Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ ជំពូក​: អាល់អាំងកាពូត   អាយ៉ាត់:
وَمَا هَٰذِهِ ٱلۡحَيَوٰةُ ٱلدُّنۡيَآ إِلَّا لَهۡوٞ وَلَعِبٞۚ وَإِنَّ ٱلدَّارَ ٱلۡأٓخِرَةَ لَهِيَ ٱلۡحَيَوَانُۚ لَوۡ كَانُواْ يَعۡلَمُونَ
ហើយឆាកជីវិតរស់នៅក្នុងលោកិយនេះ(នូវអ្វីដែលមាននៅក្នុងវានៃការត្រេកត្រអាល និងការសប្បាយរីករាយ) គឺគ្មានអ្វីក្រៅពីការលេងសើចឥតប្រយោជន៍នោះឡើយសម្រាប់ដួងចិត្តអ្នកដែលផ្តោតទៅលើវានោះ ដែលមិនយូរប៉ុន្មាន វានឹងត្រូវបញ្ចប់យ៉ាងឆាប់រហ័ស។ ប៉ុន្តែថ្ងៃបរលោកទៅវិញទេ ទើបជាជីវិតរស់នៅដ៏ពិតប្រាកដ ព្រោះវាជាការរស់នៅដែលអមតៈ។ ប្រសិនបើពួកគេដឹងដូចនេះ ប្រាកដជាពួកគេមិនឲ្យតម្លៃដល់អ្វីដែលនឹងបាត់បង់(លោកិយ) ជាងអ្វីដែលនៅគង់វង្សជាអមតៈ(បរលោក)នោះឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
فَإِذَا رَكِبُواْ فِي ٱلۡفُلۡكِ دَعَوُاْ ٱللَّهَ مُخۡلِصِينَ لَهُ ٱلدِّينَ فَلَمَّا نَجَّىٰهُمۡ إِلَى ٱلۡبَرِّ إِذَا هُمۡ يُشۡرِكُونَ
ហើយនៅពេលដែលពួកមុស្ហរីគីនបានជិះលើសំពៅលើផ្ទៃសមុទ្រ ពួកគេបានបួងសួងសុំពីអល់ឡោះជាម្ចាស់តែមួយគត់ប្រកបដោយភាពស្មោះសចំពោះទ្រង់ដើម្បីឲ្យទ្រង់សង្រ្គោះពួកគេពីការលិចលង់។ តែនៅពេលដែលអល់ឡោះបានសង្គ្រោះពួកគេឲ្យរួចផុតពីការលិចលង់នោះ ពួកគេបែរជាត្រឡប់មកធ្វើស្ហ៊ីរិក(នឹងទ្រង់) ដោយពួកគេបួងសួងសុំពីព្រះទាំងឡាយរបស់ពួកគេរួមជាមួយអល់ឡោះទៅវិញ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
لِيَكۡفُرُواْ بِمَآ ءَاتَيۡنَٰهُمۡ وَلِيَتَمَتَّعُواْۚ فَسَوۡفَ يَعۡلَمُونَ
ពួកគេបានវិលត្រឡប់មកធ្វើស្ហ៊ីរិកវិញដើម្បីពួកគេប្រឆាំងនឹងឧបការគុណដែលយើងបានប្រទានដល់ពួកគេ និងដើម្បីពួកគេសោយសុខជាមួយនឹងភាពស្រស់ស្អាតនៃការរស់នៅក្នុងលោកិយដែលគេបានប្រទានឲ្យពួកគេ។ ដូច្នេះ ពួកគេគង់តែនឹងដឹងពីលទ្ធផលចុងក្រោយដ៏អាក្រក់របស់ពួកគេនៅពេលដែលពួកគេបានស្លាប់ជាមិនខាន។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
أَوَلَمۡ يَرَوۡاْ أَنَّا جَعَلۡنَا حَرَمًا ءَامِنٗا وَيُتَخَطَّفُ ٱلنَّاسُ مِنۡ حَوۡلِهِمۡۚ أَفَبِٱلۡبَٰطِلِ يُؤۡمِنُونَ وَبِنِعۡمَةِ ٱللَّهِ يَكۡفُرُونَ
