《古兰经》译解 - 古兰经简要注释高棉语翻译 * - 译解目录


含义的翻译 段: (54) 章: 安法里
كَدَأۡبِ ءَالِ فِرۡعَوۡنَ وَٱلَّذِينَ مِن قَبۡلِهِمۡۚ كَذَّبُواْ بِـَٔايَٰتِ رَبِّهِمۡ فَأَهۡلَكۡنَٰهُم بِذُنُوبِهِمۡ وَأَغۡرَقۡنَآ ءَالَ فِرۡعَوۡنَۚ وَكُلّٞ كَانُواْ ظَٰلِمِينَ
រឿងរ៉ាវរបស់ពួកដែលប្រឆាំងទាំងនោះ គឺដូចជារឿងរ៉ាវរបស់ពួកដែលប្រឆាំងនឹងអល់ឡោះផ្សេងទៀតដែរ ដូចជាបក្សពួករបស់ហ្វៀរអោន និងប្រជាជាតិទាំងឡាយដែលបានបដិសេធមុនពួកគេនោះ។ ពួកគេបានបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយនៃម្ចាស់របស់ពួកគេ។ ដូចនេះ អល់ឡោះជាម្ចាស់ក៏បានបំផ្លាញពួកគេដោយសារតែពួកគេបានប្រព្រឹត្តល្មើស។ ហើយអល់ឡោះបានបំផ្លាញក្រុមរបស់ហ្វៀរអោនដោយឲ្យពួកគេលិចលង់ក្នុងទឹកសមុទ្រ។ ហើយទាំងក្រុមរបស់ហ្វៀរអោន និងប្រជាជាតិ(ដែលបដិសេធ)ជំនាន់មុនៗនោះ ពួកគេគឺជាពួកបំពានដោយសារតែពួកគេគ្មានជំនឿចំពោះអល់ឡោះ និងបានធ្វើស្ហ៊ីរិកនឹងទ្រង់។ ដូច្នេះ ពួកគេចាំបាច់ត្រូវតែទទួលនូវទណ្ឌកម្មរបស់អល់ឡោះបែបនេះ ហើយទណ្ឌកម្មនោះក៏បានកើតឡើងចំពោះពួកគេ។
阿拉伯语经注:
这业中每段经文的优越:
• من فوائد العقوبات والحدود المرتبة على المعاصي أنها سبب لازدجار من لم يعمل المعاصي، كما أنها زجر لمن عملها ألا يعاودها.
• ក្នុងចំណោមអត្ថប្រយោជន៍នៃការដាក់ទោសទណ្ឌនិងការអនុវត្តច្បាប់ទៅលើជនល្មើសនោះ គឺដើម្បីឃាត់ឃាំង ឬរារាំងអ្នកដែលមិនទាន់បានប្រព្រឹត្តបទល្មើស(ដើម្បីកុំឲ្យពួកគេទៅធ្វើដែរ)។ ម្យ៉ាងទៀត វាក៏ជាការឃាត់ឬរារាំងអ្នកដែលធ្លាប់បានប្រព្រឹត្តបទល្មើសនោះកុំឲ្យត្រឡប់ទៅប្រព្រឹត្តបទល្មើសនោះម្តងទៀត។

• من أخلاق المؤمنين الوفاء بالعهد مع المعاهدين، إلا إن وُجِدت منهم الخيانة المحققة.
• ក្នុងចំណោមអត្តចរិតរបស់អ្នកមានជំនឿនោះ គឺការប្រកាន់ខ្ជាប់ និងគោរពតាមកិច្ចសន្យាដែលពួកគេបានចុះជាមួយអ្នកដទៃ លើកលែងតែនៅពេលដែលឃើញកើតមានឡើងនូវការក្បត់យ៉ាងច្បាស់លាស់អំពីពួកគេ(ពួកដែលអ្នកមានជំនឿចុះកិច្ចសន្យាជាមួយ)។

• يجب على المسلمين الاستعداد بكل ما يحقق الإرهاب للعدو من أصناف الأسلحة والرأي والسياسة.
• ចាំបាច់លើជនមូស្លីមត្រូវត្រៀមនូវរាល់មធ្យោបាយទាំងឡាយដែលអាចតទល់នឹងសត្រូវបាន ដូចជាប្រភេទនៃគ្រឿងសព្វាវុធ គំនិតយោបល់ និងគោលនយោបាយ។

• جواز السلم مع العدو إذا كان فيه مصلحة للمسلمين.
• អនុញ្ញាតឲ្យមានការផ្សះផ្សាជាមួយសត្រូវប្រសិនបើការផ្សះផ្សានោះផ្តល់ផលប្រយោជន៍ដល់អ្នកឥស្លាម។

 
含义的翻译 段: (54) 章: 安法里
章节目录 页码
 
《古兰经》译解 - 古兰经简要注释高棉语翻译 - 译解目录

古兰经简要注释高棉语翻译,古兰经研究注释中心发行

关闭