Check out the new design

《古兰经》译解 - 高棉语翻译 - 立瓦德翻译中心。 * - 译解目录


含义的翻译 章: 尼萨仪   段:
۞ لَّا يُحِبُّ ٱللَّهُ ٱلۡجَهۡرَ بِٱلسُّوٓءِ مِنَ ٱلۡقَوۡلِ إِلَّا مَن ظُلِمَۚ وَكَانَ ٱللَّهُ سَمِيعًا عَلِيمًا
អល់ឡោះជាម្ចាស់ទ្រង់មិនពេញចិត្តចំពោះការលាតត្រដាងនូវពាក្យសម្តីអាក្រក់ឡើយ លើកលែងតែអ្នកដែលត្រូវបានគេបំពានប៉ុណ្ណោះ។ ហើយអល់ឡោះជាម្ចាស់មហាឮ មហាដឹងបំផុត។
阿拉伯语经注:
إِن تُبۡدُواْ خَيۡرًا أَوۡ تُخۡفُوهُ أَوۡ تَعۡفُواْ عَن سُوٓءٖ فَإِنَّ ٱللَّهَ كَانَ عَفُوّٗا قَدِيرًا
ប្រសិនបើពួកអ្នកបង្ហាញនូវប្រការល្អ ឬលាក់បាំងវា(មិនចង់ឱ្យអ្នកដទៃដឹង) ឬក៏អត់ឱនឱ្យអ្នកដែលបានធ្វើអាក្រក់មកលើខ្លួននោះ ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាអធ្យាស្រ័យ និងមានអានុភាពបំផុត។
阿拉伯语经注:
إِنَّ ٱلَّذِينَ يَكۡفُرُونَ بِٱللَّهِ وَرُسُلِهِۦ وَيُرِيدُونَ أَن يُفَرِّقُواْ بَيۡنَ ٱللَّهِ وَرُسُلِهِۦ وَيَقُولُونَ نُؤۡمِنُ بِبَعۡضٖ وَنَكۡفُرُ بِبَعۡضٖ وَيُرِيدُونَ أَن يَتَّخِذُواْ بَيۡنَ ذَٰلِكَ سَبِيلًا
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងអល់ឡោះ និងបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយពួកគេចង់បែងចែករវាងអល់ឡោះនិងអ្នកនាំសារទាំងឡាយរបស់ទ្រង់ ហើយពួកគេនិយាយថា៖ “ពួកយើងជឿលើអ្នកនាំសារខ្លះ ហើយបដិសេធអ្នកនាំសារខ្លះទៀត” ព្រមទាំងចង់ប្រកាន់យកផ្លូវមួយរវាងប្រការនោះ។
阿拉伯语经注:
أُوْلَٰٓئِكَ هُمُ ٱلۡكَٰفِرُونَ حَقّٗاۚ وَأَعۡتَدۡنَا لِلۡكَٰفِرِينَ عَذَابٗا مُّهِينٗا
ពួកទាំងនោះ គឺជាពួកដែលគ្មានជំនឿយ៉ាងពិតប្រាកដ។ ហើយយើងបានរៀបចំសម្រាប់ពួកដែលគ្មានជំនឿនូវទណ្ឌកម្មយ៉ាងអាម៉ាស់បំផុត។
阿拉伯语经注:
وَٱلَّذِينَ ءَامَنُواْ بِٱللَّهِ وَرُسُلِهِۦ وَلَمۡ يُفَرِّقُواْ بَيۡنَ أَحَدٖ مِّنۡهُمۡ أُوْلَٰٓئِكَ سَوۡفَ يُؤۡتِيهِمۡ أُجُورَهُمۡۚ وَكَانَ ٱللَّهُ غَفُورٗا رَّحِيمٗا
