Prijevod značenja časnog Kur'ana - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Sadržaj prijevodā


Prijevod značenja Ajet: (69) Sura: Sura Jusuf
وَلَمَّا دَخَلُواْ عَلَىٰ يُوسُفَ ءَاوَىٰٓ إِلَيۡهِ أَخَاهُۖ قَالَ إِنِّيٓ أَنَا۠ أَخُوكَ فَلَا تَبۡتَئِسۡ بِمَا كَانُواْ يَعۡمَلُونَ
ហើយនៅពេលដែលបងប្អូនរបស់ព្យាការីយូសុះបានចូលទៅដល់ព្យាការីយូសុះ ហើយនៅជាមួយពួកគេ គឺប្អូនប្រុសបង្កើតរបស់គាត់(ពុនយ៉ាមីន)នោះ គាត់ក៏បានឱបប្អូនប្រុសបង្កើតរបស់គាត់ ហើយនិយាយតិចៗទៅកាន់ប្អូនប្រុសរបស់គាត់ថាៈ ជាការពិតណាស់ ខ្ញុំគឺជាបងប្រុសបង្កើតរបស់អ្នក គឺយូសុះ។ ហេតុនេះ សូមអ្នកកុំព្រួយបារម្មណ៍ពីទង្វើប្រមាថរបស់បងប្អូនរបស់អ្នកដែលពួកគេធ្លាប់បានប្រព្រឹត្ត ដូចជាការធ្វើបាប ការច្រណែនឈ្នានីស និងការបោះខ្ញុំចោលក្នុងអណ្តូងអី។
Tefsiri na arapskom jeziku:
Poruke i pouke ajeta na ovoj stranici:
• الأمر بالاحتياط والحذر ممن أُثِرَ عنه غدرٌ، وقد ورد في الحديث الصحيح: ((لَا يُلْدَغُ المُؤْمِنٌ مِنْ جُحْرٍ وَاحِدٍ مَرَّتَيْنِ))، [أخرجه البخاري ومسلم].
បង្គាប់ប្រើឱ្យមានការប្រុងប្រយ័ត្នពីជនដែលគេស្គាល់ជាទូទៅថា ជាមនុស្សក្បត់ ឬជនទុច្ចរិត។ នៅក្នុងប្រសាសន៍របស់ព្យាការីមូហាំម៉ាត់ លោកបានមានប្រាសន៍ថា ៖ “អ្នកមានជំនឿមិនត្រូវឱ្យសត្វទិចនៅក្នុងរន្ធតែមួយចំនួនពីរដងនោះទេ”។ រាយការណ៍ដោយ ពូខរី និង មូស្លីម

• من وجوه الاحتياط التأكد بأخذ المواثيق المؤكدة باليمين، وجواز استحلاف المخوف منه على حفظ الودائع والأمانات.
• ក្នុងចំណោមវិធីសាស្ត្រ ឬមធ្យោបាយនៃការប្រុងប្រយ័ត្នទុកជាមុននោះគឺ ការទទួលយកនូវកិច្ចព្រមព្រៀងដ៏ម៉ឺងម៉ាត់មួយអំពីគេដោយការស្បថ និងអនុញ្ញាតក្នុងការស្នើសុំឲ្យបុគ្គលដែលគេមានការបារម្ភខ្លាចបុគ្គលក្បត់នោះ ធ្វើការស្បថថានឹងគោរពតាមកិច្ចព្រមព្រៀង និងទំនុកចិត្ត។

• يجوز لطالب اليمين أن يستثني بعض الأمور التي يرى أنها ليست في مقدور من يحلف اليمين.
• អនុញ្ញាតឲ្យអ្នកដែលសុំឲ្យគេស្បថនោះអាចដាក់លក្ខខណ្ឌលើកលែងមួយចំនួនដែលគេយល់ឃើញថា អ្នកដែលខ្លួនសុំឲ្យធ្វើការស្បថនោះមិនមានលទ្ធភាពអាចធ្វើបាន។

• من الأخذ بالأسباب الاحتياط من المهالك.
ក្នុងចំណោមការប្រកាន់យកហេតុជាបច្ច័យ គឺការប្រុងប្រយ័ត្នពីប្រការដែលនាំឲ្យមានភាពអន្តរាយ។

 
Prijevod značenja Ajet: (69) Sura: Sura Jusuf
Indeks sura Broj stranice
 
Prijevod značenja časnog Kur'ana - الترجمة الخميرية للمختصر في تفسير القرآن الكريم - Sadržaj prijevodā

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Zatvaranje