ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

អើររ៉ូម

គោល​បំណងនៃជំពូក:
تأكيد تفرّد الله سبحانه بتصريف الأمور، وبيان سنن الله في خلقه.
បញ្ជាក់ពីភាពតែមួយគត់របស់អល់ឡោះជាម្ចាស់ក្នុងការចាត់ចែងកិច្ចការទាំងឡាយ ក៏ដូចជាបញ្ជាក់ពីមាគ៌ាទាំងឡាយរបស់អល់ឡោះចំពោះម៉ាខ្លូករបស់ទ្រង់។ info

external-link copy
1 : 30

الٓمٓ

អាលីហ្វ ឡាម មីម (បានបកស្រាយរួចនៅដើមស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ info
التفاسير: |

external-link copy
2 : 30

غُلِبَتِ ٱلرُّومُ

ពួកហ្វារីស៊ី បានយកជ័យជម្នះទៅលើពួករ៉ូម។ info
التفاسير: |

external-link copy
3 : 30

فِيٓ أَدۡنَى ٱلۡأَرۡضِ وَهُم مِّنۢ بَعۡدِ غَلَبِهِمۡ سَيَغۡلِبُونَ

នៅក្នុងទឹកដីស្ហាមដែលជិតបំផុតទៅនឹងទឹកដីហ្វារីស៊ី។ ហើយក្រោយពីពួកហ្វារីស៊ីបានយកជ័យជម្នះទៅលើពួករ៉ូមរួចមក ពួករ៉ូមនឹងយកជ័យជម្នះលើពួកគេវិញនៅថ្ងៃណាមួយមិនខានឡើយ។ info
التفاسير: |

external-link copy
4 : 30

فِي بِضۡعِ سِنِينَۗ لِلَّهِ ٱلۡأَمۡرُ مِن قَبۡلُ وَمِنۢ بَعۡدُۚ وَيَوۡمَئِذٖ يَفۡرَحُ ٱلۡمُؤۡمِنُونَ

ក្នុងអំឡុងពេលមិនតិចជាងបីឆ្នាំនោះឡើយ ហើយក៏មិនលើសពីដប់ឆ្នាំនោះដែរ។ កិច្ចការទាំងអស់ ទាំងមុនពេលទទួលជ័យជម្នះលើពួករ៉ូម និងទាំងក្រោយពេលទទួលបានជ័យជម្នះលើពួករ៉ូមនោះ គឺស្ថិតលើអល់ឡោះជាម្ចាស់ទាំងអស់។ ហើយនៅថ្ងៃដែលពួករ៉ូមទទួលជ័យជម្នះលើពួកហ្វារីស៊ីវិញនោះ គឺជាថ្ងៃដែលបណ្តាអ្នកមានជំនឿសប្បាយរីករាយ។ info
التفاسير: |

external-link copy
5 : 30

بِنَصۡرِ ٱللَّهِۚ يَنصُرُ مَن يَشَآءُۖ وَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ

ពួកគេសប្បាយរីករាយដោយសារអល់ឡោះជាម្ចាស់ទ្រង់បានជួយពួកដល់រ៉ូម(ឲ្យមានជ័យជម្នះ) ពីព្រោះពួកគេ គឺជាពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឲ្យ)។ អល់ឡោះនឹងជួយឲ្យទទួលបានជោគជ័យចំពោះជនណាដែលទ្រង់មានចេតនា។ ហើយទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាអាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាអាណិតស្រឡាញ់ចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ។ info
التفاسير: |
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• لجوء المشركين إلى الله في الشدة ونسيانهم لأصنامهم، وإشراكهم به في الرخاء؛ دليل على تخبطهم.
• ការដែលពួកមុស្ហរីគីនសុំការជ្រកកោនពីអល់ឡោះនៅពេលជួបគ្រោះអាសន្ន ហើយភ្លេចអស់រូបបដិមារបស់ពួកគេដែលពួកគេធ្លាប់តែគោរពសក្ការៈ ហើយពួកគេបែរជាធ្វើស្ហ៊ីរិកនឹងអល់ឡោះវិញនៅពេលដែលពួកគេសុខសប្បាយ គឺភស្តុតាងបញ្ជាក់ទៅលើភាពល្ងង់ខ្លៅរបស់ពួកគេ។ info

• الجهاد في سبيل الله سبب للتوفيق إلى الحق.
• ការតស៊ូក្នុងមាគ៌ាអល់ឡោះ គឺជាមូលហេតុមួយដែលនាំឲ្យទទួលបានការចង្អុលបង្ហាញទៅកាន់ការពិត។ info

• إخبار القرآن بالغيبيات دليل على أنه من عند الله.
• គម្ពីរគួរអានបានប្រាប់អំពីហេតុការណ៍អាថ៍កំបាំងជាច្រើន គឺជាភស្តុតាងបញ្ជាក់ថា គម្ពីរនេះ ពិតជាមកពីអល់ឡោះយ៉ាងពិតប្រាកដ។ info

external-link copy
6 : 30

وَعۡدَ ٱللَّهِۖ لَا يُخۡلِفُ ٱللَّهُ وَعۡدَهُۥ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ

ការជួយ(ឲ្យទទួលបានជ័យជម្នះ)នេះ គឺជាការសន្យាមកពីអល់ឡោះជាម្ចាស់ ហើយដោយសារទទួលបានជោគជ័យនេះ បណ្តាអ្នកមានជំនឿកាន់តែបន្ថែមនូវការជឿជាក់ចំពោះការសន្យារបស់អល់ឡោះជាម្ចាស់ដែលថានឹងជួយ(ដល់ពួកគេ)ថែមទៀត។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនយល់អំពីរឿងនេះឡើយ ព្រោះតែការប្រឆាំងរបស់ពួកគេ។ info
التفاسير: |

external-link copy
7 : 30

يَعۡلَمُونَ ظَٰهِرٗا مِّنَ ٱلۡحَيَوٰةِ ٱلدُّنۡيَا وَهُمۡ عَنِ ٱلۡأٓخِرَةِ هُمۡ غَٰفِلُونَ

ពួកគេមិនដឹងអំពីជំនឿ និងក្បួនច្បាប់ឥស្លាមនោះទេ។ តាមពិត ពួកគេដឹងត្រឹមតែរឿងជាក់ស្តែងនៃការរស់នៅក្នុងលោកិយដែលទាក់ទងទៅនឹងការរកស៊ី និងកសាងការហេដ្ឋាររចនាសម្ព័ន្ធនៃលោកិយប៉ុណ្ណោះ តែចំពោះថ្ងៃបរលោកដែលជាទីកន្លែងរស់នៅដ៏ពិតប្រាកដវិញ ពួកគេបែរជាងាកចេញ មិនខ្វាយខ្វល់អំពីវាទៅវិញ។ info
التفاسير: |

external-link copy
8 : 30

أَوَلَمۡ يَتَفَكَّرُواْ فِيٓ أَنفُسِهِمۗ مَّا خَلَقَ ٱللَّهُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَآ إِلَّا بِٱلۡحَقِّ وَأَجَلٖ مُّسَمّٗىۗ وَإِنَّ كَثِيرٗا مِّنَ ٱلنَّاسِ بِلِقَآيِٕ رَبِّهِمۡ لَكَٰفِرُونَ

តើពួកមុស្ហរីគីនដែលបដិសេធទាំងនោះមិនបានគិតពិចារណាទេឬចំពោះខ្លួនរបស់ពួកគេផ្ទាល់ ថាតើអល់ឡោះទ្រង់បានបង្កើតវា និងផ្តល់រូបរាងដល់វាយ៉ាងដូចម្តេច? អល់ឡោះទ្រង់មិនបានបានបង្កើតមេឃជាច្រើននិងផែនដីនោះឡើយ លើកលែងតែដោយសេចក្តីពិត ដោយទ្រង់មិនបង្កើតវាទាំងពីរជាការលេងសើច(ទទេៗ)នោះឡើយ។ ហើយទ្រង់បានកំណត់នូវអាយុកាលយ៉ាងជាក់លាក់សម្រាប់វាទាំងពីរ(មេឃនិងផែនដី) ដើម្បីឲ្យវាទាំងពីរឋិតនៅក្នុងលោកិយនេះ។ ប៉ុន្តែ មនុស្សលោកភាគច្រើនបានបដិសេធចំពោះការជួបនឹងម្ចាស់របស់ពួកគេនៅថ្ងៃបរលោក។ ដូច្នោះហើយទើបពួកគេមិនបានត្រៀមនូវអំពើល្អដែលម្ចាស់របស់ពួកគេពេញចិត្តសម្រាប់ថ្ងៃពង្រស់ឡើងវិញនោះទេ។ info
التفاسير: |

external-link copy
9 : 30

أَوَلَمۡ يَسِيرُواْ فِي ٱلۡأَرۡضِ فَيَنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلَّذِينَ مِن قَبۡلِهِمۡۚ كَانُوٓاْ أَشَدَّ مِنۡهُمۡ قُوَّةٗ وَأَثَارُواْ ٱلۡأَرۡضَ وَعَمَرُوهَآ أَكۡثَرَ مِمَّا عَمَرُوهَا وَجَآءَتۡهُمۡ رُسُلُهُم بِٱلۡبَيِّنَٰتِۖ فَمَا كَانَ ٱللَّهُ لِيَظۡلِمَهُمۡ وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ

តើពួកទាំងនោះ(ពួកអារ៉ាប់ម៉ាក្កះ)មិនបានធ្វើដំណើរលើផែនដីដើម្បីពិនិត្យពិចារណាមើលទេថា តើលទ្ធផលចុងក្រោយនៃប្រជាជាតិជំនាន់មុនពួកគេដែលបដិសេធនោះយ៉ាងដូចម្តេច? ប្រជាជាតិទាំងនេះ គឺជាប្រជាជាតិដែលខ្លាំងក្លាជាងពួកគេទៅទៀត ហើយពួកគេបានជីកកកាយដាំដុះលើផ្ទែដី និងធ្វើការសាងសង់(សំណង់ផ្សេងៗ)ច្រើនជាងអ្វីដែលពួកទាំងនោះបានសាងសង់ទៅទៀត។ ហើយបណ្តាពួកអ្នកនាំសារទាំងឡាយបាននាំមកឲ្យពួកគេនូវភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើនដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ ប៉ុន្តែពួកគេបានបដិសេធ(មិនព្រមជឿឡើយ)។ ដូចនេះ អល់ឡោះជាម្ចាស់ទ្រង់មិនបានបំពានលើពួកគេនោះទេនៅពេលដែលទ្រង់បានបំផ្លាញពួកគេនោះ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯង ដោយការបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងរណ្តៅនៃភាពអន្តរាយ ព្រោះតែការប្រឆាំងរបស់ពួកគេ។ info
التفاسير: |

external-link copy
10 : 30

ثُمَّ كَانَ عَٰقِبَةَ ٱلَّذِينَ أَسَٰٓـُٔواْ ٱلسُّوٓأَىٰٓ أَن كَذَّبُواْ بِـَٔايَٰتِ ٱللَّهِ وَكَانُواْ بِهَا يَسۡتَهۡزِءُونَ

