《古兰经》译解 - الترجمة الخميرية - رواد * - 译解目录


含义的翻译 章: 拜莱德   段:

សូរ៉ោះអាល់ហ្ពាឡាត់

لَآ أُقۡسِمُ بِهَٰذَا ٱلۡبَلَدِ
(អល់ឡោះ)ស្បថនឹងទឹកដីនេះ(ក្រុងម៉ាក្កះ)។
阿拉伯语经注:
وَأَنتَ حِلُّۢ بِهَٰذَا ٱلۡبَلَدِ
ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ត្រូវបានគេអនុញ្ញាតនៅក្នុងទឹកដីនេះ។
阿拉伯语经注:
وَوَالِدٖ وَمَا وَلَدَ
(ទ្រង់)ស្បថនឹងបិតានៃមនុស្សជាតិ(ព្យាការីអាហ្ទាំ) ហើយនិងអ្វី(កូនចៅរបស់គាត់)ដែលកើតចេញអំពីគាត់។
阿拉伯语经注:
لَقَدۡ خَلَقۡنَا ٱلۡإِنسَٰنَ فِي كَبَدٍ
ពិតប្រាកដណាស់ យើងបានបង្កើតមនុស្សលោកឱ្យស្ថិតក្នុងការលំបាក។
阿拉伯语经注:
أَيَحۡسَبُ أَن لَّن يَقۡدِرَ عَلَيۡهِ أَحَدٞ
តើមនុស្សលោកគិតស្មានថា គ្មាននរណាម្នាក់អាចមានសមត្ថភាពធ្វើអ្វីចំពោះរូបគេឬ?
阿拉伯语经注:
يَقُولُ أَهۡلَكۡتُ مَالٗا لُّبَدًا
គេនិយាយថា៖ ខ្ញុំបានបរិច្ចាគនូវទ្រព្យសម្បត្ដិយ៉ាងច្រើន។
阿拉伯语经注:
أَيَحۡسَبُ أَن لَّمۡ يَرَهُۥٓ أَحَدٌ
តើគេគិតស្មានថា គ្មាននរណាម្នាក់ឃើញគេឬ?
阿拉伯语经注:
أَلَمۡ نَجۡعَل لَّهُۥ عَيۡنَيۡنِ
តើយើងមិនបានបង្កើតឱ្យគេមានភ្នែកពីរ
阿拉伯语经注:
وَلِسَانٗا وَشَفَتَيۡنِ
និងអណ្ដាតមួយ បបូរមាត់ពីរ
阿拉伯语经注:
وَهَدَيۡنَٰهُ ٱلنَّجۡدَيۡنِ
ព្រមទាំងចង្អុលបង្ហាញផ្លូវពីរដល់គេ(ផ្លូវល្អ និងផ្លូវអាក្រក់)ទេឬ?
阿拉伯语经注:
فَلَا ٱقۡتَحَمَ ٱلۡعَقَبَةَ
ហេតុអ្វីបានជាគេមិនឆ្លងកាត់ការលំបាក(នៃថ្ងៃបរលោក)?
阿拉伯语经注:
وَمَآ أَدۡرَىٰكَ مَا ٱلۡعَقَبَةُ
តើអ្វីដែលធ្វើឱ្យអ្នកដឹងថា អ្វីទៅជាការលំបាក(នៃថ្ងៃបរលោក)នោះ?
阿拉伯语经注:
فَكُّ رَقَبَةٍ
នោះគឺការដោះលែងទាសករម្នាក់ឱ្យមានសេរីភាព
阿拉伯语经注:
أَوۡ إِطۡعَٰمٞ فِي يَوۡمٖ ذِي مَسۡغَبَةٖ
ឬផ្តល់ចំណីអាហារ(ដល់មនុស្សលោក)នៅថ្ងៃដែលមានគ្រោះទុរភិក្ស
阿拉伯语经注:
يَتِيمٗا ذَا مَقۡرَبَةٍ
ឬ(ផ្តល់ចំណីអាហារដល់)ក្មេងកំព្រាដែលជាញាតិសន្តាននឹងគ្នា
阿拉伯语经注:
أَوۡ مِسۡكِينٗا ذَا مَتۡرَبَةٖ
ឬអ្នកក្រីក្រដែលគ្មានអ្វីសោះ។
阿拉伯语经注:
ثُمَّ كَانَ مِنَ ٱلَّذِينَ ءَامَنُواْ وَتَوَاصَوۡاْ بِٱلصَّبۡرِ وَتَوَاصَوۡاْ بِٱلۡمَرۡحَمَةِ
បន្ទាប់មក គេក៏បានស្ថិតក្នុងចំណោមអ្នកដែលមានជំនឿ និងបានផ្ដែផ្ដាំគ្នាឱ្យមានការអត់ធ្មត់ ព្រមទាំងផ្ដែផ្ដាំគ្នាឱ្យមានក្ដីមេត្ដាករុណា។
阿拉伯语经注:
أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡمَيۡمَنَةِ
អ្នកទាំងនោះហើយ គឺជាក្រុមខាងស្តាំ។
阿拉伯语经注:
وَٱلَّذِينَ كَفَرُواْ بِـَٔايَٰتِنَا هُمۡ أَصۡحَٰبُ ٱلۡمَشۡـَٔمَةِ
រីឯពួកដែលគ្មានជំនឿនឹងវាក្យខណ្ឌទាំងឡាយរបស់យើង ពួកគេគឺជាក្រុមខាងឆេ្វង។
阿拉伯语经注:
عَلَيۡهِمۡ نَارٞ مُّؤۡصَدَةُۢ
ភ្លើងនរកនឹងគ្របដណ្ដប់លើពួកគេយ៉ាងជិត(នៅថ្ងៃបរលោក)។
阿拉伯语经注:
 
含义的翻译 章: 拜莱德
章节目录 页码
 
《古兰经》译解 - الترجمة الخميرية - رواد - 译解目录

ترجمة معاني القرآن الكريم إلى اللغة الخميرية ترجمها فريق مركز رواد الترجمة بالتعاون مع إسلام هاوس IslamHouse.com.

关闭