ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (30) ជំពូក​: សូរ៉ោះអើររ៉ូម
فَأَقِمۡ وَجۡهَكَ لِلدِّينِ حَنِيفٗاۚ فِطۡرَتَ ٱللَّهِ ٱلَّتِي فَطَرَ ٱلنَّاسَ عَلَيۡهَاۚ لَا تَبۡدِيلَ لِخَلۡقِ ٱللَّهِۚ ذَٰلِكَ ٱلدِّينُ ٱلۡقَيِّمُ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តម្រង់មុខរបស់អ្នក និងអ្នកដែលដើរតាមអ្នកទៅកាន់សាសនាដែលអល់ឡោះបានតម្រង់ទិសអ្នកទៅកាន់វា ដោយងាកខ្លួនចេញពីសាសនាផ្សេងទាំងអស់ នោះគឺសាសនាឥស្លាមដែលអល់ឡោះបានបង្កើតមនុស្សលោកឲ្យស្ថិតនៅលើវា។ គ្មានការផ្លាស់ប្តូរឡើយចំពោះការបង្កើតរបស់អល់ឡោះ។ នោះហើយគឺជាសាសនាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរឡើយ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនបានដឹងឡើយថា ពិតណាស់ សាសនាដ៏ពិតនោះ គឺសាសនាឥស្លាមនេះឯង។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• خضوع جميع الخلق لله سبحانه قهرًا واختيارًا.
• ម៉ាខ្លូកទាំងអស់គ្នាសុទ្ធតែឱនលំទោនទៅចំពោះអល់ឡោះជាម្ចាស់ ទាំងស្ម័គ្រចិត្ត និងមិនស្ម័គ្រចិត្ត។

• دلالة النشأة الأولى على البعث واضحة المعالم.
• ការបង្កើតលើកទីមួយ គឺជាភស្តុតាងដ៏ច្បាស់លាស់ដែលបង្ហាញទៅលើការពង្រស់ឡើងវិញ(បន្ទាប់ពីការស្លាប់)។

• اتباع الهوى يضل ويطغي.
• ការធ្វើតាមចំណង់តណ្ហារបស់ខ្លួន ជាមូលហេតុធ្វើឲ្យវង្វេង និងបំពាន។

• دين الإسلام دين الفطرة السليمة.
• សាសនាឥស្លាម គឺជាសាសនាដ៏ស្អាតស្អំដែលអល់ឡោះដែលបានបង្កើតមនុស្សលោកនៅក្នុងវា។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (30) ជំពូក​: សូរ៉ោះអើររ៉ូម
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