បន្ទាប់មក លទ្ធផលចុងក្រោយនៃពួកដែលសាងទង្វើអាក្រក់ដោយធ្វើស្ហ៊ីរិកនឹងអល់ឡោះ និងប្រព្រឹត្តអំពើល្មើសនោះ នឹងត្រូវទទួលលទ្ធផលដ៏អាក្រក់ជាទីបំផុត ពីព្រោះពួកគេបដិសេធនឹងភស្តុតាងទាំងឡាយរបស់អល់ឡោះ ហើយពួកគេចំអក និងលេងសើចនឹងបណ្តាភស្តុតាងទាំងនោះ។ info
التفاسير: |

external-link copy
11 : 30

ٱللَّهُ يَبۡدَؤُاْ ٱلۡخَلۡقَ ثُمَّ يُعِيدُهُۥ ثُمَّ إِلَيۡهِ تُرۡجَعُونَ

អល់ឡោះជាម្ចាស់ទ្រង់បានចាប់ផ្តើមបង្កើតម៉ាខ្លូកដោយគ្មានគំរូពីមុនមកសោះឡើយ។ បន្ទាប់មក ទ្រង់បានបំផ្លាញវា។ បន្ទាប់មកទៀត ទ្រង់បានបង្កើតវាឡើងវិញ។ រួចមកនៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់ ដើម្បីជំនុំជម្រះ និងទទួលការតបស្នង។ info
التفاسير: |

external-link copy
12 : 30

وَيَوۡمَ تَقُومُ ٱلسَّاعَةُ يُبۡلِسُ ٱلۡمُجۡرِمُونَ

ហើយនៅពេលដែលថ្ងៃបរលោកបានមកដល់នោះ ពួកដែលប្រព្រឹត្តបាបកម្មនឹងអស់សង្ឃឹមចំពោះក្តីមេត្តាករុណារបស់អល់ឡោះ ហើយក្តីសង្ឃឹមរបស់ពួកគេត្រូវបានកាត់ផ្តាច់នៅថ្ងៃនោះ ត្បិតថាអំណះអំណាងរបស់ពួកគេលើការប្រឆាំងនឹងអល់ឡោះនោះត្រូវបានកាត់ផ្តាច់។ info
التفاسير: |

external-link copy
13 : 30

وَلَمۡ يَكُن لَّهُم مِّن شُرَكَآئِهِمۡ شُفَعَٰٓؤُاْ وَكَانُواْ بِشُرَكَآئِهِمۡ كَٰفِرِينَ

ហើយព្រះនានារបស់ពួកគេ(ដែលពួកគេធ្លាប់បានគោរពសក្ការៈចំពោះវានៅក្នុងលោកិយ)នោះ មិនអាចជួយអន្តរាគមន៍ដើម្បីសង្គ្រោះពួកគេពីទណ្ឌកម្មនោះឡើយ ហើយ(នៅថ្ងៃនោះ)ពួកគេ គឺជាអ្នកដែលប្រឆាំងនឹងព្រះនានារបស់ពួកគេ(ដែលពួកគេធ្លាប់គោរពសក្ការៈ) ដោយសារព្រះទាំងនោះបានបោះបង់ចោលពួកគេនៅពេលដែលពួកគេត្រូវការព្រះទាំងនោះ(ឲ្យជួយ) ព្រោះពួកគេទាំងអស់គ្នា គឺស្ថិតក្នុងភាពវិនាសអន្តរាយដូចគ្នា។ info
التفاسير: |

external-link copy
14 : 30

وَيَوۡمَ تَقُومُ ٱلسَّاعَةُ يَوۡمَئِذٖ يَتَفَرَّقُونَ

ហើយនៅពេលដែលថ្ងៃបរលោកបានមកដល់ នៅក្នុងថ្ងៃនោះ មនុស្សលោកត្រូវបានបែកខ្ញែកគ្នាក្នុងការទទួលបានការតបស្នងអាស្រ័យទៅតាមទង្វើរបស់ពួកគេ ដែលពួកគេធ្លាប់បានសាងកាលនៅលើលោកិយ គឺរវាងអ្នកដែលត្រូវបានគេលើក(តម្កើង)ទៅកាន់ឋានៈដ៏ខ្ពង់ខ្ពស់ និងរវាងអ្នកដែលត្រូវបានគេទម្លាក់ទៅកាន់កន្លែងដែលទាបថោកជាងគេបំផុត។ info
التفاسير: |

external-link copy
15 : 30

فَأَمَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ فَهُمۡ فِي رَوۡضَةٖ يُحۡبَرُونَ

រីឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលដែលអល់ឡោះជាម្ចាស់ពេញចិត្តនោះ ពួកគេនឹងស្ថិតនៅក្នុងឋានសួគ៌ប្រកបដោយភាពសប្បាយរីករាយជាមួយនឹងឧបការគុណដ៏អមតៈដែលពួកគេទទួលបានដោយគ្មានទីបញ្ចប់។ info
التفاسير: |
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• العلم بما يصلح الدنيا مع الغفلة عما يصلح الآخرة لا ينفع.
• ការដឹងតែអ្វីដែលជាផលប្រយោជន៍លោកិយ ដោយធ្វេសប្រហែសពីអ្វីដែលជាផលប្រយោជន៍សម្រាប់ថ្ងៃបរលោក គឺគ្មានប្រយោជន៍អ្វីឡើយ។ info

• آيات الله في الأنفس وفي الآفاق كافية للدلالة على توحيده.
• សញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះដែលនៅក្នុងខ្លួនប្រាណ និងនៅជុំវិញពិភពលោក គឺគ្រប់គ្រាន់ហើយសម្រាប់ជាភស្តុតាងបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់ទ្រង់។ info

• الظلم سبب هلاك الأمم السابقة.
• ការបំពាន គឺជាមូលហេតុមួយដែលធ្វើឲ្យប្រជាជាតិជំនាន់មុនត្រូវវិនាសអន្តរាយ។ info

• يوم القيامة يرفع الله المؤمنين، ويخفض الكافرين.
• នៅថ្ងៃបរលោក អល់ឡោះនឹងលើកឋានៈបណ្តាអ្នកមានជំនឿ និងទម្លាក់ឋានៈពួកគ្មានជំនឿ។ info

external-link copy
16 : 30

وَأَمَّا ٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَا وَلِقَآيِٕ ٱلۡأٓخِرَةِ فَأُوْلَٰٓئِكَ فِي ٱلۡعَذَابِ مُحۡضَرُونَ

រីឯពួកដែលប្រឆាំងនឹងអល់ឡោះ និងបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់យើងដែលបានបញ្ចុះទៅលើអ្នកនាំសាររបស់យើង ព្រមទាំងបដិសេធ(គ្មានជំនឿ)នឹងការពង្រស់ឡើងវិញ ហើយនិងការជំនុំជម្រះ(នៅថ្ងៃបរលោក)នោះ ពួកទាំងនោះហើយគឺជាពួកដែលត្រូវបានគេនាំទៅកាន់ទណ្ឌកម្ម ដោយពួកគេស្ថិតនៅក្នុងទណ្ឌកម្មនោះជានិច្ចនិរន្តរ៍។ info
التفاسير: |

external-link copy
17 : 30

فَسُبۡحَٰنَ ٱللَّهِ حِينَ تُمۡسُونَ وَحِينَ تُصۡبِحُونَ

ដូច្នេះ ចូរពួកអ្នកលើកតម្កើងអល់ឡោះជាម្ចាស់នៅពេលល្ងាច គឺក្នុងពេលសឡាតម៉ាហ្គ្រិប និងក្នុងពេលសឡាតអ៊ីស្ហា ហើយចូរពួកអ្នកលើកតម្កើងទ្រង់នៅពេលព្រឹកព្រលឹម នោះគឺពេលសឡាតហ្វាជើរ។ info
التفاسير: |

external-link copy
18 : 30

وَلَهُ ٱلۡحَمۡدُ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَعَشِيّٗا وَحِينَ تُظۡهِرُونَ

ហើយការកោតសរសើរទាំងឡាយ គឺសម្រាប់ទ្រង់តែមួយគត់ ដោយនៅលើមេឃ គឺមានពពួកម៉ាឡាអ៊ីកាត់កោតសរសើរទ្រង់ ហើយនៅលើផែនដី គឺមានម៉ាខ្លូកទាំងឡាយរបស់ទ្រង់កោតសរសើរទៅចំពោះទ្រង់។ ហើយចូរពួកអ្នកលើកតម្កើងអល់ឡោះនៅពេលរសៀល គឺពេលសឡាតអាសើរ ហើយចូរពួកអ្នកលើកតម្កើងទ្រង់ផងដែរនៅពេលថ្ងៃត្រង់។ info
التفاسير: |

external-link copy
19 : 30

يُخۡرِجُ ٱلۡحَيَّ مِنَ ٱلۡمَيِّتِ وَيُخۡرِجُ ٱلۡمَيِّتَ مِنَ ٱلۡحَيِّ وَيُحۡيِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَاۚ وَكَذَٰلِكَ تُخۡرَجُونَ

ទ្រង់បញ្ចេញការរស់អំពីការស្លាប់ ដូចជាទ្រង់បានបញ្ចេញមនុស្សអំពីទឹកកាម និងបញ្ចេញកូនសត្វចេញពីស៊ុត ហើយទ្រង់បញ្ចេញការស្លាប់អំពីការរស់ ដូចជាទ្រង់បញ្ចេញទឹកកាមអំពីមនុស្ស ហើយបញ្ចេញស៊ុតអំពីមេមាន់។ ហើយទ្រង់ធ្វើឲ្យដីរស់(មានជីជាតិ)ឡើងវិញតាមរយៈការបញ្ចុះទឹកភ្លៀង និងធ្វើឲ្យរុក្ខជាតិដុះឡើងវិញ ក្រោយពីដីនោះបានស្ងួតហួតហែង។ ហើយដូចដែលអល់ឡោះបានឲ្យដីរស់ឡើងវិញដោយធ្វើឲ្យរុក្ខជាតិដុះឡើងវិញដូច្នោះដែរ ទ្រង់នឹងបញ្ចេញពួកអ្នកអំពីផ្នូររបស់ពួកអ្នកដើម្បីជំនុំជម្រះ និងទទួលការតបស្នង។ info
التفاسير: |

external-link copy
20 : 30

وَمِنۡ ءَايَٰتِهِۦٓ أَنۡ خَلَقَكُم مِّن تُرَابٖ ثُمَّ إِذَآ أَنتُم بَشَرٞ تَنتَشِرُونَ

