមូហាំម៉ាត់ នៅថ្ងៃសមរភូមិហ្ពាហ្ទើរ ជាថ្ងៃដែលអល់ឡោះទ្រង់បានបែងចែករវាងខុសនិងត្រូវ ខណៈដែលទ្រង់បានជួយពួកអ្នកឲ្យយកឈ្នះលើសត្រូវរបស់ពួកអ្នកមែននោះ។ ហើយអល់ឡោះជាម្ចាស់ដែលបានជួយពួកអ្នកនោះ ទ្រង់មានសមត្ថភាពលើអ្វីៗទាំងអស់។
阿拉伯语经注:
这业中每段经文的优越:
• الغنائم لله يجعلها حيث شاء بالكيفية التي يريد، فليس لأحد شأن في ذلك.
• ទ្រព្យជ័យភណ្ឌទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដោយទ្រង់បែងចែង និងចាត់ចែងវាតាមរបៀបដែលទ្រង់មានចេតនា ដោយគ្មាននរណាម្នាក់មានសិទ្ធិចាត់ចែងចំពោះវាក្រៅពីទ្រង់នោះឡើយ។

• من أسباب النصر تدبير الله للمؤمنين بما يعينهم على النصر، والصبر والثبات والإكثار من ذكر الله.
• ក្នុងចំណោមមូលហេតុដែលនាំឲ្យទទួលបានជោគជ័យនោះ គឺការចាត់ចែងរបស់អល់ឡោះចំពោះអ្នកមានជំនឿនូវអ្វីដែលជួយពួកគេឲ្យមានជ័យជម្នះ ការអត់ធ្មត់ ការមានភាពនឹងនរ និងការបង្កើននូវការរំលឹកចំពោះអល់ឡោះ។

• قضاء الله نافذ وحكمته بالغة وهي الخير لعباد الله وللأمة كلها.
• ការកំណត់របស់អល់ឡោះ គឺមានប្រសិទ្ធិភាពបំផុត ហើយគតិបណ្ឌិតរបស់ទ្រង់ គឺប្រសើរបំផុត ហើយវាគឺជារឿងល្អសម្រាប់ខ្ញុំបម្រើរបស់អល់ឡោះ និងសម្រាប់ប្រជាជាតិទាំងអស់ផងដែរ។

 
含义的翻译 段: (41) 章: 安法里
章节目录 页码
 
《古兰经》译解 - 古兰经简要注释高棉语翻译 - 译解目录

古兰经简要注释高棉语翻译,古兰经研究注释中心发行

关闭