តើពួកដែលប្រឆាំងនឹងឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ពួកគេ ខណៈដែលអល់ឡោះបានសង្គ្រោះពួកគេឲ្យរួចផុតអំពីការលិចលង់នោះ មិនបានឃើញនូវឧបការគុណមួយផ្សេងទៀត(របស់អល់ឡោះ)ទេឬ នោះគឺ ពិតប្រាកដណាស់ យើងបានបង្កើតឲ្យពួកគេនូវទឹកដីពិសិដ្ឋ(ទឹកដីម៉ាក្កះ) ដែលនៅក្នុងនោះ ពួកគេទទួលបាននូវសុវត្ថិភាពចំពោះអាយុជីវិតរបស់ពួកគេនិងទ្រព្យសម្បត្តិរបស់ពួកគេនោះ ខណៈដែលអ្នកផ្សេងក្រៅពីពួកគេកំពុងត្រូវបានគេវាយឆ្មក់ ដោយពួកគេត្រូវបានគេសម្លាប់ និងចាប់ជាឈ្លើយសឹក ព្រមទាំងចាប់យកស្រ្តី និងប្លន់យកទ្រព្យសម្បត្តិរបស់ពួកគេទៀតនោះ? តើជាមួយព្រះក្លែងក្លាយរបស់ពួកគេទាំងនោះ ពួកគេនាំគ្នាមានជំនឿ តែជាមួយឧបការគុណអល់ឡោះដែលទ្រង់ប្រទានដល់ពួកគេ ពួកគេបែរជាប្រឆាំង ដោយពួកគេមិនដឹងគុណចំពោះអល់ឡោះទៅវិញនោះឬ?
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوۡ كَذَّبَ بِٱلۡحَقِّ لَمَّا جَآءَهُۥٓۚ أَلَيۡسَ فِي جَهَنَّمَ مَثۡوٗى لِّلۡكَٰفِرِينَ
គ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលបង្កើតការភូតកុហកទៅលើអល់ឡោះ ដោយចោទថាទ្រង់មានដៃគូ ឬក៏បដិសេធនឹងការពិតដែលអ្នកនាំសាររបស់ទ្រង់បាននាំមកនោះឡើយ។ គ្មានការសង្ស័យឡើយ ជាការពិតណាស់ នរកជើហាន់ណាំ គឺជាកន្លែងស្នាក់នៅសម្រាប់ពួកដែលប្រឆាំង និងក្រុមរបស់ពួកគេ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَٱلَّذِينَ جَٰهَدُواْ فِينَا لَنَهۡدِيَنَّهُمۡ سُبُلَنَاۚ وَإِنَّ ٱللَّهَ لَمَعَ ٱلۡمُحۡسِنِينَ
រីឯបណ្តាដែលបានតស៊ូដោយខ្លួនប្រាណរបស់ពួកគេដើម្បីស្វែងរកការពេញចិត្តរបស់យើងនោះ យើងពិតជានឹងចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្ថិតនៅជាមួយបណ្តាអ្នកដែលធ្វើល្អ តាមរយៈការជួយគាំពារ និងផ្តល់ការចង្អុលបង្ហាញ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• لجوء المشركين إلى الله في الشدة ونسيانهم لأصنامهم، وإشراكهم به في الرخاء؛ دليل على تخبطهم.
• ការដែលពួកមុស្ហរីគីនសុំការជ្រកកោនពីអល់ឡោះនៅពេលជួបគ្រោះអាសន្ន ហើយភ្លេចអស់រូបបដិមារបស់ពួកគេដែលពួកគេធ្លាប់តែគោរពសក្ការៈ ហើយពួកគេបែរជាធ្វើស្ហ៊ីរិកនឹងអល់ឡោះវិញនៅពេលដែលពួកគេសុខសប្បាយ គឺភស្តុតាងបញ្ជាក់ទៅលើភាពល្ងង់ខ្លៅរបស់ពួកគេ។

• الجهاد في سبيل الله سبب للتوفيق إلى الحق.
• ការតស៊ូក្នុងមាគ៌ាអល់ឡោះ គឺជាមូលហេតុមួយដែលនាំឲ្យទទួលបានការចង្អុលបង្ហាញទៅកាន់ការពិត។

• إخبار القرآن بالغيبيات دليل على أنه من عند الله.
• គម្ពីរគួរអានបានប្រាប់អំពីហេតុការណ៍អាថ៍កំបាំងជាច្រើន គឺជាភស្តុតាងបញ្ជាក់ថា គម្ពីរនេះ ពិតជាមកពីអល់ឡោះយ៉ាងពិតប្រាកដ។

 
ការបកប្រែអត្ថន័យ ជំពូក​: អាល់អាំងកាពូត
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