ក្នុងចំណោមសញ្ញាភស្តុតាងដ៏ធំធេងរបស់អល់ឡោះដែលបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់នោះ គឺទ្រង់បានបង្កើតពួកអ្នក(ឱបណ្តាមនុស្សលោក)អំពីដី ខណៈដែលទ្រង់បានបង្កើតបិតារបស់ពួកអ្នក(ព្យាការីអាហ្ទាំ)អំពីដីឥដ្ឋ។ បន្ទាប់មក ពួកអ្នកក៏បានក្លាយជាមនុស្សដែលមានចំនួនកាន់តែកើនឡើងតាមរយៈការបន្តពូជ ហើយពួកអ្នកក៏បានពង្រាយគ្នារស់នៅពាសពេញផែនដី។ info
التفاسير: |

external-link copy
21 : 30

وَمِنۡ ءَايَٰتِهِۦٓ أَنۡ خَلَقَ لَكُم مِّنۡ أَنفُسِكُمۡ أَزۡوَٰجٗا لِّتَسۡكُنُوٓاْ إِلَيۡهَا وَجَعَلَ بَيۡنَكُم مَّوَدَّةٗ وَرَحۡمَةًۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَتَفَكَّرُونَ

ហើយក្នុងចំណោមសញ្ញាភស្តុតាងដ៏ធំធេងរបស់អល់ឡោះដែលបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់ដែរនោះ គឺទ្រង់បានបង្កើតឲ្យពួកអ្នក(ឱបុរសទាំងឡាយ)នូវភរិយាចេញពីខ្លួនរបស់ពួកអ្នក ដើម្បីឲ្យពួកអ្នកមានភាពស្ងប់ចិត្តជាមួយពួកនាងដើម្បីពួកអ្នករស់នៅជាមួយគ្នាដោយភាពកក់ក្ដៅ។ ហើយទ្រង់បានបង្កើតឲ្យមាននូវក្តីស្រលាញ់ និងមនោសញ្ចេតនារវាងពួកអ្នក និងភរិយារបស់ពួកអ្នក។ ពិតប្រាកដណាស់ ចំពោះរឿងដែលបានលើកឡើងខាងលើនេះ គឺជាភស្តុតាងយ៉ាងច្បាស់លាស់សម្រាប់ក្រុមដែលចេះពិចារណា ពីព្រោះពួកគេគឺជាអ្នកដែលទាញញយកផលប្រយោជន៍អំពីការប្រើប្រាស់សតិប្រាជ្ញារបស់ពួកគេ។ info
التفاسير: |

external-link copy
22 : 30

وَمِنۡ ءَايَٰتِهِۦ خَلۡقُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَٱخۡتِلَٰفُ أَلۡسِنَتِكُمۡ وَأَلۡوَٰنِكُمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّلۡعَٰلِمِينَ

ហើយក្នុងចំណោមសញ្ញាភស្តុតាងដ៏ធំធេងរបស់អល់ឡោះដែលបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់ផងដែរនោះ គឺការបង្កើតមេឃជាច្រើនជាន់ និងការបង្កើតផែនដី។ ហើយក្នុងនោះដែរ ទ្រង់បានបង្កើតឲ្យមានភាសាខុសៗគ្នា និងមានពណ៌សម្បុរខុសៗគ្នា។ ពិតប្រាកដណាស់ ក្នុងរឿងដែលបានលើកឡើងខាងលើនោះ គឺជាភស្តុតាងសម្រាប់អ្នកដែលមានចំណេះដឹង និងមានការវិភាគ។ info
التفاسير: |

external-link copy
23 : 30

وَمِنۡ ءَايَٰتِهِۦ مَنَامُكُم بِٱلَّيۡلِ وَٱلنَّهَارِ وَٱبۡتِغَآؤُكُم مِّن فَضۡلِهِۦٓۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَسۡمَعُونَ

ហើយក្នុងចំណោមសញ្ញាភស្តុតាងដ៏ធំធេងរបស់អល់ឡោះដែលបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់ដែរនោះ គឺការគេងរបស់ពួកអ្នកនៅពេលយប់ និងការគេងរបស់ពួកអ្នកនៅពេលថ្ងៃ ដើម្បីពួកអ្នកបានសម្រាកពីការហត់នឿយពីការងាររបស់ពួកអ្នក។ ហើយក្នុងចំណោមភស្តុតាងរបស់ទ្រង់ដែរនោះ គឺទ្រង់បានបង្កើតពេលថ្ងៃសម្រាប់ពួកអ្នក ដើម្បីឲ្យពួកអ្នកពង្រាយគ្នាស្វែងរកលាភសក្ការៈពីម្ចាស់របស់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងដែលបានរៀបរាប់ខាងលើនោះ គឺជាភស្តុតាងសម្រាប់ក្រុមដែលស្តាប់ឮ ដែលស្តាប់ដោយការពិចារណានិងទទួលយក។ info
التفاسير: |

external-link copy
24 : 30

وَمِنۡ ءَايَٰتِهِۦ يُرِيكُمُ ٱلۡبَرۡقَ خَوۡفٗا وَطَمَعٗا وَيُنَزِّلُ مِنَ ٱلسَّمَآءِ مَآءٗ فَيُحۡيِۦ بِهِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَآۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَعۡقِلُونَ

ហើយក្នុងចំណោមសញ្ញាភស្តុតាងដ៏ធំធេងរបស់អល់ឡោះដែលបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់ផងដែរនោះ គឺទ្រង់បានឲ្យពួកអ្នកបានឃើញផ្លេកបន្ទោរនៅលើមេឃ ហើយទ្រង់បានប្រមូលផ្តុំឲ្យពួកអ្នករវាងការភ័យខ្លាចពីផ្លេកបន្ទោរ និងការទន្ទឹងរង់ចាំចង់បានទឹកភ្លៀង។ ហើយទ្រង់បានបញ្ចុះឲ្យពួកអ្នកនូវទឹកភ្លៀងពីលើមេឃ។ ពេលនោះ ទ្រង់បានឲ្យដីរស់ឡើងវិញក្រោយពីវាមានភាពស្ងួតហួតហែងហើយនោះ ដោយឲ្យរុក្ខជាតិដុះព្រោងព្រាត។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្តុតាងដ៏ច្បាស់លាស់សម្រាប់ក្រុមដែលចេះគិតពិចារណា ដោយពួកគេយករឿងទាំងនោះធ្វើជាភស្តុតាងបញ្ជាក់ទៅលើការពង្រស់ឡើងវិញក្រោយពីស្លាប់ ដើម្បីជំនុំជម្រះនិងទទួលការតបស្នង។ info
التفاسير: |
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• إعمار العبد أوقاته بالصلاة والتسبيح علامة على حسن العاقبة.
• ខ្ញុំបម្រើអល់ឡោះដែលប្រើប្រាស់ពេលវេលារបស់ពួកគេដោយការប្រតិបត្តិសឡាត និងការលើកតម្កើងទ្រង់នោះ គឺជាសញ្ញាបញ្ជាក់ទៅលើភាពល្អប្រសើរនៃលទ្ធផលចុងក្រោយរបស់គេ។ info

• الاستدلال على البعث بتجدد الحياة، حيث يخلق الله الحي من الميت والميت من الحي.
• បង្ហាញភស្តុតាងដែលបញ្ជាក់លើការពង្រស់ឡើងវិញ តាមរយៈការធ្វើឲ្យជីវិតថ្មីរស់ឡើងវិញ ដោយអល់ឡោះបានបង្កើតការរស់អំពីការស្លាប់ និងបង្កើតការស្លាប់អំពីការរស់។ info

• آيات الله في الأنفس والآفاق لا يستفيد منها إلا من يُعمِل وسائل إدراكه الحسية والمعنوية التي أنعم الله بها عليه.
• សញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះដែលនៅក្នុងខ្លួនរបស់គេ និងនៅជុំវិញពិភពលោក គឺគ្មានអ្នកដែលទទួលផលពីវាឡើយ លើកលែងតែអ្នកដែលប្រើប្រាស់វិញ្ញាណរបស់គេដែលអល់ឡោះបានប្រទានដល់ពួកគេដើម្បីឈ្វេងយល់ប៉ុណ្ណោះ។ info

external-link copy
25 : 30

وَمِنۡ ءَايَٰتِهِۦٓ أَن تَقُومَ ٱلسَّمَآءُ وَٱلۡأَرۡضُ بِأَمۡرِهِۦۚ ثُمَّ إِذَا دَعَاكُمۡ دَعۡوَةٗ مِّنَ ٱلۡأَرۡضِ إِذَآ أَنتُمۡ تَخۡرُجُونَ

ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះដែលបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់ដែរនោះ គឺទ្រង់បានបញ្ឈរមេឃដោយមិនឲ្យវារលំឡើយ និងធ្វើឲ្យផែនដីនៅស្ថិតស្ថេរដោយគ្មានការញ័ររញ្ជួយ ទៅតាមការបញ្ជារបស់ទ្រង់។ ក្រោយមក នៅពេលដែលទ្រង់បានហៅពួកអ្នកឲ្យចេញពីផ្នូរ ដោយឲ្យម៉ាឡាអ៊ីកាត់ផ្លុំត្រែនោះ ពេលនោះ ពួកអ្នកក៏ក្រោកចេញពីផ្នូររបស់ពួកអ្នកដើម្បីទទួលការជំនុំជម្រះ និងទទួលការតបស្នង។ info
التفاسير: |

external-link copy
26 : 30

وَلَهُۥ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ كُلّٞ لَّهُۥ قَٰنِتُونَ

ហើយទាំងអ្នកដែលនៅលើមេឃជាច្រើនជាន់ និងទាំងអ្នកដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់ ទាំងការគ្រប់គ្រង ការបង្កើត និងការកំណត់។ រាល់អ្នកដែលនៅលើមេឃ និងអ្នកដែលនៅលើផែនដីទាំងអស់ដែលជាខ្ញុំបម្រើរបស់ទ្រង់ សុទ្ធតែប្រគល់ខ្លួនចំពោះទ្រង់ និងគោរពតាមបទបញ្ជារបស់ទ្រង់តែមួយគត់។ info
التفاسير: |

external-link copy
27 : 30

وَهُوَ ٱلَّذِي يَبۡدَؤُاْ ٱلۡخَلۡقَ ثُمَّ يُعِيدُهُۥ وَهُوَ أَهۡوَنُ عَلَيۡهِۚ وَلَهُ ٱلۡمَثَلُ ٱلۡأَعۡلَىٰ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ

