Check out the new design

क़ुरआन के अर्थों का अनुवाद - पवित्र क़ुरआन की संक्षिप्त व्याख्या का खमेर अनुवाद। * - अनुवादों की सूची


अर्थों का अनुवाद सूरा: अज़्-ज़ारियात   आयत:

អាស់ហ្សារីយ៉ាត

सूरा के उद्देश्य:
تعريف الجن والإنس بأن مصدر رزقهم من الله وحده؛ ليخلصوا له العبادة.
ណែនាំជិននិងមនុស្សលោកឱ្យដឹងថា ជាការពិតណាស់ ប្រភពនៃលាភសក្ការៈរបស់ពួកគេ គឺមកពីអល់ឡោះជាម្ចាស់តែមួយគត់ ដើម្បីឱ្យពួកគេមានភាពស្មោះស ជ្រះថ្លាក្នុងការគោរពសក្ការៈ(ចំពោះទ្រង់តែមួយ)។

وَٱلذَّٰرِيَٰتِ ذَرۡوٗا
អល់ឡោះជាម្ចាស់ទ្រង់ស្បថនឹងខ្យល់ដែលបក់បោកលំអងធូលី។
अरबी तफ़सीरें:
فَٱلۡحَٰمِلَٰتِ وِقۡرٗا
ហើយទ្រង់ស្បថនឹងពពកដែលនាំទឹកភ្លៀងដ៏ច្រើន។
अरबी तफ़सीरें:
فَٱلۡجَٰرِيَٰتِ يُسۡرٗا
ហើយទ្រង់ស្បថនឹងនាវាដែលធ្វើដំណើរលើផ្ទៃសមុទ្រប្រកបដោយភាពងាយស្រួល។
अरबी तफ़सीरें:
فَٱلۡمُقَسِّمَٰتِ أَمۡرًا
ហើយទ្រង់ស្បថនឹងម៉ាឡាអ៊ីកាត់ដែលបែងចែកកិច្ចការរបស់ខ្ញុំបម្រើអល់ឡោះទៅតាមបទបញ្ជារបស់ទ្រង់។
अरबी तफ़सीरें:
إِنَّمَا تُوعَدُونَ لَصَادِقٞ
ពិតប្រាកដណាស់ ការជំនុំជម្រះ និងការផ្តល់ការតបស្នងដែលម្ចាស់របស់ពួកអ្នកបានសន្យានឹងពួកអ្នកនោះ គឺជាការពិតដែលគ្មានការមន្ទិលសង្ស័យនៅក្នុងវាឡើយ។
अरबी तफ़सीरें:
وَإِنَّ ٱلدِّينَ لَوَٰقِعٞ
ហើយការជំនុំជម្រះខ្ញុំបម្រើរបស់អល់ឡោះនោះ គឺនឹងកើតឡើងយ៉ាងពិតប្រាកដនៅថ្ងៃបរលោក ដោយចៀសមិនផុតឡើយ។
अरबी तफ़सीरें:
इस पृष्ठ की आयतों से प्राप्त कुछ बिंदु:
• الاعتبار بوقائع التاريخ من شأن ذوي القلوب الواعية.
• អ្នកដែលយកប្រវត្តិសាស្ត្រជាក់ស្តែងធ្វើជាមេរៀន ស្ថិតក្នុងចំណោមអ្នកដែលមានដួងចិត្តចេះគិតពិចារណា។

• خلق الله الكون في ستة أيام لِحِكَم يعلمها الله، لعل منها بيان سُنَّة التدرج.
• ការដែលអល់ឡោះជាម្ចាស់ទ្រង់បង្កើតចក្រវាឡទាំងមូលក្នុងរយៈពេលប្រាំមួយថ្ងៃ គឺមានបុព្វហេតុរបស់វាដែលគ្មាននរណាម្នាក់ដឹងក្រៅពីទ្រង់ឡើយ ប្រហែលជាក្នុងចំណោមនោះ គឺបញ្ជាក់ពីមាគ៌ានៃការធ្វើអ្វីមួយជាដំណាក់កាលៗ។

• سوء أدب اليهود في وصفهم الله تعالى بالتعب بعد خلقه السماوات والأرض، وهذا كفر بالله.
• ភាពអសីលធម៌របស់ពួកយូដាដែលពួកគេនិយាយថា អល់ឡោះជាម្ចាស់មានការហត់នឿយបន្ទាប់ពីទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងផែនដីរួចមក ហើយនេះ គឺជាការប្រឆាំងចំពោះអល់ឡោះ។

 
अर्थों का अनुवाद सूरा: अज़्-ज़ारियात
सूरों की सूची पृष्ठ संख्या
 
क़ुरआन के अर्थों का अनुवाद - पवित्र क़ुरआन की संक्षिप्त व्याख्या का खमेर अनुवाद। - अनुवादों की सूची

कुरआनिक अध्ययन के लिए कार्यरत व्याख्या केंद्र द्वारा निर्गत।

बंद करें