Traduction des sens du Noble Coran - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Lexique des traductions


Traduction des sens Verset: (9) Sourate: AL-JINN
وَأَنَّا كُنَّا نَقۡعُدُ مِنۡهَا مَقَٰعِدَ لِلسَّمۡعِۖ فَمَن يَسۡتَمِعِ ٱلۡأٓنَ يَجِدۡ لَهُۥ شِهَابٗا رَّصَدٗا
ហើយជាការពិតណាស់ ពួកយើង(ជិន)ពីមុនធ្លាប់បានឈរជើងនៅតាមទីតាំងមួយចំនួននៅលើមេឃដើម្បីលួចស្តាប់ដំណឹងផ្សេងៗពីម៉ាឡាអ៊ីកាត់ រួចមក ពួកយើងក៏យកដំណឹងនោះមកប្រាប់បន្តដល់គ្រូទាយដែលនៅលើផែនដី។ តែឥឡូវនេះ កិច្ចការនោះបានប្រែប្រួលទៅហើយ។ ដូច្នេះ នៅពេលនេះ(ក្រោយពីព្យាការីមូហាំម៉ាត់បានក្លាយជាអ្នកនាំសាររបស់អល់ឡោះ) នរណាក៏ដោយក្នុងចំណោមពួកយើងដែលទៅលួចស្តាប់(ដំណឹងពីម៉ាឡាអ៊ីកាត់នោះ) នឹងត្រូវទទួលរងនូវការគប់ដោយភ្លើង។ នៅពេលណាដែលពួកយើងទៅក្បែរមេឃ ពិតណាស់ ពួកយើងនឹងត្រូវភ្លើងឆេះជាមិនខាន។
Les exégèses en arabe:
Parmi les bénéfices ( méditations ) des versets de cette page:
• تأثير القرآن البالغ فيمَنْ يستمع إليه بقلب سليم.
• គម្ពីរគួរអានគឺមានឥទ្ធិពលយ៉ាងខ្លាំងចំពោះជនណាដែលស្តាប់វាដោយចិត្តបរិសុទ្ធ។

• الاستغاثة بالجن من الشرك بالله، ومعاقبةُ فاعله بضد مقصوده في الدنيا.
• ការសុំជំនួយពីពួកជិន គឺស្ថិតក្នុងចំណោមប្រការស្ហ៊ីរិក(ពហុទេពនិយម)ចំពោះអល់ឡោះជាម្ចាស់ ហើយទណ្ឌកម្មចំពោះអ្នកដែលប្រព្រឹត្តនោះ គឺគេនឹងទទួលបានផលផ្ទុយពីគោលបំណងដែលគេចង់បាននៅក្នុងលោកិយ។

• بطلان الكهانة ببعثة النبي صلى الله عليه وسلم.
• គ្រួទាយទាំងឡាយត្រូវទទួលបរាជ័យដោយការតែងតាំងព្យាការីមូហាំម៉ាត់ជាអ្នកនាំសារ

• من أدب المؤمن ألا يَنْسُبَ الشرّ إلى الله.
• ក្នុងចំណោមសីលធម៌របស់អ្នកមានជំនឿ គឺមិនត្រូវភ្ជាប់ប្រការអាក្រក់ណាមួយទៅចំពោះអល់ឡោះជាម្ចាស់ឡើយ។

 
Traduction des sens Verset: (9) Sourate: AL-JINN
Lexique des sourates Numéro de la page
 
Traduction des sens du Noble Coran - الترجمة الخميرية للمختصر في تفسير القرآن الكريم - Lexique des traductions

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Fermeture