ហើយទ្រង់គឺជាអ្នកដែលបានចាប់ផ្តើមបង្កើតម៉ាខ្លូកដោយគ្មានគំរូពីមុនមកសោះឡើយ។ បន្ទាប់មក ទ្រង់បានបង្កើតវាឡើងវិញម្តងទៀតក្រោយពីវាបានរលាយសាបសូន្យ ហើយការបង្កើតឡើងវិញ(ម្តងទៀត)នោះ គឺងាយស្រួលជាងការចាប់ផ្តើម(បង្កើតលើកដំបូង)ទៅទៀត។ តែសម្រាប់ទ្រង់វិញ ទាំងការបង្កើតលើកដំបូង ទាំងការបង្កើតឡើងវិញម្តងទៀត គឺងាយស្រួលដូចគ្នា ពីព្រោះអល់ឡោះជាម្ចាស់ កាលណាទ្រង់មានចេតនាអ្វីមួយនោះ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថា “ចូរកើតចុះ” នោះវានឹងកើតឡើងភ្លាម។ ហើយអល់ឡោះជាម្ចាស់ ទ្រង់មានលក្ខណៈខ្ពង់ខ្ពស់បំផុត នូវរាល់លក្ខណៈសម្បត្តិទាំងឡាយរបស់ទ្រង់ដ៏ខ្ពង់ខ្ពស់ និងពេញលេញ។ ហើយទ្រង់ជាម្ចាស់មហាខ្លាំងពូកែដែលគ្មានអ្នកណាអាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតនៅក្នុងការបង្កើត និងការចាត់ចែងរបស់ទ្រង់។ info
التفاسير: |

external-link copy
28 : 30

ضَرَبَ لَكُم مَّثَلٗا مِّنۡ أَنفُسِكُمۡۖ هَل لَّكُم مِّن مَّا مَلَكَتۡ أَيۡمَٰنُكُم مِّن شُرَكَآءَ فِي مَا رَزَقۡنَٰكُمۡ فَأَنتُمۡ فِيهِ سَوَآءٞ تَخَافُونَهُمۡ كَخِيفَتِكُمۡ أَنفُسَكُمۡۚ كَذَٰلِكَ نُفَصِّلُ ٱلۡأٓيَٰتِ لِقَوۡمٖ يَعۡقِلُونَ

អល់ឡោះជាម្ចាស់ទ្រង់បានលើកជាឧទាហរណ៍មួយសម្រាប់ពួកអ្នក(ឱពួកមុស្ហរីគីន)ដែលយកចេញពីខ្លួនរបស់ពួកអ្នកផ្ទាល់គឺ៖ តើពួកអ្នកមានខ្ញុំបម្រើដាច់ថ្លៃដែលរួមចំណែកជាមួយពួកអ្នកក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិដោយស្មើភាពគ្នាជាមួយពួកអ្នកឬទេ? ពួកអ្នកបារម្ភខ្លាចពួកគេមកចូលរួមបែងចែកទ្រព្យសម្បត្តិរបស់ពួកអ្នកជាមួយពួកអ្នក ដូចដែលមួយចំនួននៃពួកអ្នកភ័យខ្លាចដៃគូរបស់គេដែលជាមនុស្សមានសេរីភាព(មិនមែនជាខ្ញុំបម្រើគេ)នោះចូលរួមចែកទ្រព្យសម្បត្តិជាមួយគេដែរ។ តើពួកអ្នកពេញចិត្តឲ្យខ្ញុំបម្រើរបស់ពួកអ្នកទទួលបានបែបនេះដែរឬទេ? គ្មានការមន្ទិលសង្ស័យឡើយថា ប្រាកដជាពួកអ្នកមិនពេញចិត្តនោះឡើយ។ ដូច្នេះ អល់ឡោះជាម្ចាស់រឹតតែមិនសាកសមសម្រាប់ទ្រង់ចំពោះការមានដៃគូក្នុងការគ្រប់គ្រងម៉ាខ្លូករបស់ទ្រង់ និងគ្រប់គ្រងខ្ញុំបម្រើរបស់ទ្រង់ទៅទៀត។ ហើយដូចជាការលើកជាឧទាហរណ៍នេះដែរ យើងបានបញ្ជាក់នូវភស្តុតាង និងអំណះអំណាងជាច្រើនប្រភេទសម្រាប់ក្រុមដែលចេះគិតពិចារណា ពីព្រោះពួកគេគឺជាអ្នកដែលទទួលបានផលប្រយោជន៍អំពីរឿងនោះ។ info
التفاسير: |

external-link copy
29 : 30

بَلِ ٱتَّبَعَ ٱلَّذِينَ ظَلَمُوٓاْ أَهۡوَآءَهُم بِغَيۡرِ عِلۡمٖۖ فَمَن يَهۡدِي مَنۡ أَضَلَّ ٱللَّهُۖ وَمَا لَهُم مِّن نَّٰصِرِينَ

មូលហេតុនៃការវង្វេងរបស់ពួកគេនោះ ពុំមែនដោយសារភស្តុតាងមិនគ្រប់គ្រាន់នោះទេ ហើយក៏ពុំមែនដោយសារតែមិនបានបញ្ជាក់ឲ្យច្បាស់លាស់(ដល់ពួកគេ)នោះដែរ។ តាមពិត គឺ(ដោយសារតែ)ការធ្វើតាមចំណង់តណ្ហា និងធ្វើតាមដូនតារបស់ពួកគេ(ទាំងងងឹតងងុល)ប៉ុណ្ណោះ។ ដូច្នេះ តើមានអ្នកណាដែលប្រទានការចង្អុលបង្ហាញចំពោះអ្នកដែលអល់ឡោះបានធ្វើឲ្យគេវង្វេងហើយនោះ? គឺគ្មាននរណាដែលចង្អុលបង្ហាញរូបគេនោះឡើយ ហើយពួកគេក៏គ្មានអ្នកជួយណាដែលអាចជួយការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះនោះដែរ។ info
التفاسير: |

external-link copy
30 : 30

فَأَقِمۡ وَجۡهَكَ لِلدِّينِ حَنِيفٗاۚ فِطۡرَتَ ٱللَّهِ ٱلَّتِي فَطَرَ ٱلنَّاسَ عَلَيۡهَاۚ لَا تَبۡدِيلَ لِخَلۡقِ ٱللَّهِۚ ذَٰلِكَ ٱلدِّينُ ٱلۡقَيِّمُ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តម្រង់មុខរបស់អ្នក និងអ្នកដែលដើរតាមអ្នកទៅកាន់សាសនាដែលអល់ឡោះបានតម្រង់ទិសអ្នកទៅកាន់វា ដោយងាកខ្លួនចេញពីសាសនាផ្សេងទាំងអស់ នោះគឺសាសនាឥស្លាមដែលអល់ឡោះបានបង្កើតមនុស្សលោកឲ្យស្ថិតនៅលើវា។ គ្មានការផ្លាស់ប្តូរឡើយចំពោះការបង្កើតរបស់អល់ឡោះ។ នោះហើយគឺជាសាសនាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរឡើយ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនបានដឹងឡើយថា ពិតណាស់ សាសនាដ៏ពិតនោះ គឺសាសនាឥស្លាមនេះឯង។ info
التفاسير: |

external-link copy
31 : 30

۞ مُنِيبِينَ إِلَيۡهِ وَٱتَّقُوهُ وَأَقِيمُواْ ٱلصَّلَوٰةَ وَلَا تَكُونُواْ مِنَ ٱلۡمُشۡرِكِينَ

ហើយចូរពួកអ្នកវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់ ដោយការសារភាពកំហុសពីបាបកម្មទាំងឡាយរបស់ពួកអ្នក ហើយចូរពួកអ្នកកោតខ្លាចចំពោះទ្រង់ ដោយអនុវត្តន៍នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់។ ហើយចូរពួកអ្នកប្រតិបត្តិសឡាតឲ្យបានពេញលក្ខណៈ ហើយចូរពួកអ្នកកុំស្ថិតក្នុងចំណោមពួកមុស្ហរីគីន(ពួកពហុទេពនិយម) ដែលបានធ្វើឲ្យខូចខាតលក្ខណៈធម្មជាតិដែលអល់ឡោះបានបង្កើតមនុស្សមក(សាសនារបស់អល់ឡោះដែលទ្រង់បានបង្កើតមនុស្សលោកនៅក្នុងវា) ដោយពួកគេយកអ្នកផ្សេងមកគោរពសក្ការៈរួមជាមួយនឹងអល់ឡោះជាម្ចាស់។ info
التفاسير: |

external-link copy
32 : 30

مِنَ ٱلَّذِينَ فَرَّقُواْ دِينَهُمۡ وَكَانُواْ شِيَعٗاۖ كُلُّ حِزۡبِۭ بِمَا لَدَيۡهِمۡ فَرِحُونَ

ហើយចូរពួកអ្នកកុំឲ្យខ្លួន(របស់ពួកអ្នក)ស្ថិតក្នុងចំណោមពួកអ្នកមុស្ហរីគីនដែលបានផ្លាស់ប្តូរសាសនារបស់ពួកគេ ដោយបានជឿខ្លះ និងមិនជឿខ្លះ ហើយពួកគេបានបែងចែកជាក្រុម និងជាបក្សជាពួកឲ្យសោះ។ រាល់ក្រុមនីមួយៗនៃពួកគេ នាំគ្នាសប្បាយរីករាយជាមួយនឹងប្រការខុសឆ្គងដែលពួកគេប្រកាន់ខ្ជាប់នោះ ដោយពួកគេយល់ថា មានតែក្រុមរបស់ពួកគេមួយគត់ដែលប្រកាន់ត្រឹមត្រូវ រីឯអ្នកផ្សេងក្រៅពីពួកគេ គឺស្ថិតនៅលើប្រការមិនត្រឹមត្រូវទាំងអស់។ info
التفاسير: |
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• خضوع جميع الخلق لله سبحانه قهرًا واختيارًا.
• ម៉ាខ្លូកទាំងអស់គ្នាសុទ្ធតែឱនលំទោនទៅចំពោះអល់ឡោះជាម្ចាស់ ទាំងស្ម័គ្រចិត្ត និងមិនស្ម័គ្រចិត្ត។ info

• دلالة النشأة الأولى على البعث واضحة المعالم.
• ការបង្កើតលើកទីមួយ គឺជាភស្តុតាងដ៏ច្បាស់លាស់ដែលបង្ហាញទៅលើការពង្រស់ឡើងវិញ(បន្ទាប់ពីការស្លាប់)។ info

• اتباع الهوى يضل ويطغي.
• ការធ្វើតាមចំណង់តណ្ហារបស់ខ្លួន ជាមូលហេតុធ្វើឲ្យវង្វេង និងបំពាន។ info