រីឯបណ្តាអ្នកដែលមានជំនឿលើអល់ឡោះ និងបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយពួកគេមិនបែងចែករវាងនរណាម្នាក់ក្នុងចំណោមពួកគាត់ទេនោះ អ្នកទាំងនោះទ្រង់នឹងប្រទានដល់ពួកគេនូវផលបុណ្យរបស់ពួកគេ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។
阿拉伯语经注:
يَسۡـَٔلُكَ أَهۡلُ ٱلۡكِتَٰبِ أَن تُنَزِّلَ عَلَيۡهِمۡ كِتَٰبٗا مِّنَ ٱلسَّمَآءِۚ فَقَدۡ سَأَلُواْ مُوسَىٰٓ أَكۡبَرَ مِن ذَٰلِكَ فَقَالُوٓاْ أَرِنَا ٱللَّهَ جَهۡرَةٗ فَأَخَذَتۡهُمُ ٱلصَّٰعِقَةُ بِظُلۡمِهِمۡۚ ثُمَّ ٱتَّخَذُواْ ٱلۡعِجۡلَ مِنۢ بَعۡدِ مَا جَآءَتۡهُمُ ٱلۡبَيِّنَٰتُ فَعَفَوۡنَا عَن ذَٰلِكَۚ وَءَاتَيۡنَا مُوسَىٰ سُلۡطَٰنٗا مُّبِينٗا
ពួកអះលីគីតាបនឹងសុំឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បញ្ចុះគម្ពីរមួយក្បាលពីលើមេឃឲ្យពួកគេ។ ជាការពិតណាស់ ពួកគេបានសុំពីព្យាការីមូសានូវរឿងដែលធំធេងជាងនេះទៅទៀត ដោយពួកគេនិយាយថា៖ សូមអល់ឡោះជាម្ចាស់បង្ហាញខ្លួនឱ្យពួកយើងបានឃើញទ្រង់ផ្ទាល់នឹងភ្នែកផង។ ពេលនោះ រន្ទះក៏បានបាញ់ពួកគេព្រោះតែការបំពានរបស់ពួកគេ។ បន្ទាប់មក ពួកគេបានយករូបសំណាក់កូនគោ(មកគោរពសក្ការៈ)ក្រោយពីភស្តុតាងដ៏ច្បាស់លាស់ជាច្រើនបានមកដល់ពួកគេហើយនោះ។ ក្រោយមក យើងក៏បានអធ្យាស្រ័យ(ដល់ពួកគេ)ចំពោះរឿងនោះទៀត។ ហើយយើងបានប្រទានដល់ព្យាការីមូសានូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់។
阿拉伯语经注:
وَرَفَعۡنَا فَوۡقَهُمُ ٱلطُّورَ بِمِيثَٰقِهِمۡ وَقُلۡنَا لَهُمُ ٱدۡخُلُواْ ٱلۡبَابَ سُجَّدٗا وَقُلۡنَا لَهُمۡ لَا تَعۡدُواْ فِي ٱلسَّبۡتِ وَأَخَذۡنَا مِنۡهُم مِّيثَٰقًا غَلِيظٗا
ហើយយើង(អល់ឡោះ)បានលើកភ្នំតួរដាក់ពីលើពួកគេដោយការដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើពួកគេ។ ហើយយើងបានមានបន្ទូលទៅកាន់ពួកគេថា៖ ចូរពួកអ្នកចូលតាមទ្វារ(ទីក្រុងយេរូសាឡឹម)ដោយឱនក្បាលចុះ។ ហើយយើងក៏បានមានបន្ទូលទៅកាន់ពួកគេទៀតថា៖ ចូរពួកអ្នកកុំបំពាន(ដោយចេញទៅនេសាទ)នៅថ្ងៃសៅរ៍ឱ្យសោះ។ ហើយយើងបានដាក់កិច្ចសន្យាដ៏ម៉ឺងម៉ាត់បំផុតទៅលើពួកគេ។
阿拉伯语经注:
 
含义的翻译 章: 尼萨仪
章节目录 页码
 
《古兰经》译解 - 高棉语翻译 - 立瓦德翻译中心。 - 译解目录

由拉瓦德翻译中心团队与拉布瓦 الدعوة协会和伊斯兰内容服务协会合作翻译。

关闭