Prijevod značenja časnog Kur'ana - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Sadržaj prijevodā


Prijevod značenja Ajet: (65) Sura: Sura Junus
وَلَا يَحۡزُنكَ قَوۡلُهُمۡۘ إِنَّ ٱلۡعِزَّةَ لِلَّهِ جَمِيعًاۚ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ
សូមអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំមានទុក្ខព្រួយចំពោះការចោទប្រកាន់ និងការប្រមាថចំពោះសាសនារបស់អ្នកដែលពួក(ប្រឆាំង)ទាំងនោះបាននិយាយ។ ពិតប្រាកដណាស់ អំណាចក៏ខ្លាំងក្លា និងការទទួលជោគជ័យទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ដូចនេះ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ ទ្រង់មហាឮបំផុតនូវពាក្យសម្ដីរបស់ពួកគេ មហាដឹងបំផុតពីទង្វើរបស់ពួកគេ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវាវិញ។
Tefsiri na arapskom jeziku:
Poruke i pouke ajeta na ovoj stranici:
• ولاية الله تكون لمن آمن به، وامتثل أوامره، واجتنب نواهيه، واتبع رسوله صلى الله عليه وسلم، وأولياء الله هم الآمنون يوم القيامة، ولهم البشرى في الدنيا إما بالرؤيا الصالحة أو عند الموت.
• ការគាំពាររបស់អល់ឡោះ គឺសម្រាប់តែអ្នកដែលមានជំនឿចំពោះទ្រង់ បានអនុវត្តតាមបទបញ្ជារបស់ទ្រង់ បានចៀសវាងពីប្រការដែលទ្រង់ហាមឃាត់ និងបានបានដើរតាមអ្នកនាំសាររបស់ទ្រង់ប៉ុណ្ណោះ។ ហើយអ្នកដែលជំនឿដ៏ស្មោះត្រង់នឹងអល់ឡោះនោះ ពួកគេគឺជាអ្នកដែលមានជំនឿនឹងថ្ងៃបរលោក ហើយសម្រាប់ពួកគេនឹងទទួលបានដំណឹងរីករាយតាំងពីនៅក្នុងលោកិយ អាចតាមរយៈការសុបិនល្អ ឬនៅពេលស្លាប់។

• العزة لله جميعًا وحده ؛ فهو مالك الملك، وما عُبِد من دون الله لا حقيقة له.
• ភាពខ្លាំងក្លាទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់ជាម្ចាស់ដែលមានអំណាចគ្រប់គ្រង ហើយអ្វីដែលគេគោរពសក្ការៈក្រៅពីទ្រង់នោះ គឺមិនមានភាពត្រឹមត្រូវចំពោះវានោះឡើយ។

• الحث على التفكر في خلق الله؛ لأن ذلك يقود إلى الإيمان به وتوحيده.
• ជម្រុញឲ្យធ្វើការគិតពិចារណានៅក្នុងការបង្កើតរបស់អល់ឡោះ ពីព្រោះការធ្វើដូច្នោះ វានាំឲ្យរូបគេកាន់តែមានជំនឿចំពោះទ្រង់ និងគោរពសក្ការៈចំពោះទ្រង់តែមួយគត់។

• حرمة الكذب على الله عز وجل، وأن صاحبه لن يفلح، ومن أعظم الكذب نسبة الولد له سبحانه.
• ហាមឃាត់ពីការភូតកុហកទៅលើអល់ឡោះ ហើយអ្នកដែលភូតកុហកទៅលើអល់ឡោះនោះ នឹងមិនទទួលបានជោគជ័យជាដាច់ខាត។ ហើយក្នុងចំណោមការភូតកុហកដ៏ធ្ងន់ធ្ងរបំផុតនោះ គឺការចោទប្រកាន់ថា ទ្រង់មានបុត្រ។

 
Prijevod značenja Ajet: (65) Sura: Sura Junus
Indeks sura Broj stranice
 
Prijevod značenja časnog Kur'ana - الترجمة الخميرية للمختصر في تفسير القرآن الكريم - Sadržaj prijevodā

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Zatvaranje