• دين الإسلام دين الفطرة السليمة.
• សាសនាឥស្លាម គឺជាសាសនាដ៏ស្អាតស្អំដែលអល់ឡោះដែលបានបង្កើតមនុស្សលោកនៅក្នុងវា។ info

external-link copy
33 : 30

وَإِذَا مَسَّ ٱلنَّاسَ ضُرّٞ دَعَوۡاْ رَبَّهُم مُّنِيبِينَ إِلَيۡهِ ثُمَّ إِذَآ أَذَاقَهُم مِّنۡهُ رَحۡمَةً إِذَا فَرِيقٞ مِّنۡهُم بِرَبِّهِمۡ يُشۡرِكُونَ

ហើយនៅពេលដែលពួកមុស្ហរីគីនជួបប្រទះនូវទុក្ខលំបាកនានាដូចជា ជំងឺឈឺថ្កាត់ ភាពក្រីក្រ ឬទទួលរងនូវគ្រោះរាំងស្ងួតនោះ ពួកគេបួងសួងសុំពីម្ចាស់របស់ពួកគេ(អល់ឡោះ)តែមួយគត់ដោយវិលត្រឡប់ទៅកាន់ទ្រង់ តាមរយៈការអង្វរករ និងសុំការជ្រកកោនទៅកាន់ទ្រង់ ដោយសុំឲ្យទ្រង់បញ្ជៀសពួកគេពីអ្វីដែលពួកគេជួបប្រទះ។ ក្រោយមក នៅពេលដែលទ្រង់មានក្តីមេត្តាករុណាចំពោះពួកគេ ដោយទ្រង់បានឲ្យពួកគេរួចផុតគ្រោះទាំងឡាយដែលពួកគេទទួលរងនោះ ស្រាប់តែមួយក្រុមក្នុងចំណោមពួកគេត្រឡប់ទៅធ្វើស្ហ៊ីរិកនឹងអល់ឡោះ ដោយពួកគេបួងសួងសុំពីអ្នកផ្សេងរួមនឹងទ្រង់ទៅវិញ។ info
التفاسير: |

external-link copy
34 : 30

لِيَكۡفُرُواْ بِمَآ ءَاتَيۡنَٰهُمۡۚ فَتَمَتَّعُواْ فَسَوۡفَ تَعۡلَمُونَ

នៅពេលដែលពួកគេរមិលគុណនឹងឧបការគុណរបស់អល់ឡោះ(ដែលក្នុងនោះ គឺឧបការគុណនៃការឲ្យពួកគេរួចផុតពីគ្រោះថ្នាក់) ហើយត្រេកត្រអាលជាមួយនឹងអ្វីដែលពួកគេមាននៅក្នុងលោកិយនេះ ពិតណាស់ នៅថ្ងៃបរលោកនោះ ពួគគេនឹងបានឃើញផ្ទាល់ភ្នែកថា ពិតប្រាកដណាស់ ពួកគេស្ថិតនៅលើភាពវង្វេងយ៉ាងច្បាស់លាស់។ info
التفاسير: |

external-link copy
35 : 30

أَمۡ أَنزَلۡنَا عَلَيۡهِمۡ سُلۡطَٰنٗا فَهُوَ يَتَكَلَّمُ بِمَا كَانُواْ بِهِۦ يُشۡرِكُونَ

តើមានអ្វីដែលអំពាវនាវពួកគេទៅកាន់ការធ្វើស្ហ៊ីរិកនឹងអល់ឡោះ ខណៈដែលគ្មានភស្តុតាងអ្វីសម្រាប់ពួកគេសោះនោះ? ពិតប្រាកដណាស់ យើងមិនបានបញ្ចុះនូវភស្តុតាងណាមួយឲ្យពួកគេដែលពួកគេយកធ្វើជាសំអាងទៅលើការប្រព្រឹត្តស្ហ៊ីរិករបស់ពួកគេជាមួយអល់ឡោះនោះឡើយ ហើយពួកគេក៏គ្មានគម្ពីរណាមួយនៅក្នុងដៃពួកគេដែលនិយាយពីការធ្វើស្ហ៊ីរិករបស់ពួកគេដែលទទួលស្គាល់ពីភាពត្រឹមត្រូវនៃការប្រឆាំងរបស់ពួកគេដែលពួកគេស្ថិតនៅនោះដែរ។ info
التفاسير: |

external-link copy
36 : 30

وَإِذَآ أَذَقۡنَا ٱلنَّاسَ رَحۡمَةٗ فَرِحُواْ بِهَاۖ وَإِن تُصِبۡهُمۡ سَيِّئَةُۢ بِمَا قَدَّمَتۡ أَيۡدِيهِمۡ إِذَا هُمۡ يَقۡنَطُونَ

ហើយនៅពេលដែលយើងបានឲ្យមនុស្សលោកភ្លក្សនូវឧបការគុណណាមួយក្នុងចំណោមឧបការគុណរបស់យើងដូចជា សុខភាពល្អ និងភាពមានបាននោះ គឺពួកគេសប្បាយរីករាយនឹងវាក្នុងភាពក្រអឺតក្រទម និងក្អេងក្អាង។ តែប្រសិនបើប្រការអាក្រក់កើតឡើងលើពួកគេ ដូចជាជំងឺឈឺថ្កាត់ និងភាពក្រីក្រ ដោយសារតែបាបកម្មដែលពួកគេបានសាងដោយដៃរបស់ពួកគេផ្ទាល់នោះ ស្រាប់តែពួកគេអស់សង្ឃឹមពីក្តីមេត្តាករុណាអល់ឡោះ ហើយពួកគេមិនសង្ឃឹមថា រឿងអាក្រក់ដែលពួកគេជួបប្រទះនោះ អាចរលត់ផុតពីពួកគេនោះឡើយ។ info
التفاسير: |

external-link copy
37 : 30

أَوَلَمۡ يَرَوۡاْ أَنَّ ٱللَّهَ يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ وَيَقۡدِرُۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يُؤۡمِنُونَ

តើពួកគេមិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បើកទូលាយនូវលាភសក្ការៈ(របស់ទ្រង់)សម្រាប់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ដើម្បីជាការសាកល្បងគេ ថាតើគេដឹងគុណ ឬក៏រមិលគុណ? ហើយទ្រង់ត្បិតត្បៀតលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមពួកគេ ដើម្បីជាការសាកល្បងពួកគេ ថាតើគេអត់ធ្មត់ ឬក៏មានការខឹងសម្បា? ពិតប្រាកដណាស់ ក្នុងរឿងបើកទូលាយលាភសក្ការៈចំពោះមនុស្សមួយចំនួន និងត្បិតត្បៀតលាភសក្ការៈទៅលើមនុស្សមួយចំនួននោះ គឺជាភស្តុតាងសម្រាប់បណ្តាអ្នកមានជំនឿដែលបញ្ជាក់ទៅលើភាពទន់ភ្លន់របស់អល់ឡោះ និងក្តីមេត្តាករុណារបស់ទ្រង់។ info
التفاسير: |

external-link copy
38 : 30

فَـَٔاتِ ذَا ٱلۡقُرۡبَىٰ حَقَّهُۥ وَٱلۡمِسۡكِينَ وَٱبۡنَ ٱلسَّبِيلِۚ ذَٰلِكَ خَيۡرٞ لِّلَّذِينَ يُرِيدُونَ وَجۡهَ ٱللَّهِۖ وَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ

ដូច្នេះ ចូរអ្នក(ឱជនមូស្លីម)ផ្តល់ជូនសាច់ញាតិនូវអ្វីដែលសក្តិសមនឹងគេទទួលបាន ដូចជាការធ្វើល្អនិងមានទំនាក់ទំនងល្អ និងចូរផ្តល់ឲ្យអ្នកដែលមានអ្នកតម្រូវការចាំបាច់ទៅតាមសេចក្តីត្រូវការរបស់គេ ហើយចូរផ្តល់ជូនអ្នកដំណើរដែលដាច់ស្បៀង។ ការផ្តល់ទៅកាន់ផ្នែកទាំងនោះ គឺជាការប្រសើរបំផុតសម្រាប់អ្នកដែលចង់បានការពេញចិត្តពីអល់ឡោះ។ បណ្តាអ្នកដែលបានផ្តល់ជំនួយ និងផ្តល់សិទ្ធិទាំងនេះ ពួកគេនោះហើយ គឺជាអ្នកដែលទទួលបានជោគជ័យ ដោយពួកគេទទួលបាននូវឋានសួគ៌ដែលពួកគេប្រាថ្នា និងមានសុវត្ថិភាពរួចផុតពីទណ្ឌកម្មដែលពួកគេខ្លាចរអា។ info
التفاسير: |

external-link copy
39 : 30

وَمَآ ءَاتَيۡتُم مِّن رِّبٗا لِّيَرۡبُوَاْ فِيٓ أَمۡوَٰلِ ٱلنَّاسِ فَلَا يَرۡبُواْ عِندَ ٱللَّهِۖ وَمَآ ءَاتَيۡتُم مِّن زَكَوٰةٖ تُرِيدُونَ وَجۡهَ ٱللَّهِ فَأُوْلَٰٓئِكَ هُمُ ٱلۡمُضۡعِفُونَ

ហើយទ្រព្យសម្បត្តិដែលពួកអ្នកបានផ្តល់ទៅឲ្យនរណាម្នាក់ក្នុងគោលបំណងឲ្យគេសងមកពួកអ្នកវិញលើសពីអ្វីដែលពួកអ្នកបានផ្តល់ឲ្យគេនោះ គឺផលបុណ្យរបស់វាគ្មានកើនឡើងអ្វីឡើយចំពោះអល់ឡោះ។ ចំណែកឯទ្រព្យសម្បត្តិដែលពួកអ្នកបានផ្តល់ទៅឲ្យអ្នកដែលមានតម្រូវការដើម្បីបំពេញសេចក្តីត្រូវការរបស់គេ ដោយពួកអ្នកធ្វើដូចនោះក្នុងគោលបំណងចង់បានការពេញចិត្តពីអល់ឡោះ ដោយមិនចង់បានឋានៈឬក៏ការតបស្នងអ្វីពីមនុស្សលោកទេនោះ ពិតប្រាកដណាស់ អ្នកទាំងនោះហើយ គឺជាអ្នកដែលផលបុណ្យរបស់ពួកគេត្រូវបានគេបង្កើនទ្វេដងចំពោះអល់ឡោះជាម្ចាស់។ info
التفاسير: |

external-link copy
40 : 30

ٱللَّهُ ٱلَّذِي خَلَقَكُمۡ ثُمَّ رَزَقَكُمۡ ثُمَّ يُمِيتُكُمۡ ثُمَّ يُحۡيِيكُمۡۖ هَلۡ مِن شُرَكَآئِكُم مَّن يَفۡعَلُ مِن ذَٰلِكُم مِّن شَيۡءٖۚ سُبۡحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يُشۡرِكُونَ

