Prijevod značenja časnog Kur'ana - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Sadržaj prijevodā


Prijevod značenja Ajet: (27) Sura: Sura el-Feth
لَّقَدۡ صَدَقَ ٱللَّهُ رَسُولَهُ ٱلرُّءۡيَا بِٱلۡحَقِّۖ لَتَدۡخُلُنَّ ٱلۡمَسۡجِدَ ٱلۡحَرَامَ إِن شَآءَ ٱللَّهُ ءَامِنِينَ مُحَلِّقِينَ رُءُوسَكُمۡ وَمُقَصِّرِينَ لَا تَخَافُونَۖ فَعَلِمَ مَا لَمۡ تَعۡلَمُواْ فَجَعَلَ مِن دُونِ ذَٰلِكَ فَتۡحٗا قَرِيبًا
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានធ្វើឲ្យសុបិនរបស់អ្នកនាំសាររបស់ទ្រង់ក្លាយជាការពិត នៅពេលដែលទ្រង់បានឲ្យគាត់(បានសុបិន)ឃើញនៅក្នុងដំណេករបស់គាត់ ហើយគាត់បានប្រាប់ដល់សហាហ្ពាត់(សហការី)របស់គាត់ថាៈ ជាការពិតណាស់ រូបគាត់ និងសហាហ្ពាត់របស់គាត់នឹងបានចូលពៃតុលឡោះ អាល់ហារ៉ម(ទឹកដីម៉ាក្កះ) ប្រកបដោយសុខសន្តិភាពពីពួកសត្រូវ។ អ្នកខ្លះក្នុងចំណោមពួកគេបានកោរសក់ ហើយអ្នកខ្លះទៀតបានកាត់សក់ ជាការប្រកាសពីការបញ្ចប់នៃកិច្ចធម្មយាត្រា(អ៊ុមរ៉ោះ)។ ហើយអល់ឡោះបានដឹងអ្វីដែលល្អប្រសើរសម្រាប់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នូវអ្វីដែលពួកអ្នកមិនបានដឹង។ ដូច្នេះ ទ្រង់បានធ្វើឲ្យសុបិន(ដែលព្យាការីមូហាំម៉ាត់បានសុបិនឃើញ)ដែលថានឹងចូលទឹកម៉ាក្កះនោះមិនទាន់សម្រេចបានឡើយនៅក្នុងឆ្នាំនោះ ដោយជំនួសមកវិញនូវជ័យជម្នះក្នុងពេលដ៏ខ្លីខាងមុខ ពោលគឺអ្វីដែលអល់ឡោះបានជំនួសឲ្យមកវិញនូវព្រមព្រៀង អាល់ហ៊ូទៃពីយ៉ះ ហើយនិងអ្វីដែលកើតឡើងជាបន្តបន្ទាប់ទៀត រួមមានការរំដោះតំបន់ខ័យពើរដោយស្នាដៃរបស់បណ្តាអ្នកមានជំនឿដែលបានចូលរួមក្នុងកិច្ចព្រមព្រៀង អាល់ហ៊ូទៃពីយ៉ះ។
Tefsiri na arapskom jeziku:
Poruke i pouke ajeta na ovoj stranici:
• الصد عن سبيل الله جريمة يستحق أصحابها العذاب الأليم.
• ការរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ គឺជាអំពើឧក្រិដ្ឋមួយដែលអ្នកប្រព្រឹត្តសក្តិសមបំផុតនឹងត្រូវទទួលទណ្ឌកម្មយ៉ាងឈឺចាប់។

• تدبير الله لمصالح عباده فوق مستوى علمهم المحدود.
• ការរៀបចំរបស់អល់ឡោះដើម្បីផលប្រយោជន៍សម្រាប់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់នោះ គឺលើសពីកម្រិតនៃការយល់ដឹងរបស់ពួកគេដែលមានដែនកំណត់នេះ។

• التحذير من استبدال رابطة الدين بحمية النسب أو الجاهلية.
• ដាស់តឿនឲ្យប្រយ័ត្នចំពោះការផ្លាស់ប្តូរពីចំណងសាសនា ទៅជាការក្រអឺតក្រទមនឹងពូជពង្ស ឬដោយភាពល្ងង់ខ្លៅ។

• ظهور دين الإسلام سُنَّة ووعد إلهي تحقق.
• ការត្រដែតឡើងនៃសាសនាឥស្លាម គឺជាមាគ៌ានិងជាការសន្យារបស់ព្រះជាម្ចាស់។

 
Prijevod značenja Ajet: (27) Sura: Sura el-Feth
Indeks sura Broj stranice
 
Prijevod značenja časnog Kur'ana - الترجمة الخميرية للمختصر في تفسير القرآن الكريم - Sadržaj prijevodā

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Zatvaranje