Traduction des sens du Noble Coran - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Lexique des traductions


Traduction des sens Sourate: AL-MÂ’OUN   Verset:

សូរ៉ោះអាល់ម៉ាអូន

Parmi les objectifs de la sourate:
بيان صفات المكذبين بالدين.
បញ្ជាក់អំពីលក្ខណៈសម្បត្តិរបស់អ្នកដែលបដិសេធនឹងការទទួលបានការតបស្នងនៅថ្ងៃបរលោក។

أَرَءَيۡتَ ٱلَّذِي يُكَذِّبُ بِٱلدِّينِ
តើអ្នកបានស្គាល់អ្នកដែលបដិសេធនឹងការទទួលបានការតបស្នងនៅថ្ងៃបរលោកដែរឬទេ?
Les exégèses en arabe:
فَذَٰلِكَ ٱلَّذِي يَدُعُّ ٱلۡيَتِيمَ
គឺបុគ្គលដែលរំលោភបំពានសិទ្ធិក្មេងកំព្រា(កំព្រាឪពុក)យ៉ាងខ្លាំងក្លា។
Les exégèses en arabe:
وَلَا يَحُضُّ عَلَىٰ طَعَامِ ٱلۡمِسۡكِينِ
ហើយមិនជម្រុញខ្លួនឯងនិងអ្នកដទៃឱ្យបរិច្ចាគចំណីអាហារដល់អ្នកក្រីក្រឡើយ។
Les exégèses en arabe:
فَوَيۡلٞ لِّلۡمُصَلِّينَ
ដូច្នេះ ភាពវិនាសអន្ដរាយនិងទណ្ឌកម្ម គឺសម្រាប់អ្នកដែលសឡាតទាំងឡាយណាដែលពួកគេព្រងើយកន្ដើយចំពោះការសឡាតរបស់ពួកគេ ដោយពួកគេមិនយកចិត្តទុកដាក់លើការសឡាតនោះឡើយ រហូតដល់ផុតពេលវេលារបស់វា។
Les exégèses en arabe:
ٱلَّذِينَ هُمۡ عَن صَلَاتِهِمۡ سَاهُونَ
ដូច្នេះ ភាពវិនាសអន្ដរាយនិងទណ្ឌកម្ម គឺសម្រាប់អ្នកដែលសឡាតទាំងឡាយណាដែលពួកគេព្រងើយកន្ដើយចំពោះការសឡាតរបស់ពួកគេ ដោយពួកគេមិនយកចិត្តទុកដាក់លើការសឡាតនោះឡើយ រហូតដល់ផុតពេលវេលារបស់វា។
Les exégèses en arabe:
ٱلَّذِينَ هُمۡ يُرَآءُونَ
ពួកគេគឺជាពួកដែលប្រតិបត្តិសឡាត និងសាងអំពើល្អផ្សេងៗដើម្បីគ្រាន់តែចង់បង្ហាញឱ្យគេឃើញតែប៉ុណ្ណោះ។ ពួកគេមិនបានធ្វើវាដោយចិត្តស្មោះសរចំពោះអល់ឡោះឡើយ។
Les exégèses en arabe:
وَيَمۡنَعُونَ ٱلۡمَاعُونَ
ហើយពួកគេមិនជួយដល់អ្នកដទៃឡើយ បើទោះបីជាការជួយនោះមិនបានផ្តល់ផលប៉ះពាល់ដល់រូបគេក៏ដោយ។
Les exégèses en arabe:
Parmi les bénéfices ( méditations ) des versets de cette page:
• أهمية الأمن في الإسلام.
• សារសំខាន់នៃសុខសន្តិភាពក្នុងឥស្លាម។

• الرياء أحد أمراض القلوب، وهو يبطل العمل.
• រីយ៉ាក(ការធ្វើអ្វីមួយដោយគ្រាន់តែចង់ឱ្យគេឃើញ) គឺជាជំងឺផ្លូវចិត្តមួយ ហើយវានឹងធ្វើឱ្យទង្វើកុសលដែលគេធ្វើនោះក្លាយជាមោឃៈ។

• مقابلة النعم بالشكر يزيدها.
• ការថ្លែងអំណរគុណទៅចំពោះឧបការគុណដែលទទួលបាន នឹងធ្វើឲ្យគេកាន់តែទទួលបាននូវឧបការគុណនោះថែមទៀត។

• كرامة النبي صلى الله عليه وسلم على ربه وحفظه له وتشريفه له في الدنيا والآخرة.
• ភាពខ្ពង់ខ្ពស់របស់ព្យាការីមូហាំម៉ាត់ចំពោះម្ចាស់របស់គាត់ ការថែរក្សារបស់ទ្រង់ចំពោះគាត់ និងការផ្តល់កិត្តិយសដល់គាត់ ទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក។

 
Traduction des sens Sourate: AL-MÂ’OUN
Lexique des sourates Numéro de la page
 
Traduction des sens du Noble Coran - الترجمة الخميرية للمختصر في تفسير القرآن الكريم - Lexique des traductions

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Fermeture