អល់ឡោះជាម្ចាស់តែមួយគត់ជាអ្នកដែលបានបង្កើតពួកអ្នក។ បន្ទាប់មក ទ្រង់បានប្រទានលាភសក្ការៈឲ្យពួកអ្នក។ បន្ទាប់មកទៀត ទ្រង់បានឲ្យពួកអ្នកស្លាប់ រួចមក ទ្រង់ក៏បានឲ្យពួកអ្នករស់ឡើងវិញ។ តើមានរូបបដិមាណាមួយរបស់ពួកដែលពួកអ្នកកំពុងតែគោរពសក្ការៈចំពោះពួកវាផ្សេងពីអល់ឡោះនោះ បានធ្វើអ្វីមួយអំពីរឿងនោះ? ទ្រង់មហាស្អាតស្អំ ខ្ពង់ខ្ពស់ចាកផុតអំពីអ្វីដែលពួកមុស្ហរីគីនបាននិយាយ និងបានជឿ។ info
التفاسير: |

external-link copy
41 : 30

ظَهَرَ ٱلۡفَسَادُ فِي ٱلۡبَرِّ وَٱلۡبَحۡرِ بِمَا كَسَبَتۡ أَيۡدِي ٱلنَّاسِ لِيُذِيقَهُم بَعۡضَ ٱلَّذِي عَمِلُواْ لَعَلَّهُمۡ يَرۡجِعُونَ

គ្រោះមហន្តរាយនានាដែលលេចឡើងនៅលើដីគោក និងនៅក្នុងសមុទ្រ នៅក្នុងការរស់នៅរបស់មនុស្សលោក និងនៅក្នុងខ្លួនរបស់ពួកគេ ដោយកើតមាននូវជំងឺជាច្រើន និងរោគរាតត្បាតនោះ មូលហេតុគឺដោយសារតែទង្វើល្មើសដែលពួកគេបានសាងនោះឯង។ ការលេចឡើងនូវបញ្ហាទាំងនេះ គឺដើម្បីអល់ឡោះជាម្ចាស់ឲ្យពួកគេភ្លក្សនូវផលលតបស្នងខ្លះៗចំពោះទង្វើអាក្រក់របស់ពួកគេនៅក្នុងលោកិយនេះ ដោយសង្ឃឹមថា ពួកគេនឹងវិលត្រឡប់ទៅកាន់ទ្រង់វិញដោយសារការទទួលសារភាពកំហុសចំពោះទ្រង់។ info
التفاسير: |
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• فرح البطر عند النعمة، والقنوط من الرحمة عند النقمة؛ صفتان من صفات الكفار.
• ការសប្បាយរីករាយប្រកបដោយភាពក្រអឺតក្រទមនៅពេលទទួលបាននូវឧបការគុណរបស់អល់ឡោះ ហើយអស់សង្ឃឹមពីក្តីមេត្តាករុណារបស់ទ្រង់នៅពេលទទួលនូវទុក្ខលំបាកនោះ គឺជាលក្ខណៈសម្បត្តិពីរក្នុងចំណោមលក្ខណៈសម្បត្តិរបស់ពួកប្រឆាំង។ info

• إعطاء الحقوق لأهلها سبب للفلاح.
• ការប្រគល់សិទ្ធិទៅអ្នកដែលមានសិទ្ធិទទួល គឺជាមូលហេតុដែលនាំឲ្យទទួលបានជោគជ័យ។ info

• مَحْقُ الربا، ومضاعفة أجر الإنفاق في سبيل الله.
• ការហិនហោចនៃការប្រាក់ និងការទទួលបាននូវផលបុណ្យទ្វេដងចំពោះការបរិច្ចាគទ្រព្យសម្បត្តិក្នុងមាគ៌ារបស់អល់ឡោះ។ info

• أثر الذنوب في انتشار الأوبئة وخراب البيئة مشاهد.
• ឥទ្ធិពលនៃអំពើបាបដែលធ្វើឲ្យកើតមានការរាលដាលនៃជំងឺរាតត្បាត និងបង្កឲ្យមានការខូចខាតដល់បរិស្ថាននោះ គឺត្រូវបានមើលឃើញច្បាស់ក្រឡែត។ info

external-link copy
42 : 30

قُلۡ سِيرُواْ فِي ٱلۡأَرۡضِ فَٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلَّذِينَ مِن قَبۡلُۚ كَانَ أَكۡثَرُهُم مُّشۡرِكِينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកដើរនៅលើផែនដី ហើយពិនិត្យមើលមើលថាៈ តើលទ្ធផលចុងក្រោយនៃប្រជាជាតិដែលគ្មានជំនឿជំនាន់មុនពួកអ្នកនោះយ៉ាងដូចម្តេច? ពិតប្រាកដណាស់ លទ្ធផលចុងក្រោយរបស់ពួកគេ គឺអាក្រក់បំផុត។ ភាគច្រើននៃពួកគេ គឺជាពួកដែលធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ដោយពួកគេគោរពសក្ការៈទៅចំពោះអ្នកផ្សេងរួមជាមួយនឹងទ្រង់។ ដូច្នេះ ពួកគេក៏ត្រូវបានគេបំផ្លាញ ដោយសារតែការស្ហ៊ីរិករបស់ពួកគេជាមួយនឹងអល់ឡោះជាម្ចាស់។ info
التفاسير: |

external-link copy
43 : 30

فَأَقِمۡ وَجۡهَكَ لِلدِّينِ ٱلۡقَيِّمِ مِن قَبۡلِ أَن يَأۡتِيَ يَوۡمٞ لَّا مَرَدَّ لَهُۥ مِنَ ٱللَّهِۖ يَوۡمَئِذٖ يَصَّدَّعُونَ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តម្រង់មុខរបស់អ្នកទៅកាន់សាសនាឥស្លាមដ៏ត្រឹមត្រូវដែលគ្មានឡើយភាពវៀចវេរនៅក្នុងវា មុននឹងថ្ងៃបរលោកមកដល់ ដែលកាលណាវាមកដល់ហើយនោះ គ្មានអ្នកណាអាចទប់ស្កាត់វាបានឡើយ។ នៅថ្ងៃនោះ មនុស្សលោកត្រូវបានបែងចែកជាពីរក្រុម គឺមួយក្រុមស្ថិតនៅក្នុងឋានសួគ៌ទទួលនូវការសោយសុខ ហើយមួយក្រុមទៀតស្ថិតនៅក្នុងឋាននរកទទួលនូវទណ្ឌកម្ម។ info
التفاسير: |

external-link copy
44 : 30

مَن كَفَرَ فَعَلَيۡهِ كُفۡرُهُۥۖ وَمَنۡ عَمِلَ صَٰلِحٗا فَلِأَنفُسِهِمۡ يَمۡهَدُونَ

ជនណាហើយបានប្រឆាំងនឹងអល់ឡោះ ពិតណាស់គ្រោះថ្នាក់នៃការប្រឆាំងរបស់គេ (ពោលគឺការស្ថិតនៅក្នុងជាអមតៈក្នុងឋាននរក)នោះ គឺត្រឡប់ទៅកាន់ខ្លួនរបស់គេវិញ។ ហើយជនណាដែលបានសាងទង្វើកុសលដោយស្វែងរកការពេញចិត្តពីអល់ឡោះនោះ វាគឺសម្រាប់ខ្លួនពួកគេផ្ទាល់ ដោយពួកគេបានរៀបចំសម្រាប់ខ្លួនពួកគេក្នុងការចូលឋានសួគ៌ និងសោយសុខជាមួយនឹងឧបការគុណដែលមានក្នុងឋានសួគ៌នោះ ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ info
التفاسير: |

external-link copy
45 : 30

لِيَجۡزِيَ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ مِن فَضۡلِهِۦٓۚ إِنَّهُۥ لَا يُحِبُّ ٱلۡكَٰفِرِينَ

ដើម្បីទ្រង់នឹងតបស្នងដល់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលដែលម្ចាស់របស់ពួកគេពេញចិត្ត។ ពិតប្រាកដណាស់ ទ្រង់មិនស្រលាញ់ពួកដែលប្រឆាំងនឹងទ្រង់ និងប្រឆាំងនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ឡើយ។ ផ្ទុយទៅវិញ ទ្រង់ស្អប់ពួកគេបំផុត ហើយទ្រង់នឹងដាក់ទណ្ឌកម្មពួកគេនៅថ្ងៃបរលោក។ info
التفاسير: |

external-link copy
46 : 30

وَمِنۡ ءَايَٰتِهِۦٓ أَن يُرۡسِلَ ٱلرِّيَاحَ مُبَشِّرَٰتٖ وَلِيُذِيقَكُم مِّن رَّحۡمَتِهِۦ وَلِتَجۡرِيَ ٱلۡفُلۡكُ بِأَمۡرِهِۦ وَلِتَبۡتَغُواْ مِن فَضۡلِهِۦ وَلَعَلَّكُمۡ تَشۡكُرُونَ

ហើយក្នុងចំណោមសញ្ញាភស្តុតាងដ៏ធំធេងរបស់ទ្រង់ដែលបង្ហាញទៅលើសមត្ថភាពរបស់ទ្រង់ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់នោះ គឺទ្រង់បញ្ជូនខ្យល់មកប្រាប់ដំណឹងល្អដល់ខ្ញុំបម្រើរបស់ទ្រង់ថានឹងមានភ្លៀងធ្លាក់ក្នុងពេលដ៏ខ្លីខាងមុខ និងដើម្បីឲ្យពួកអ្នក(ឱមនុស្សលោក)ភ្លក្សនូវរសជាតិក្តីមេត្តាករុណារបស់ទ្រង់ ដោយការទទួលបាននូវភាពសម្បូរសប្បាយ និងភាពសុខស្រួលក្រោយពីភ្លៀងធ្លាក់រួច និងដើម្បីឲ្យសំពៅធ្វើដំណើរនៅលើផ្ទៃសមុទ្រទៅតាមចេតនារបស់ទ្រង់ ហើយនិងដើម្បីឲ្យពួកអ្នកស្វែងរកនូវការប្រោសប្រទានអំពីទ្រង់តាមរយៈការជួញដូរនៅលើសមុទ្រ។ ហើយសង្ឃឹមថា ពួកអ្នកចេះដឹងគុណចំពោះឧបការគុណទាំងឡាយរបស់អល់ឡោះដែលបានប្រទានឲ្យពួកអ្នក ដែលធ្វើឲ្យទ្រង់កាន់តែបន្ថែមវាដល់ពួកអ្នកថែមទៀត។ info
التفاسير: |

external-link copy
47 : 30

وَلَقَدۡ أَرۡسَلۡنَا مِن قَبۡلِكَ رُسُلًا إِلَىٰ قَوۡمِهِمۡ فَجَآءُوهُم بِٱلۡبَيِّنَٰتِ فَٱنتَقَمۡنَا مِنَ ٱلَّذِينَ أَجۡرَمُواْۖ وَكَانَ حَقًّا عَلَيۡنَا نَصۡرُ ٱلۡمُؤۡمِنِينَ

