Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (35) ជំពូក​: អើររ៉ូម
أَمۡ أَنزَلۡنَا عَلَيۡهِمۡ سُلۡطَٰنٗا فَهُوَ يَتَكَلَّمُ بِمَا كَانُواْ بِهِۦ يُشۡرِكُونَ
តើមានអ្វីដែលអំពាវនាវពួកគេទៅកាន់ការធ្វើស្ហ៊ីរិកនឹងអល់ឡោះ ខណៈដែលគ្មានភស្តុតាងអ្វីសម្រាប់ពួកគេសោះនោះ? ពិតប្រាកដណាស់ យើងមិនបានបញ្ចុះនូវភស្តុតាងណាមួយឲ្យពួកគេដែលពួកគេយកធ្វើជាសំអាងទៅលើការប្រព្រឹត្តស្ហ៊ីរិករបស់ពួកគេជាមួយអល់ឡោះនោះឡើយ ហើយពួកគេក៏គ្មានគម្ពីរណាមួយនៅក្នុងដៃពួកគេដែលនិយាយពីការធ្វើស្ហ៊ីរិករបស់ពួកគេដែលទទួលស្គាល់ពីភាពត្រឹមត្រូវនៃការប្រឆាំងរបស់ពួកគេដែលពួកគេស្ថិតនៅនោះដែរ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• فرح البطر عند النعمة، والقنوط من الرحمة عند النقمة؛ صفتان من صفات الكفار.
• ការសប្បាយរីករាយប្រកបដោយភាពក្រអឺតក្រទមនៅពេលទទួលបាននូវឧបការគុណរបស់អល់ឡោះ ហើយអស់សង្ឃឹមពីក្តីមេត្តាករុណារបស់ទ្រង់នៅពេលទទួលនូវទុក្ខលំបាកនោះ គឺជាលក្ខណៈសម្បត្តិពីរក្នុងចំណោមលក្ខណៈសម្បត្តិរបស់ពួកប្រឆាំង។

• إعطاء الحقوق لأهلها سبب للفلاح.
• ការប្រគល់សិទ្ធិទៅអ្នកដែលមានសិទ្ធិទទួល គឺជាមូលហេតុដែលនាំឲ្យទទួលបានជោគជ័យ។

• مَحْقُ الربا، ومضاعفة أجر الإنفاق في سبيل الله.
• ការហិនហោចនៃការប្រាក់ និងការទទួលបាននូវផលបុណ្យទ្វេដងចំពោះការបរិច្ចាគទ្រព្យសម្បត្តិក្នុងមាគ៌ារបស់អល់ឡោះ។

• أثر الذنوب في انتشار الأوبئة وخراب البيئة مشاهد.
• ឥទ្ធិពលនៃអំពើបាបដែលធ្វើឲ្យកើតមានការរាលដាលនៃជំងឺរាតត្បាត និងបង្កឲ្យមានការខូចខាតដល់បរិស្ថាននោះ គឺត្រូវបានមើលឃើញច្បាស់ក្រឡែត។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (35) ជំពូក​: អើររ៉ូម
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