ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (90) ជំពូក​: សូរ៉ោះអាល់អ៊ីសរ៉ក
وَقَالُواْ لَن نُّؤۡمِنَ لَكَ حَتَّىٰ تَفۡجُرَ لَنَا مِنَ ٱلۡأَرۡضِ يَنۢبُوعًا
ហើយពួកមុស្ហរីគីនបាននិយាយថាៈ ពួកយើងនឹងមិនជឿអ្នកជាដាច់ខាត លុះត្រាតែអ្នកធ្វើឲ្យប្រភពទឹកផុសចេញពីទឺកដីនៅម៉ាក្កះដែលមិនចេះរីងស្ងួតសម្រាប់ពួកយើងសិន។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• بيَّن الله للناس في القرآن من كل ما يُعْتَبر به من المواعظ والعبر والأوامر والنواهي والقصص؛ رجاء أن يؤمنوا.
• អល់ឡោះបានបញ្ជាក់ចំពោះមនុស្សលោកនៅក្នុងគម្ពីរគួរអាននូវរាល់អ្វីៗដែលគេអាចយកវាធ្វើជាមេរៀនបានដូចជា ការណែនាំ មេរៀន បទបញ្ជា ការហាមឃាត់ និងរឿងរ៉ាវអ្នកជំនាន់មុន សង្ឃឹមថាពួកគេនឹងមានជំនឿ។

• القرآن كلام الله وآية النبي الخالدة، ولن يقدر أحد على المجيء بمثله.
• គម្ពីរគួរអានគឺជាបន្ទូលរបស់អល់ឡោះ និងជាសញ្ញាភស្តុតាងដ៏អមតៈរបស់ព្យាការីមូហាំម៉ាត់ ហើយគ្មាននរណាម្នាក់អាចធ្វើការចងក្រងនូវគម្ពីរមួយឲ្យដូចនឹងគម្ពីរគួរអានបានឡើយ។

• من رحمة الله بعباده أن أرسل إليهم بشرًا منهم، فإنهم لا يطيقون التلقي من الملائكة.
• ក្នុងចំណោមក្តីមេត្តាករុណារបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់នោះ គឺទ្រង់បានបញ្ជូនអ្នកនាំសារជាមនុស្សលោកធម្មតាទៅកាន់ពួកគេ ព្រោះពួកគេមិនអាចទ្រាំទ្រទទួលយកសារពីម៉ាឡាអ៊ីកាត់បានឡើយ។

• من شهادة الله لرسوله ما أيده به من الآيات، ونَصْرُه على من عاداه وناوأه.
• ក្នុងចំណោមការធ្វើសាក្សីរបស់អល់ឡោះចំពោះអ្នកនាំសាររបស់ទ្រង់ គឺទ្រង់បានពង្រឹងដល់គាត់តាមរយៈសញ្ញាភស្តុតាងជាច្រើន ព្រមទាំងបានជួយគាត់ឲ្យយកឈ្នះលើជនទាំងឡាយណាដែលបង្កនូវភាពជាសត្រូវជាមួយគាត់។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (90) ជំពូក​: សូរ៉ោះអាល់អ៊ីសរ៉ក
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