ហើយពិតប្រាកដណាស់ យើងបានបញ្ជូនបណ្តាអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទៅកាន់ប្រជាជាតិរបស់ពួកគេ។ បណ្តាអ្នកនាំសារទាំងនោះបាននាំមកភស្តុតាងជាច្រើនដែលបញ្ជាក់ពីសច្ចភាពរបស់ពួកគេ ប៉ុន្តែពួកគេ(ប្រជាជាតិ)ទាំងនោះបានបដិសេធចំពោះអ្វីដែលអ្នកនាំសារទាំងនោះបាននាំមក។ ដូច្នេះ យើងបានផ្តន្ទាទោសចំពោះពួកដែលបានប្រព្រឹត្តអំពើអាក្រក់ ហើយយើងក៏បានបំផ្លាញពួកគេដោយទណ្ឌកម្មរបស់យើង ហើយយើងបានសង្គ្រោះបណ្តាអ្នកនាំសារ និងបណ្តាអ្នកមានជំនឿចំពោះពួកគេទាំងអស់ពីក្តីវិនាស។ ហើយការសង្រ្គោះបណ្តាអ្នកមានជំនឿ(ឲ្យរួចផុតពីវិនាសកម្ម) និងការជួយដល់ពួកគេនោះ គឺជាសិទ្ធិ(របស់ពួកគេ)ដែលយើងបានដាក់វាជាកាតព្វកិច្ចមកលើខ្លួនយើង។ info
التفاسير: |

external-link copy
48 : 30

ٱللَّهُ ٱلَّذِي يُرۡسِلُ ٱلرِّيَٰحَ فَتُثِيرُ سَحَابٗا فَيَبۡسُطُهُۥ فِي ٱلسَّمَآءِ كَيۡفَ يَشَآءُ وَيَجۡعَلُهُۥ كِسَفٗا فَتَرَى ٱلۡوَدۡقَ يَخۡرُجُ مِنۡ خِلَٰلِهِۦۖ فَإِذَآ أَصَابَ بِهِۦ مَن يَشَآءُ مِنۡ عِبَادِهِۦٓ إِذَا هُمۡ يَسۡتَبۡشِرُونَ

អល់ឡោះជាម្ចាស់ ទ្រង់ជាអ្នកដែលបញ្ជា និងបញ្ជូនខ្យល់ ហើយខ្យល់នោះបានជះឥទ្ធិពលទៅកាន់ពពក ហើយធ្វើឲ្យពពកនោះមានចលនា(រសាត់) ហើយទ្រង់បានពង្រាយវានៅលើមេឃតាមដែលទ្រង់មានចេតនា ទោះតិច ឬច្រើន ហើយបានធ្វើឲ្យវាក្លាយទៅជាដុំៗ។ ពេលនោះ អ្នកនឹងបានឃើញទឹកភ្លៀងស្រក់ចេញពីផ្នែកកណ្តាលរបស់វា។ ហើយនៅពេលដែលទ្រង់បានឲ្យទឹកភ្លៀងនោះធ្លាក់ត្រូវជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់នោះ ពេលនោះ ពួកគេសប្បាយរីករាយជាមួយនឹងក្តីមេត្តាករុណារបស់អល់ឡោះទៅចំពោះពួកគេតាមរយៈការបញ្ចុះទឹកភ្លៀង ដែលបន្ទាប់ពីនោះមក រុក្ខជាតិជាច្រើនក៏បានដុះលូតលាស់ឡើងសម្រាប់ជាការបំពេញតម្រូវការរបស់ពួកគេ និងសត្វរបស់ពួកគេ។ info
التفاسير: |

external-link copy
49 : 30

وَإِن كَانُواْ مِن قَبۡلِ أَن يُنَزَّلَ عَلَيۡهِم مِّن قَبۡلِهِۦ لَمُبۡلِسِينَ

ហើយប្រាកដណាស់ មុនពេលពួកគេត្រូវបានអល់ឡោះបញ្ចុះទឹកភ្លៀងទៅឲ្យពួកគេនោះ ពិតណាស់ ពួកគេពុំមានសង្ឃឹមថានឹងមានភ្លៀងធ្លាក់លើពួកគេឡើយ។ info
التفاسير: |

external-link copy
50 : 30

فَٱنظُرۡ إِلَىٰٓ ءَاثَٰرِ رَحۡمَتِ ٱللَّهِ كَيۡفَ يُحۡيِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَآۚ إِنَّ ذَٰلِكَ لَمُحۡيِ ٱلۡمَوۡتَىٰۖ وَهُوَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះទៅកាន់ឥទ្ធិពលនៃទឹកភ្លៀងដែលអល់ឡោះបានបញ្ចុះមកជាក្តីមេត្តាករុណារបស់ទ្រង់ចំពោះខ្ញុំបម្រើរបស់ទ្រង់នោះ ថាតើអល់ឡោះបានធ្វើឲ្យដីរស់ឡើងវិញដោយទ្រង់ធ្វើឲ្យមានរុក្ខជាតិជាច្រើនប្រភេទដុះនៅលើដីនោះ ក្រោយពីដីនោះបានស្ងួតហួតហែងទៅហើយនោះយ៉ាងដូចម្តេច? ពិតប្រាកដណាស់ អ្នកដែលអាចធ្វើឲ្យដីដែលស្ងួតហួតហែងនោះរស់ឡើងវិញបាន ក៏ជាអ្នកដែលអាចធ្វើឲ្យមនុស្សដែលស្លាប់ទៅហើយនោះរស់ឡើងវិញម្តងទៀត(នៅថ្ងៃបរលោក)ដែរ។ ហើយទ្រង់គឺជាអ្នកដែលមានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ info
التفاسير: |
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• إرسال الرياح، وإنزال المطر، وجريان السفن في البحر: نِعَم تستدعي أن نشكر الله عليها.
• ការបញ្ជូនខ្យល់ ការបញ្ចុះទឹកភ្លៀង ការឲ្យសំពៅធ្វើដំណើរលើផ្ទៃសមុទ្រ ទាំងនោះគឺជាឧបការគុណរបស់អល់ឡោះដែលទាមទារឲ្យពួកយើងដឹងគុណអល់ឡោះទៅលើឧបការគុណទាំងនោះ។ info

• إهلاك المجرمين ونصر المؤمنين سُنَّة إلهية.
• ការបំផ្លាញពួកដែលប្រព្រឹត្តបាបកម្ម និងការជួយដល់បណ្តាអ្នកមានជំនឿ គឺជាមាគ៌ារបស់ព្រះជាម្ចាស់។ info

• إنبات الأرض بعد جفافها دليل على البعث.
• ការឲ្យដំណាំអាចដុះបាននៅលើដីក្រោយពីដីនោះបានស្ងួតហួតហែងទៅហើយនោះ គឺជាភស្តុតាងបញ្ជាក់ទៅលើការពង្រស់មនុស្សឡើងវិញ(នៅថ្ងៃបរលោក)។ info

external-link copy
51 : 30

وَلَئِنۡ أَرۡسَلۡنَا رِيحٗا فَرَأَوۡهُ مُصۡفَرّٗا لَّظَلُّواْ مِنۢ بَعۡدِهِۦ يَكۡفُرُونَ

ហើយប្រសិនបើយើងបញ្ជូនខ្យល់ដែលបំផ្លាញទៅលើដំណាំ និងរុក្ខជាតិរបស់ពួកគេ ហើយពួកគេបានឃើញដំណាំរបស់ពួកគេប្រែទៅជាពណ៌លឿងបន្ទាប់ពីវាបានមានពណ៌ខៀវស្រងាត់នោះ ពិតប្រាកដណាស់ បន្ទាប់ពីពួកគេឃើញដូចនោះ ពួកគេប្រាកដជាស្ថិតនៅក្នុងភាពរមិលគុណចំពោះឧបការគុណទាំងឡាយដែលអល់ឡោះធ្លាប់បានប្រទានឲ្យពួកគេយ៉ាងច្រើនកាលពីពេលមុនមកមិនខាន។ info
التفاسير: |

external-link copy
52 : 30

فَإِنَّكَ لَا تُسۡمِعُ ٱلۡمَوۡتَىٰ وَلَا تُسۡمِعُ ٱلصُّمَّ ٱلدُّعَآءَ إِذَا وَلَّوۡاْ مُدۡبِرِينَ

ដូច្នេះ ដូចដែលអ្នក(ព្យាការីមូហាំម៉ាត់)គ្មានសមត្ថភាពអាចធ្វើឲ្យអ្នកដែលស្លាប់ហើយនោះស្តាប់ឮ ហើយក៏មិនអាចធ្វើឲ្យអ្នកថ្លង់ស្តាប់ឮនោះដែរ ពិតណាស់ ពួកគេបានឃ្លាតឆ្ងាយពីអ្នកដើម្បីបញ្ជាក់ថា ពួកគេស្តាប់មិនឮមែននោះ ក៏ដូចគ្នាដែរ អ្នកក៏មិនអាចចង្អុលបង្ហាញទៅចំពោះអ្នកដែលមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលនឹងពួកអ្នកទាំងនោះ ដោយការគេចវេស និងមិនទទួលផលដូចគ្នានោះដែរ។ info
التفاسير: |

external-link copy
53 : 30

وَمَآ أَنتَ بِهَٰدِ ٱلۡعُمۡيِ عَن ضَلَٰلَتِهِمۡۖ إِن تُسۡمِعُ إِلَّا مَن يُؤۡمِنُ بِـَٔايَٰتِنَا فَهُم مُّسۡلِمُونَ

ហើយអ្នកក៏មិនអាចផ្តល់ការចង្អុលបង្ហាញចំពោះអ្នកដែលវង្វេងចេញពីមាគ៌ាត្រឹមត្រូវហើយនោះទៅកាន់មាគ៌ាដែលត្រឹមត្រូវវិញនោះដែរ។ អ្នកមិនអាចឲ្យនរណាម្នាក់ស្តាប់ឮដោយទទួលផលពីវានោះទេ លើកលែងតែអ្នកនោះជាអ្នកដែលមានជំនឿចំពោះបណ្តាភស្តុតាងទាំងឡាយរបស់យើងប៉ុណ្ណោះ ពីព្រោះគេនោះហើយ គឺជាអ្នកដែលទទួលផលអំពីអ្វីដែលអ្នកបាននិយាយ។ ជាការពិតណាស់ ពួកគេ គឺជាអ្នកដែលគោរពប្រតិបត្តិតាមបទបញ្ជាទាំងឡាយរបស់យើង និងឱនលំទោនចំពោះទ្រង់។ info
التفاسير: |

external-link copy
54 : 30

۞ ٱللَّهُ ٱلَّذِي خَلَقَكُم مِّن ضَعۡفٖ ثُمَّ جَعَلَ مِنۢ بَعۡدِ ضَعۡفٖ قُوَّةٗ ثُمَّ جَعَلَ مِنۢ بَعۡدِ قُوَّةٖ ضَعۡفٗا وَشَيۡبَةٗۚ يَخۡلُقُ مَا يَشَآءُۚ وَهُوَ ٱلۡعَلِيمُ ٱلۡقَدِيرُ

អល់ឡោះគឺជាអ្នកដែលបានបង្កើតពួកអ្នក(ឱមនុស្សលោកទាំងឡាយ)អំពីទឹកកាមដែលថោកទាប(គ្មានតម្លៃ)។ បន្ទាប់មក ទ្រង់បានធ្វើឲ្យពួកអ្នកមានភាពរឹងមាំស្ថិតក្នុងភាពជាបុរសពេញលក្ខណៈ ក្រោយពីពួកអ្នកមានភាពទន់ខ្សោយនៅក្នុងវ័យកុមារភាពរបស់ពួកអ្នក។ បន្ទាប់មក ទ្រង់បានឲ្យពួកអ្នកមានភាពទន់ខ្សោយដោយវ័យចាស់ជរាវិញ ក្រោយពីពួកអ្នកមានភាពរឹងមាំស្ថិតក្នុងភាពជាបុរសពេញលក្ខណៈនោះ។ អល់ឡោះទ្រង់បង្កើតអ្វីតាមតែទ្រង់មានចេតនា ទាំងភាពទន់ខ្សោយ និងភាពរឹងមាំខ្លាំងក្លា។ ហើយទ្រង់ដឹងបំផុតនូវរាល់អ្វីៗទាំងអស់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់មានសមត្ថភាពបំផុតដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ info
التفاسير: |

external-link copy
55 : 30

وَيَوۡمَ تَقُومُ ٱلسَّاعَةُ يُقۡسِمُ ٱلۡمُجۡرِمُونَ مَا لَبِثُواْ غَيۡرَ سَاعَةٖۚ كَذَٰلِكَ كَانُواْ يُؤۡفَكُونَ

ហើយនៅពេលដែលថ្ងៃបរលោកមកដល់ ពួកដែលប្រព្រឹត្តអាក្រក់នឹងស្បថថាៈ ពួកគេមិនបានស្ថិតនៅក្នុងផ្នូររបស់ពួកគេឡើយ លើកលែងតែរយៈពេលមួយម៉ោងប៉ុណ្ណោះ។ ដូចដែលពួកគេត្រូវបានគេបង្វែរមិនឲ្យដឹងពីរយៈពេលដែលពួកគេស្ថិតនៅក្នុងផ្នូរនោះដែរ ពួកគេធ្លាប់ត្រូវបានបង្វែចេញពីសេចក្តីពិតកាលពួកគេរស់នៅក្នុងលោកិយ។ info
التفاسير: |

external-link copy
56 : 30

وَقَالَ ٱلَّذِينَ أُوتُواْ ٱلۡعِلۡمَ وَٱلۡإِيمَٰنَ لَقَدۡ لَبِثۡتُمۡ فِي كِتَٰبِ ٱللَّهِ إِلَىٰ يَوۡمِ ٱلۡبَعۡثِۖ فَهَٰذَا يَوۡمُ ٱلۡبَعۡثِ وَلَٰكِنَّكُمۡ كُنتُمۡ لَا تَعۡلَمُونَ

ហើយបណ្តាព្យាការី និងបណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយដែលអល់ឡោះបានប្រទានចំណេះដឹងដល់ពួកគេនោះបាននិយាយថាៈ ពិតប្រាកដណាស់ ពួកអ្នកបានស្ថិតនៅ(ក្នុងផ្នូរ)តាមរយៈពេលដែលអល់ឡោះបានកត់ត្រារួចនៅក្នុងចំណេះដឹងរបស់ទ្រង់ តាំងពីថ្ងៃដែលទ្រង់បានបង្កើតពួកអ្នក រហូតដល់ថ្ងៃដែលទ្រង់ពង្រស់ពួកអ្នកឲ្យរស់ឡើងវិញដែលពួកអ្នកធ្លាប់បានបដិសេធ(មិនជឿ)ចំពោះវានោះ។ ក៏ប៉ុន្តែ ពួកអ្នកមិនបានដឹងឡើយថា ជាការពិតណាស់ ការពង្រស់មនុស្សឡើងវិញម្តងទៀតនោះ ពិតជាកើតឡើងយ៉ាងពិតប្រាកដមែន។ ដូច្នោះហើយ ទើបពួកអ្នកប្រឆាំង(មិនជឿ)ចំពោះវា។ info
التفاسير: |

external-link copy
57 : 30

فَيَوۡمَئِذٖ لَّا يَنفَعُ ٱلَّذِينَ ظَلَمُواْ مَعۡذِرَتُهُمۡ وَلَا هُمۡ يُسۡتَعۡتَبُونَ

ដូចនេះ នៅថ្ងៃដែលអល់ឡោះទ្រង់ពង្រស់ម៉ាខ្លូកទាំងឡាយឲ្យរស់ឡើងវិញដើម្បីធ្វើការជំនុំជម្រះ និងផ្តល់ការតបស្នងនោះ នៅថ្ងៃនោះ លេសដោះសារទាំងឡាយដែលពួកបំពានបានបង្កើតនោះ គឺគ្មានប្រយោជន៍អ្វីដល់ពួកគេនោះឡើយ ហើយពួកគេក៏មិនត្រូវបានគេទាមទារឲ្យសុំការយល់ព្រមពីអល់ឡោះតាមរយៈការសារភាពកំហុស និងការវិលត្រឡប់ទៅកាន់ទ្រង់វិញនោះដែរ ពីព្រោះនៅពេលនោះ វាហួសពេលទៅហើយក្នុងការធ្វើដូច្នោះ។ info
التفاسير: |

external-link copy
58 : 30

وَلَقَدۡ ضَرَبۡنَا لِلنَّاسِ فِي هَٰذَا ٱلۡقُرۡءَانِ مِن كُلِّ مَثَلٖۚ وَلَئِن جِئۡتَهُم بِـَٔايَةٖ لَّيَقُولَنَّ ٱلَّذِينَ كَفَرُوٓاْ إِنۡ أَنتُمۡ إِلَّا مُبۡطِلُونَ

ហើយពិតប្រាកដណាស់ យើងបានលើកគ្រប់ឧទាហរណ៍ទាំងអស់នៅក្នុងគម្ពីរគួរអាននេះដល់មនុស្សលោក(ជាការគិតគូដល់ពួកគេ) ដើម្បីបញ្ជាក់ឲ្យបានច្បាស់ដល់ពួកគេនូវប្រការពិត និងប្រការមិនពិត។ ហើយទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បាននាំមកឲ្យពួកគេនូវភស្តុតាងមួយដែលបញ្ជាក់ទៅលើសច្ចភាពរបស់អ្នកក៏ដោយ ក៏ប្រាកដជាពួកដែលប្រឆាំងចំពោះអល់ឡោះនោះនឹងនិយាយថាៈ ពួកអ្នកគ្មានអ្វី ក្រៅពីជាពួកដែលបោកប្រាស់ចំពោះអ្វីដែលពួកអ្នកបាននាំមកនោះឡើយ។ info
التفاسير: |

external-link copy
59 : 30

كَذَٰلِكَ يَطۡبَعُ ٱللَّهُ عَلَىٰ قُلُوبِ ٱلَّذِينَ لَا يَعۡلَمُونَ

ដូចដែលគេបានបោះត្រាទៅលើដួងចិត្តរបស់ពួកដែលកាលណាអ្នកបាននាំមកឲ្យពួកគេនូវសញ្ញាភស្តុតាងណាមួយក៏ពួកគេមិនជឿចំពោះវានោះដែរ គឺអល់ឡោះនឹងបោះត្រាទៅលើដួងចិត្តរបស់ពួកដែលមិនដឹងថា អ្វីដែលអ្នកបាននាំមកនោះ គឺជាការពិតដូច្នោះដែរ។ info
التفاسير: |

external-link copy
60 : 30

فَٱصۡبِرۡ إِنَّ وَعۡدَ ٱللَّهِ حَقّٞۖ وَلَا يَسۡتَخِفَّنَّكَ ٱلَّذِينَ لَا يُوقِنُونَ

ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់លើការបដិសេធនៃក្រុមរបស់អ្នកចំពោះអ្នកចុះ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះចំពោះអ្នកដែលថា ទ្រង់នឹងជួយអ្នក ហើយនិងផ្តល់អំណាចគ្រប់គ្រងដល់អ្នកនោះ វាគឺជាការពិតដែលគ្មានសង្ស័យឡើយនៅក្នុងវា។ ហើយចូរកុំឲ្យពួកដែលគ្មានការជឿជាក់ថា ពួកគេនឹងត្រូវបានគេពង្រស់ឡើងវិញនោះ រារាំងអ្នក ធ្វើឲ្យអ្នកមានការតក់ក្រហល់ ហើយបោះបង់ការអត់ធ្មត់ឲ្យសោះ។ info
التفاسير: |
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• يأس الكافرين من رحمة الله عند نزول البلاء.
• ការអស់សង្ឃឹមរបស់ពួកប្រឆាំងអំពីក្តីមេត្តាករុណារបស់អល់ឡោះនៅពេលដែលទ្រង់បញ្ចុះការសាកល្បងទៅលើពួកគេ។ info

• هداية التوفيق بيد الله، وليست بيد الرسول صلى الله عليه وسلم.
• ការផ្តល់ការចង្អុលបង្ហាញទៅកាន់សេចក្តីពិតនោះ ស្ថិតនៅក្នុងដៃរបស់អល់ឡោះជាម្ចាស់តែមួយគត់ ពុំមែននៅក្នុងដៃរបស់ព្យាការីមូហាំម៉ាត់ឡើយ។ info

• مراحل العمر عبرة لمن يعتبر.
• ដំណាក់កាលទាំងឡាយនៃជីវិត គឺជាមេរៀនសម្រាប់អ្នកដែលចេះគិតពិចារណា។ info

• الختم على القلوب سببه الذنوب.
• ការបោះត្រាភ្ជិតទៅលើដួងចិត្ត គឺដោយសារតែបាបកម្មដែលគេបានសាង។ info